ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួលជួបគណៈប្រតិភូអាជ្ញាធរអធិការកិច្ចរដ្ឋឡាវ

Khmer Times Share:
ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និង​លោក​បណ្ឌិត ខាំផាន់ ភុំម៉ាថាត ប្រធាន​អាជ្ញាធរ​អធិការកិច្ច​រដ្ឋ។ AKP

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជួបគណៈប្រតិភូឡាវ កាលពីថ្ងៃទី២១ ខែមិថុនា ដឹកនាំដោយលោកបណ្ឌិតខាំផាន់ ភុំម៉ាថាត (Khamphanh Phommathath) ប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ។

លោកស្រី សំអាន បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ខាំផាន់ ភុំម៉ាថាត មកកាន់ប្រទេសកម្ពុជា ដោយសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យអធិការកិច្ច និងរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរឱ្យកាន់តែស៊ីជម្រៅ ក្នុងលក្ខណៈយុទ្ធសាស្ត្រនិងគ្រប់ជ្រុងជ្រោយ។

លោកស្រីឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនភ្ញៀវអំពីតួនាទី និងភារកិច្ចរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចផងដែរ។

ចំណែកលោកបណ្ឌិត ខាំផាន់ បានថ្លែងអំណរគុណចំពោះលោកស្រី ម៉ែន សំអាន ដែលបានចែករំលែកបទពិសោធន៍ទាក់ទងនឹងអធិការកិច្ចរបស់កម្ពុជា និងបានសម្តែងការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសការទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំ២០២២ ក៏ដូចជាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម២០២៣។

ប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋឡាវ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយប្រទេសឡាវស្ទើរតែគ្រប់ដំណាក់កាល ជាពិសេសក្នុងគ្រាមានវិបត្តិកូវីដ-១៩។ AKP-C.Nika

Related Posts

Previous Article

អូស្ត្រាលី​បញ្ជាក់​ជាថ្មី​ពី​ការ​ប្ដេជ្ញា​រឹត​បន្តឹង​ទំនាក់​ទំនង​ជាមួយ​កម្ពុជា

Next Article

គ្រោះថ្នាក់ក្រឡាប់ឡានបានធ្វើអោយ​ពលករ​ខ្មែរ ​២​នាក់​ស្លាប់ និង​អ្នកផ្សេង​ទៀត​រង​របួស