កម្ពុជា និងជប៉ុន នឹងចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន សម្រាប់គម្រោងតភ្ជាប់ផ្លូវថ្នល់ និងផ្គត់ផ្គង់ទឹក

Khmer Times Share:

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថានៅថ្ងៃទី២០ ខែមិថុនា កម្ពុជា និងជប៉ុននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានដែលមានតម្លៃជិត១៨៨ លានដុល្លារសម្រាប់គម្រោងតភ្ជាប់ផ្លូវថ្នល់ និងការផ្គត់ផ្គង់ទឹក។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក UENO Atsushi នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធផ្សេងទៀត។

ប្រភពដដែលបានបង្ហាញទៀតថា ឥណទានប្រាក់យេនដែលមានទឹកប្រាក់ចំនួន ២៣.៧ ពាន់លាន យេន (ប្រមាណ ១៧៣ លានដុល្លារ) នឹងត្រូវបានប្រើសម្រាប់អនុវត្តគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ និងប្រមាណ២ ពាន់លានយ៉េនទៀត (ប្រហែល១៥ លានដុល្លារ) សម្រាប់ការអនុវត្តគម្រោងពង្រីកការផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាបដំណាក់កាលទី៣។

សេចក្តីប្រកាសព័ត៌មានបានបន្តទៀតថា«ការ​ផ្តល់​ជំនួយ​នេះ​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ជប៉ុន​ក្នុង​ការ​គាំទ្រ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ជាបន្តបន្ទាប់​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បីជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម។ ការគាំទ្រនេះក៏នឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលថ្មីៗនេះបានតម្លើងទំនាក់ទំនងទ្វេភាគីទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ខណៈពេលដែលប្រទេសទាំងពីរកំពុងរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូត។ AKP-C.Nika

 

Related Posts

Previous Article

មានការអំពាវនាវ​សុំ​ឱ្យ​ជួយ​នាំ​បុរសជនជាតិអាហ្រ្វិកខាងត្បូង ដែលចាញ់បោកគេទៅធ្វើការងារនៅ​ប្រទេស​ថៃត្រឡប់ទៅផ្ទះវិញ ​ ដែលបច្ចុប្បន្ន​បុរសនេះកំពុង​ស្ថិត​នៅ​កម្ពុជា

Next Article

ក្រុមគ្រូពេទ្យ​វៀត​ណាម​ផ្តល់​ការ​ពិនិត្យ​សុខភាព​និង​ថ្នាំ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រជាពលរដ្ឋនៅ​កម្ពុជា