ផលិតផល​ធម្មជាតិ​កម្ពុជា​ឥឡូវ​ទទួល​បាន​ការអនុញ្ញាត​នាំចេញ​ទៅ​ប្រទេស​ចិន​

Share:
កម្មករ​នេសាទ​កំពុង​រើ​សត្រី​ក្នុង​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​ ​ថ្ងៃ​ទី​ ​១​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​១​។​ [​រូបថត​/​V​C​G​]

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃពុធ​ថា​ ​ផលិតផល​ធម្មជាតិ​របស់​កម្ពុជា​ ​បាន​ទទួលការ​យល់ព្រម​ជា​ផ្លូវការ​ដើម្បី​នាំចេញ​ទៅកាន់​ប្រទេស​ចិន​។​

​យោង​តាម​សេចក្តីជូនដំណឹង​អគ្គ​រដ្ឋបាល​គយ​នៃ​ប្រទេស​ចិន​ថ្មីៗ​នេះ​បាន​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​ចុះបញ្ជី​ក្រុមហ៊ុន​ផលិត​អាហារ​នាំចូល​ពី​បរទេស​ ​ដែល​បង្ហាញ​ថា​ផលិតផល​ធម្មជាតិ​កម្ពុជា​បាន​បំពេញ​នីតិវិធី​ចុងក្រោយ​សម្រាប់​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​។​

​នេះ​មានន័យ​ថា​ ​ផលិតផល​ធម្មជាតិ​របស់​កម្ពុជា​ឥឡូវ​អាច​នាំចេញ​ទៅ​ប្រទេស​ចិន​បានហើយ​។​

​សេចក្តីជូនដំណឹង​បាន​បន្ថែម​ថា​ ​ក្រុមហ៊ុន​កម្ពុជា​ K​i​m​ C​h​ou ​Co​ ​L​t​d​ ​Import​ ​Export​ ​and​ ​International​ ​Transportation​ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំចេញ​ផលិតផល​ធម្មជាតិ​ទៅកាន់​ប្រទេស​ចិន​។​

​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំចេញ​ផលិតផល​ធម្មជាតិ​កម្ពុជា​ចំនួន​ ​១​២​ ​ប្រភេទ​ទៅកាន់​ប្រទេស​ចិន​ ​រួម​មាន​បង្គា​ ​ត្រី​ ​អន្ទង់​ ​និង​ខ្យង​។​

​នៅ​ក្នុង​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​ ​ប្រទេស​ចិន​ ​និង​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ស្តីពី​ការ​ត្រួតពិនិត្យ​ ​កា​រដាក់​ឱ្យ​នៅ​ដាច់ពីគេ​ ​និង​តម្រូវ​ការ​អនាម័យ​បសុពេទ្យ​សម្រាប់​ការនាំចេញ​ផលិតផល​ទឹកសាប​ធម្មជាតិ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។​

​លោកស្រី​ ​អ៊ឹម​ ​រចនា​ ​អនុរដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​របស់​កម្ពុជា​ ​បាន​បង្ហាញ​ទំនុក​ចិត្ត​ថា​ ​ផលិតផល​ធម្មជាតិ​កម្ពុជា​នឹង​ពេញ​និយម​ក្នុងចំណោម​អ្នកប្រើប្រាស់​ចិន​ផង​ដែរ​។​

​លោកស្រី​បាន​ប្រាប់​សារ​ព័ត៌មាន​X​in​h​u​a​ ​ថា​ ​វា​គឺជា​ជោគជ័យ​ថ្មី​មួយ​សម្រាប់​ការ​អភិវឌ្ឍ​វិ​ស័យ​ជលផល​របស់យើង​ ​ហើយ​ការនាំចេញ​ផលិតផល​ធម្មជាតិ​របស់យើង​ទៅកាន់​ប្រទេស​ចិន​នា​ពេល​ខាងមុខ​ ​មិន​ត្រឹមតែ​ជួយ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​រួមចំណែក​ដល់​ការ​លើក​ក​ម្ពស់​ជីវភាព​របស់​កសិករ​យើង​ផង​ដែរ​។​

​បន្ទាប់ពី​ម្រេច​ ​ផលិតផល​ទឹកសាប​ធម្មជាតិ​ជា​ទំនិញ​កសិកម្ម​ដែល​មាន​ការអនុញ្ញាត​ទីពីរ​របស់​កម្ពុជា​ដែល​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​ចិន​ក្នុងឆ្នាំនេះ​។​
X​in​h​u​a​

Related Posts

Previous Article

លោក​ ​ប្រាក់​ សុ​ខុន​ ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នឹង​ចូលរួម​ពិធី​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​តួ​ក​គី​

Next Article

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​៖​ ​កម្ពុជា​ត្រៀម​បញ្ចប់​ឋានៈ​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​