Singapore

អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​និង​សមាគម​ត្រូវ​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ​ជូន​រាជរដ្ឋាភិបាល​

Share:
​រូបភាព​៖​ ​w​w​w​.​i​u​e​ma​g​.​co​m​

លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ថ្លែង​កាលពី​ថ្ងៃសៅរ៍​ថា​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​សមាគម​ទាំងអស់​ត្រូវ​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ខ្លួន​ជូន​រាជរដ្ឋាភិបាល​ជាប្រចាំ​ ​បើ​មិន​ដូច្នេះ​ទេ​ ​ពួកគេ​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​

​លោក​បាន​បញ្ជាក់​ក្នុង​ពេល​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ប្រមាណ​ ​១​៧​,​០​០​០​នាក់​ ​នៅ​សួន​ឧស្សាហកម្ម​ខេ​ម​តុ​ន​ ​ក្នុងស្រុក​ពញា​ឮ​ ​ខេត្ត​កណ្តាល​ថា​ “​រាជរដ្ឋាភិបាល​នឹង​មិន​ដក​ចំណុច​នៅ​ក្នុង​ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​តម្រូវ​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​សមាគម​ទាំងអស់​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ពួកគេ​ទៅ​រដ្ឋាភិបាល​នោះ​ទេ​”​។

​លោក​នាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា​ “​ប្រសិនបើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ឬ​សមាគម​ណាមួយ​មិនបាន​អនុវត្ត​ ​ពួកគេ​ត្រូវតែ​បិទ​ក្រោម​ច្បាប់​របស់យើង​”​។​

​លោក​ ​ហ៊ុន​ ​សែន​ ​បន្ត​ថា​ ​រាជរដ្ឋាភិបាល​ត្រូវ​ដឹង​ថា​ជំនួយ​ហិរញ្ញវត្ថុ​មកពី​ណា​ ​ដើម្បី​ធានា​ស្ថិរភាព​របស់​ប្រទេស​កម្ពុជា​ ​និង​ទប់​ស្កាត់​អំពើ​ភេរវកម្ម​។​

“​យើង​ខ្លាច​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ឬ​សមាគម​មួយ​ចំនួន​ទទួល​បាន​មូលនិធិ​ពី​បណ្តាញ​ភេ​រ​វក​រ​។​ ​វា​អាច​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ជួប​បញ្ហា​ ​ខណៈ​ពេលនេះ​ស្ថានភាព​ភូមិសាស្ត្រនយោបាយ​ទាមទារ​ឱ្យ​យើង​មាន​ការប្រុងប្រយ័ត្ន​បន្ថែម​ទៀត​»​។​

​គិត​ត្រឹម​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​កម្ពុជា​មាន​សមាគម​ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​សរុប​ចំនួន​ ​៦​.​១​០​៩​។​
​ហេង​ ​បញ្ញា​ – ​A​K​P​

Related Posts

Previous Article

​ក្រុមហ៊ុន​អាកាសចរណ៍​ឡាន​ម៉ី​និង​សមាគម​សណ្ឋាគារ​កម្ពុជា​ចុះ​ ​M​OU ​ស្តីពី​កម្មវិធី​L​ant​on ​Cloud​

Next Article

ចែក​ទេយ្យទាន​និង​សម្ភារ​:​ជូន​ដល់​គ្រួសារ​ខ្វះខាត​ ​និង​ប្រគេន​ស​ម្ភារៈ​សិក្សា​ដល់​សមណ​សិស្ស​ពុទ្ធិកបឋមសិក្សា​វត្ត​ស្វាយ​រមៀត​