ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​សម្រេច​បាន​ជាង ១៩ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៥ខែ​ដំបូង

Khmer Times Share:

ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងដៃគូរជុំវិញពិភពលោកសម្រេចបានជាង ១៩ ពាន់លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៣ ធ្លាក់ចុះ ១៤ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តួលេខពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា កម្ពុជាបាននាំចេញផលិតផលទៅកាន់ទីផ្សារបរទេសជិត ៩,២ ពាន់លានដុល្លារ ធ្លាក់ចុះ ២,៤ ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ។

ទន្ទឹមនឹងនេះ ការនាំចូលរបស់ព្រះរាជាណាចក្រកម្ពុជាបានធ្លាក់ចុះ ២២,៦ ភាគរយ មកនៅត្រឹមជាង ១០ ពាន់លានដុល្លារ។

ទីផ្សារ​ធំ​បំផុត​ទាំង​១០​របស់​កម្ពុជា​ក្នុង​អំឡុង​ពេល​នោះ​មាន​ប្រទេស​ចិន សហរដ្ឋ​អាមេរិក វៀតណាម ថៃ ជប៉ុន សិង្ហបុរី ឥណ្ឌូនេស៊ី អាល្លឺម៉ង់ តៃវ៉ាន់​របស់​ចិន និង​កាណាដា។

ទំនិញនាំចេញសំខាន់ៗរួមមាន សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ អង្ករ ឧបករណ៍អគ្គិសនី កៅស៊ូ គ្រឿងសង្ហារឹម បន្លែ និងផ្លែឈើ។

ប្រទេសកម្ពុជាបាននាំចូលភាគច្រើនមានដូចជា វត្ថុធាតុដើម សម្ភារសំណង់ រថយន្ត ផលិតផលឱសថ គ្រឿងអេឡិចត្រូនិច និងអគ្គិសនី ជី និងថ្នាំសម្លាប់សត្វល្អិត។ AKP-ផល សុផានិត

Related Posts

Previous Article

ក្រសួងសុខាភិបាលអំពាវនាវឱ្យរក្សាវិធានការសុវត្ថិភាព

Next Article

សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ត្រូវបានអនុម័តដោយព្រឹទ្ធសភា