យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ​នឹង​ចាប់​ផ្ដើមពី​ថ្ងៃ​ទី​១ ខែ​កក្កដា

Khmer Times Share:

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា យុទ្ធនាការរយៈពេលបីសប្តាហ៍សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទីប្រាំពីរនៅកម្ពុជានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកក្កដាដល់ថ្ងៃទី២១ ខែកក្កដា។

គណបក្សនយោបាយចំនួន១៨ នឹងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

ប្រធាន គ.ជ.ប លោក ប្រាជ្ញ ច័ន្ទ បានអំពាវនាវឱ្យគណបក្សនយោបាយទាំងអស់គោរពតាមវិធានច្បាប់ និងបទប្បញ្ញត្តិ ដើម្បីធានាបាននូវយុទ្ធនាការប្រកបដោយសន្តិវិធី អហិង្សា និងរលូន។

នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា “គ.ជ.ប អំពាវនាវឲ្យគ្រប់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រទាំងអស់ គោរពតាមច្បាប់ បទបញ្ជា និងគោលការណ៍ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ក៏ដូចជាក្រមសីលធម៌ និងគោលការណ៍កំណត់ដោយ គ.ជ.ប”។

លោកក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រកាន់ជំហរអព្យាក្រិត្យ ក្នុងការសម្របសម្រួលជាមួយគណបក្សនយោបាយទាំងអស់ ដើម្បីធានាបាននូវយុទ្ធនាការប្រកបដោយយុត្តិធម៌ តម្លាភាព និងរលូន។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង​នៅ​ថ្ងៃ​ចន្ទ​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​ឈ្នះ​ការបោះឆ្នោត​ខាងមុខ រដ្ឋាភិបាល​អាណត្តិ​ទី​៧ នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២៩ សីហា​។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ប្រទេស​តាំងពី​ឆ្នាំ​១៩៧៩​។​ នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ​ចុងក្រោយ​ដែល​បាន​ធ្វើឡើង​កាលពី​ប្រាំ​ឆ្នាំមុន គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ​ទាំងអស់​ចំនួន​១២៥​នៅក្នុង​រដ្ឋសភា​។ Xinhua

Related Posts

Previous Article

សត្វទន្សោងនៅក្នុងប្រទេសកម្ពុជា មានប្រមាណ ១,៥០០ ក្បាល

Next Article

កម្មវិធីដាក់បង្ហាញផ្លែគូលែនមកពីស្រុក Conghua ​ប្រទេសចិនត្រូវបាន​ធ្វើ​ឡើងនៅ​ប្រទេស​កម្ពុជា​