ភាសាខ្មែរ
English
ពាក្យសុំចូលរៀន
ព័ត៌មានសិស្ស
ទីកន្លែងកំណើត
អាសយដ្ឋានបច្ចុប្បន្ន
ស្ថានភាពគ្រួសារ
អាណាព្យាបាល
អាសយដ្ឋានបច្ចុប្បន្ន
ព័ត៌មានអំពីការសិក្សា
កម្រិតឬថ្នាក់ចាស់
ថ្ងៃខែឆ្នាំបញ្ចប់ការសិក្សាចុងក្រោយ
កម្រិតឬថ្នាក់ចាស់
មកពីសាលា
រាជធានី/ខេត្ត
ក្រុង/ស្រុក
កម្រិតឬថ្នាក់ចាស់ (ភាសាខ្មែរ)
កម្រិតឬថ្នាក់ចាស់ (ភាសាអង់គ្លេស)
ស្នើសុំចូលរៀនថ្នាក់
កំណត់ត្រាសុខភាព
1. តើបុត្រធីតារបស់លោកអ្នកមានមានជំងឺណាមួយដូចខាងក្រោមដូចខាងក្រោមនេះដែរឬទេ? (លោកអ្នកអាចគូសធិកលើសពីមួយ)
ផ្សេងៗ:
2. តើបុត្រធីតារបស់លោកអ្នកធ្លាប់ទទួលប្រតិកម្មសារធាតុអ្វីមួយដែរឬទេ?
បើមានសូមបញ្ជាក់
3. តើបុត្រធីតារបស់លោកអ្នកធ្លាប់ទទួលការវះកាត់ដែរឬទេ?
បើមានសូមបញ្ជាក់
4. តើបុត្រធីតារបស់លោកអ្នកឈឺជំងឺទាំងនេះញឹកញាប់ដែរឬទេ? (លោកអ្នកអាចគូសធិកលើសពីមួយ)
ផ្សេងៗ:
5. តើបុត្រធីតារបស់លោកអ្នកមានការធានារ៉ាប់រងសុខភាពដែរឬទេ?
បើមានសូមបញ្ជាក់
6. តើអ្នកមានព័ត៌មានបន្ថែមពីបុត្រធីតារបស់លោកអ្នកដែលសាលាគួរដឹងដែរឬទេ?
7. តើអាណាព្យាបាលអនុញ្ញាត​ឱ្យសាលាផ្តល់ (ថ្នាំប៉ារាសេតាមុល) ដល់បុត្រធីតារបស់លោកអ្នក ក្នុងករណីចាំបាច់ដែរឬទេ?
8. ក្នុងករណីបន្ទាន់សាលាអាចទំនាក់ទំនង:
ឯកសារភ្ជាប់
សូមភ្ជាប់មកជាមួយនូវ៖
1. សំបុត្រពេទ្យ រឺសំបុត្រកំណើត
2. លិខិតបញ្ជាក់ការសិក្សាពីសាលាមត្តេយ្យ ឬសាលា ដែលបញ្ជូនមក
3. រូបថត 4 x 6 ចំនួន ៨សន្លឹក និង 3 x 4 ចំនួន ៨ សន្លឹក
4. កិច្ចព្រមព្រៀងរបស់មាតាបិតា និងអាណាព្យាបាលសិស្ស
5. បង្កាន់ដៃបង់ប្រាក់
ព័ត៌មានអំពីពេលសិក្សា និងជម្រើសនៃការបង់ប្រាក
បញ្ចាក់៖ ព័ត៌មានទាំងនេះនឹងត្រូវបានប្រើប្រាស់ដោយផ្នែករដ្ឋបាល ដើម្បីរៀបចំថ្នាក់រៀន និងចេញវិក្កយបត្រស្របតាមជម្រើសរបស់លោកអ្នកតែប៉ុណ្ណោះ​ !
សាលារៀនគ្រូយើង
យើងសម្លឹងទៅរកអនាគតដ៏ភ្លឺស្វាង!
យើងកសាងកូនល្អជូនលោកអ្នកនិងប្រទេសជាតិ!
KROU YEUNG School
We are looking forward to a Brillant Future!
We are building the best generation for you and the nation!
សាលារៀន គ្រូយើង
យើងកសាងកូនល្អជូនអ្នកនិងប្រទេសជាតិ!
កិច្ចព្រមព្រៀងរបស់អតិថិជន
ប្រកា ១: ទូទៅ
អតិថិជនត្រូវគោរពតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានា របស់សាលាគ្រូយើង និងមិនមានសិទ្ធិលូកលាន់ការងារបច្ចេកទេស និងការគ្រប់គ្រងរបស់ស.គ.យឡើយ ប៉ុន្តែមានសិទ្ធិ ផ្តល់យោបល់ដើម្បីស្ថាបនា និងធ្វើឱ្យបានប្រសើឡើងនូវគុណភាពសេវាកម្មរបស់ ស.គ.យ
ប្រកា ២: មាតាបិតា និងអាណាព្យាបាលសិស្ស
មាតាបិតា និងអាណាព្យាបាលសិស្ស មានភារកិច្ចផ្តល់ព័ត៌មានអំពីកូនសិស្សដល់សាលា និងចូលរួមប្រជុំជាមួយសាលាតាមការអញ្ជើញ។ ការមិនចូលរួមប្រជុំតាមការ អញ្ជើញ្ញចំនួនបីដងក្នុងមួយឆ្នាំ សិស្សនឹងត្រូវបញ្ឈប់ពីការសិក្សាដោយស្វ័យប្រវត្តិ។ ចំពោះសិស្សអាយុក្រោម៧ឆ្នាំ មាតាបិតាត្រូវប្រាកដថា ពួកគេអាចបន្ទោរបង់ដោយខ្លួនឯងបាន ផ្ទុយទៅវិញ ក្នុងករណីបន្ទោរបង់ក្រៅបង្គន់ អាណាព្យាបាលសិស្សនោះនឹងត្រូវបង់ប្រាក់ចំនួនមួយម៉ឺនរៀលសម្រាប់ការបន្ទោរបង់ និងប្រាំពាន់រៀលសម្រាប់ការបត់ជើងតូចម្តង សម្រាប់ជូនក្រុមអនាម័យសាលាដែលធ្វើការសម្អាតសិស្ស និងកន្លែងបន្ទោរបង់នោះ។
ប្រកា ៣: ការបង់ប្រាក់
ជាទូទៅអតិថិជនត្រូវបង់ប្រាក់សិក្សាទៅតាមការកំណត់របស់សាលា គឺយ៉ាងយូរត្រឹមសប្តាហ៍ទី១នៃត្រីមាសនីមួយៗ។ អតិថិជននឹងត្រូវបង់ប្រាក់ពិន័យ សម្រាប់ការយឺតយ៉ាវនៅក្នុងការបង់ប្រាក់ទៅតាមការកំណត់របស់សាលា។ រាល់ការបង់ប្រាក់នានា នឹងមិនត្រូវបានទូទាត់សងវិញទេ។ ការខកខានមិនបានបង់ប្រាក់ នឹងបណ្តាលឱ្យមានការបញ្ឈប់ការផ្តល់សេវាកម្មមួយរយៈរហូតដល់ប្រាក់ជំពាក់នោះបានសងគ្រប់ចំនួន។ រាល់ការឈប់សម្រាកប្រចាំឆ្នាំនានា រួមទាំងការឈប់សម្រាកវិស្សមកាលផង មិនត្រូវបានទូទាត់សងជាប្រាក់ដល់អតិថិជនវិញទេ។ អតិថិជនដែលនៅជំពាក់ប្រាក់មិនអាចអនុញ្ញាតឱ្យបន្តជាវសេវាកម្មរបស់ ស.គ.យ ជាថ្មីថែមទៀតទេ ដ៏រាបណាប្រាក់ដែលនៅជំពាក់នោះមិនទាន់សងអស់។ អតិថិជនត្រូវថែរក្សានូវរាល់បង្កាន់ដៃបង់ប្រាក់នានា ដើម្បីទុកជាភស្តុតាងសម្រាប់ការបង់ប្រាក់របស់ខ្លួន។ ស.គ.យ នឹងមិនទទួលខុសត្រូវលើការបង់ប្រាក់ណាដែលមិនមានលិខិតស្នាមច្បាស់លាស់ ដែលចេញដោយ ស.គ.យ នោះទេ។
ប្រកា ៤: ការឡើងថ្នាក់ ត្រួតថ្នាក់ ប្តូរថ្នាក់ និងបញ្ឈប់ពីការសិក្សា
សិស្សរបស់ ស.គ.យ ទាំងអស់ត្រូវគោរពតាមគោលការណ៍ និងសេចក្តីសម្រេចរបស់ក្រុម បច្ចេកទេសរបស់ ស.គ.យ ទាក់ទងនឹងការឡើងថ្នាក់ ត្រួតថ្នាក់ ប្តូរថ្នាក់ ឬត្រូវបញ្ឈប់ពីការសិក្សា ដើម្បីធានាបាននូវគុណភាព និងភាពយុត្តិធម៌។ រាល់ការឡើងថ្នាក់ ត្រួតថ្នាក់ ប្តូរថ្នាក់ ឬត្រូវបញ្ឈប់ពីការសិក្សា ត្រូវសម្រេចដោយក្រុមបច្ចេកទេស អ្នកគ្រប់គ្រងទូទៅ ឬនាយកសាលា ហើយដែលការនេះ ត្រូវធ្វើឡើងតាមក្បួនខ្នាតបច្ចេកទេស តាមស្តង់ដារត្រឹមត្រូវ និងដោយឯករាជ្យពីឥទ្ធិពលឬការជ្រៀតជ្រែកណាមួយពីអតិថិជន។
ប្រកា ៥: ការឈប់សម្រាករបស់សិស្ស៖ ស.គ.យ
មានថ្ងៃឈប់សម្រាកចំនួនបីប្រភេទគឺ៖ សម្រាកវិស្សមកាល ការឈប់បុណ្យជាតិ-អន្តជាតិ និងការឈប់ដោយមានធុរៈចាំបាច់។ ការឈប់សម្រាកវិស្សមកាលតូចមានចំនួន១០ថ្ងៃ ដែលត្រូវប្រព្រឹត្តឡើងនៅកំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយវិស្សមកាលធំមានរយៈពេល២១ថ្ងៃ ដែលប្រព្រឹត្តទៅនៅចុងខែកញ្ញា។ ការឈប់សម្រាក បុណ្យជាតិ គឺត្រូវធ្វើឡើងតាមប្រកាសរបស់ក្រសួងការងារ ដែលចេញជារៀងរាល់ឆ្នាំ ។ដោយឡែកករណីសិស្សមានធុរៈចាំបាច់ ឬមានជំងឺដែលមិនអាចមករៀនបាន ឬក្នុងករណីមករៀនយឺតយ៉ាវ ត្រូវជូនដំណឹងមក ស.គ.យ។ ក្នុងករណីមិនបានជូនដំណឹង អតិថិជនត្រូវបង់ប្រាក់ពិន័យទៅតាមការកំណត់របស់ ស.គ.យ នៅរាល់ពេលដែលបុគ្គលិក ស.គ.យ ធ្វើការទូរស័ព្ទដើម្បីសាកសួរព័ត៌មានម្តងៗ។
ប្រកា ៦: ការជូនសិស្ស និងយកសិស្សត្រឡប់ទៅវិញ
ដើម្បីធានាបាននូវសុវត្ថិភាព សិស្សត្រូវមានអត្តសញ្ញាណប័ណ្ណដែលចេញដោយសាលា ហើយមាតាបិតាអាណាព្យាបាលសិស្សដែលជូន និងមកទទួលយកសិស្សទៅវិញក៏ត្រូវមានប័ណ្ណសម្គាល់ទទួលសិស្សដែរ។ សាលានឹងមិនប្រគល់សិស្សដល់អ្នកដែលមកទទួលដោយគ្មានប័ណ្ណនោះ ទេ។ ដូចនេះរាល់ការបាត់ប័ណ្ណសិស្ស និងប័ណ្ណទទួលសិស្សត្រូវជូនដំណឹងមកសាលាដើម្បីធ្វើប័ណ្ណថ្មី។ អតិថិជនត្រូវបង់ប្រាក់សម្រាប់ការធ្វើប័ណ្ណថ្មី ទៅតាមតម្លៃដែលបានកំណត់ដោយសាលា។
ប្រកា ៧: ការដឹកជញ្ជូនសិស្ស
អតិថិជនដែលជាវសេវាដឹកជញ្ជូនរបស់ ស.គ.យ ត្រូវទទួលយកហានិភ័យ ដែលអាចបង្កឡើងដោយគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុចំពោះសិស្សដែលធ្វើដំណើរតាមរថយន្តរបស់ ស.គ.យស.គ.យ នឹងទូទាត់សំណងត្រឹម ៥០% នៃការខូចខាតដល់អតិថិជន ដែលទទួលរងគ្រោះថ្នាក់នៅក្នុងករណីនេះ ប៉ុន្តែប្រាក់សំណងនោះទោះជាយ៉ាងណាក៏ដោយ ក៏មិនត្រូវលើសពីចំនួនប្រាំមួយលានរៀលឡើយសម្រាប់ជនរងគ្រោះម្នាក់ៗ។
ប្រកា ៨: សុវត្ថិភាពរបស់សិស្ស
អតិថិជនត្រូវទទួលយកហានិភ័យនៃគ្រោះថ្នាក់នានារបស់សិស្ស ដែលអាចកើតឡើងជាយថាហេតុ ដែលនៅក្នុងម៉ោងសិក្សារបស់សាលា និងនៅក្នុងបរិវេណស.គ.យ។ ក្នុងករណីនេះ ស.គ.យ នឹងទូទាត់សំណងត្រឹម ៥០% នៃការខូចខាតជាក់ស្តែងដល់អតិថិជន ប៉ុន្តែប្រាក់សំណងនោះ ទោះជាយ៉ាងណាក៏ដោយក៏មិនត្រូវលើសពីចំនួនប្រាំមួយលានរៀនឡើយសម្រាប់ជនរងគ្រោះម្នាក់ៗ។ ស.គ.យ មិនទទួលខុសត្រូវរាល់គ្រោះថ្នាក់របស់សិស្សដែលកើតមាននៅក្រៅបរិវេណ ស.គ.យ ឬនៅក្រៅម៉ោងសិក្សាឡើយ។
ប្រកា ៩: អនាម័យ និងបរិស្ថាន៖
ស.គ.យ ត្រូវរៀបចំសាលារៀន និងទីកន្លែងរបស់ខ្លួនឱ្យមានបរិស្ថានល្អ អនាម័យខ្ពស់ប្រកបដោយផាសុខភាព។ សាលាក៏ត្រូវរៀបចំកម្មវិធីនានា នៅក្នុងកម្មវិធីរបស់ខ្លួនដើម្បីឱ្យសិស្សស្រលាញ់បរិស្ថាន និងមានអនាម័យល្អ។ ដូចនេះ សិស្សអាចត្រូវបានស្នើសុំឱ្យចូលរួមនៅក្នុងកម្មវិធីសម្អាត បរិស្ថាននានា ដើម្បីបង្វឹកពួកគេឱ្យមានទម្លាប់ល្អ និងចេះចូលរួមចំណែកខ្ពស់នៅក្នុងសង្គម។ មាតាបិតា ឬអាណាព្យាបាលសិស្សត្រូវទទួលយកកម្មវិធីនេះ និងជួយអប់រំកូនៗរបស់ខ្លួនបន្ថែមទៀតដើម្បីលើកកម្ពស់បរិស្ថានល្អនៅក្នុងប្រទេសរបស់យើង។
ប្រកា ១០: ការសិក្សារបស់សិស្ស និង ការប្រឡង
មាតាបិតា ឬអាណាព្យាបាលសិស្សត្រូវជួយបង្ហាត់បង្រៀនកូនរបស់ខ្លួនបន្ថែមទៀតនៅផ្ទះ និងបង្ករលក្ខណៈងាយស្រួលដល់ពួកគេឱ្យមានស្មារតី អារម្មណ៍ និងសុខភាពល្អ សម្រាប់ការរៀនសូត្រ ធំធាត់ និងលូតលាស់។ ក្រៅពីនេះ មាតាបិតា ឬអាណាព្យាបាលសិស្សត្រូវស្វែងរកពេលជួបប្រជុំពិភាក្សាជាមួយ ស.គ.យ ដើម្បីរកដំណោះស្រាយនានា សម្រាប់អនាគតល្អរបស់សិស្សក្នុងករណីចាំបាច់។ មាតាបិតា ឬអាណាព្យាបាលសិស្សត្រូវធានាថា កូនសិស្សនឹងបានមកប្រលងទាន់ពេលវេលា និងគ្រប់មុខវិជ្ជាតាមកាលវិភាគ និងការកំណត់របស់សាលា។ សិស្សដែលមិនបានមកប្រលង និងប្រលងធ្លាក់ ត្រូវធ្វើការប្រឡងឡើងវិញ ហើយត្រូវបង់ប្រាក់ពិន័យតាមការកំណត់។
ប្រកា ១១: អំពីរូបថតសិស្ស
សាលាមានសិទ្ធិថតរូបសកម្មភាពរបស់សិស្សសាលាគ្រូយើង នូវរាល់សកម្មភាពទាំងឡាយណាដែលទាក់ទងនឹងសាលា ទាំងនៅក្នុងសាលា ឬក្រៅសាលា និងប្រើប្រាស់ក្នុងករណីចាំបាច់ដល់សាលា ដោយមិនចាំបាច់ជូនដំណឹងជាមុនឡើយ។ ប្រសិនបើអតិថិជន មិនចង់អោយប្រើប្រាស់រូបរបស់កូនៗ ឬកុមារនៅក្នុងបន្ទុករបស់ខ្លួន ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកសាលាជាមុន នៅពេលចុះឈ្មោះចូលរៀន។
ប្រកា ១២: ការតវ៉ាផ្សេងៗ
រាល់ការកើតទុក្ខមិនសុខចិត្តនានា អតិថិជន និង ស.គ.យ ត្រូវជួបតទល់គ្នាដើម្បីដោះស្រាយទ្វេភាគី ជាមុនសិន មុននឹងស្វែងរកអន្តរការីមកជួយអន្តរាគមន៍។ ស.គ.យ បើក និងលើកទឹកចិត្តឱ្យអតិថិជន របស់ខ្លួនជជែកតវ៉ានូវរាល់បញ្ហាទាំងអស់ដែលខ្លួនពុំសុខចិត្ត ដើម្បីស្វែងរកដំណោះស្រាយល្អរួមគ្នា ឆ្ពោះទៅរកភាពយុត្តិធម៌ និងសន្តិភាព។