​រយៈពេល​៥​ខែ​ ​មន្ទីរពេទ្យ​គន្ធ​បុប្ឆា ​ទទួល​ពិនិត្យ​ព្យាបាល​កុមារ​មាន​ជំងឺ​ធ្ងន់​ជាង​៧​ម៉ឺន​នាក់​ ​កើន​១​០​៨​ភាគរយ

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
ស្រ្តីមួយរូបរង់ចាំនាំកូនចូលពិនិត្យនៅមន្ទីរពេទ្យគន្ធបុប្ផា។ ខ្មែរថាមស៍៖ Pierre ROUSSEL

 

​គិត​ចាប់ពី​ដើមខែ​មករា​ ​រហូតដល់​ដំណាច់​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​មន្ទីរពេទ្យ​គន្ធ​បុប្ឆា ​បាន​ពិនិត្យ​ព្យាបាល​កុមារ​មាន​ជំងឺ​ធ្ងន់ជាង​ ​៧​ម៉ឺន​នាក់​ ​ដែល​បាន​អនុញ្ញាត​ឱ្យ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ ​ដើម្បី​តាមដាន​ពិនិត្យ​សុខភាព​ ​និង​ព្យាបាល​ជំងឺ​ឱ្យ​ប្រសើរ​ឡើង​។​

​សាស្ដ្រាចារ្យ​ ​គី​ ​ស​ន់​ទី​ ​ប្រធានមន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុងរយៈពេល​ ​៥​ខែ​ ​ឆ្នាំ​២​០​២​៣​ ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ​មាន​កុមារ​ឈឺ​ចំនួន​ ​៣​២​០​,​៩​២​១​នាក់​ ​ត្រូវ​បាន​ពិនិត្យ​ព្យាបាល​ ​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ ​គឺ​បាន​កើន​ ​៥​២​ភាគរយ​ ​បើ​ធៀប​កាលពី​ឆ្នាំ​២​០​២​២​។​

​លោក​បន្ថែ​ថា​ ​ចំពោះ​កុមារ​មាន​ជំងឺ​ធ្ងន់​មាន​ចំនួន​ ​៧​៤​,​៩​៧​៥​នាក់​ ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ ​គឺ​បាន​កើន​ ​១​០​៨​ភាគរយ​ ​ច្រើនជាង​កាលពី​ឆ្នាំ​២​០​២​២​។​

​លោក​បន្ត​ថា​ ​យ៉ាងហោច​មាន​កុមារ​ចំនួន​
​៣​៧​៥​នាក់​ ​មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ​ ​និង​កុមារ​ចំនួន​ ​១​០​,​៣​៩​១​នាក់​ ​ក្រុម​គ្រូពេទ្យ​ទទួល​វះកាត់​ផ្នែក​ទូទៅ​។​ ​លោក​ថ្លែង​ថា​ ​ចំពោះ​ការវះកាត់​
បេះដូង​ ​និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃ
ឈាម​ ​ទាំង​នៅ​គន្ធ​បុប្ផា​ខេត្ត​សៀមរាប​ ​និង​ភ្នំពេញ​ ​គឺ​មាន​ចំនួន​ ​៣​៦​៧​នាក់​។​

​ចំពោះ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​
ទី​៧​ (​គន្ធ​បុប្ផា​ទី​៣​) ស្រ្តី​មានផ្ទៃពោះ​ចំនួន​ ​៤២,០៩៥
​ករណី​ ​បាន​មក​ពិនិត្យ​តាមដាន​ផ្ទៃពោះ​ ​និង​ព្យាបាល​ ​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរសម្ភព​ ​និង​សម្រាល​កូន​បាន​ចំនួន​ ​៨​,​៣​១​៩​នាក់​ ​គឺ​កើន​ ​៣៥​ភាគរយ​ ​បើ​ធៀប​នឹង​ឆ្នាំ​២​០​២​២​។​

​ករណី​អត្រា​មរណភាព​កុមារ​ក្នុង​មន្ទីរពេទ្យ​ ​គឺ​មាន​ត្រឹមតែ​ ​០​.​៤​ភាគរយ​ប៉ុណ្ណោះ​។​ ​សម្រាប់​ការ​ចំណាយ​ថវិកា​ក្នុងរយៈពេល​៥​ខែ​ ​នៃ​ឆមាស​ទី​១​ ​ក្នុង​ឆ្នាំ​២​០​២​៣​ ​គឺ​សរុប​មាន​ចំនួន​
​១៤,៣៤៨​,​៨​៥​៩​ដុល្លារ​។​

​ប្រធានមន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ​ ​បាន​ថ្លែង​ថា​៖​ ​«​តាងនាម​ខ្ញុំ​ ​ជា​ថ្នាក់​ដឹកនាំ​ ​និង​បុគ្គលិក​មន្ត្រី​រាជការ​ ​នៃ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ​ ​និង​មន្ទីរពេទ្យ​ជ័យ​វរ​័្ម​នទី​៧​ ​ខេត្ត​សៀមរាប​ ​ព្រមទាំង​កូន​ចៅ​ប្រជាពលរដ្ឋ​ទាំងអស់​ ​ដែល​បាន​ទទួល​ការថែទាំ​ព្យាបាល​ ​ស​ង្រ្គោះ​ជីវិត​ ​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ​សូម​ថ្លែង​អំណរគុណ​ដល់​សប្បុរស​ជន​ទាំង​ក្នុង​ ​និង​ក្រៅ​ស្រុក​ទាំង​អស់​ ​ដែល​តែង​បរិច្ចាគ​ថវិកា​ដល់​មន្ទីរពេទ្យ​ ​ដើម្បី​ឱ្យ​ដំណើរ​ការ​ប្រតិបត្តិ​ការ​សង្គ្រោះ​ ​និង​ព្យាបាល​កុមារ​ប្រព្រឹត្តទៅ​
ដោយ​រលូន​ ​និង​មាន​សកម្មភាព​ជាប្រចាំ​»​។​

​លោក​ក៏បាន​អរគុណ​ដល់​កាកបាទក្រហម​កម្ពុជា​ ​ដែល​បាន​បន្ត​ឧបត្ថម្ភ​ថវិកា​ចំនួន​ ​១​លាន​ដុល្លារ​ ​ជា​លើក​ទី​១​២​ ​កាលពី​ថ្ងៃ​ទី​១​មិថុនា​ ​តាមរយៈ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​

​លោក​ ​រស់​ ​សីល​វ៉ា​ ​នាយក​ប្រតិបត្តិ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​រាល់​ការ​លើក​ក​ម្ពស់​សុខុមាលភាព​កុមារ​ ​គឺ​មាន​សារៈសំខាន់​ក្នុង​ការ​កសាង​ធនធាន​មនុស្ស​នៅ​កម្ពុជា​ ​ដើម្បី​ជា​ទំពាំងស្នងឫស្សី​សម្រាប់​ប្រទេស​ជាតិ​ទាំង​បច្ចុប្បន្ន​ ​និង​អនាគត​។​

​លោក​បន្ថែម​ថា​ ​បច្ចុប្បន្ន​ ​បញ្ហា​ប្រឈម​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ​គឺ​ស្ត្រី​សម្រាល​កូន​នៅ​ពុំទាន់​មាន​គ្រែ​សម្រាក​គ្រប់គ្រាន់​ ​ហើយ​អត្រា​មរណភាព​ទារក​ទើប​កើត​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ភ្នំពេញ​ ​នៅ​មាន​ក​ម្រិ​ត​មួយ​ដែល​ត្រូវ​យក​ចិត្តទុក​ដាក់​បន្ថែម​។​

​លោក​ថា​៖​ ​«​បច្ចុប្បន្ន​ ​មន្ទីរពេទ្យ​ក៏​កំពុង​សាង​សង់​អគារ​សម្ភព​ថ្មី​មួយ​ ​ដែល​មាន​គ្រែ​សម្រាក​ចំនួន​ ​១​២​០​គ្រែ​ (​ក្នុង​នោះ​ ​មាន​គ្រែ​សម្រាក​ព្យាបាល​សង្គ្រោះ​ទារក​ចំនួន​ ​២​០​គ្រែ​) ​នៅ​មន្ទីរពេទ្យ​ជ័យ​វរ​័្ម​ន​ទី​៧​ ​ខេត្ត​សៀមរាប​ ​និង​បាន​ពង្រីក​បន្ថែម​លើ​ការ​ព្យាបាល​ជំងឺ​មហារីក​ផ្សេងៗ​លើ​កុមារ​ ​តាម
វិធី​ព្យាបាល​ដោយ​ថ្មាំ​គីមី​ផង​ដែរ​»​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​កាកបាទក្រហម​កម្ពុជា​ ​បាន​បរិច្ចាគ​ថវិកា​ចំនួន​ ​១​លាន​ដុល្លារ​អាមេរិក​ ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ឆា ​ដើម្បី​បន្ត​ប្រតិបត្តិការ​ពិនិត្យ​ ​ព្យាបាល​ ​និង​សង្គ្រោះ​កុមារ​កម្ពុជា​ ​ដោយ​ឥត​គិតថ្លៃ​។​

​កាលពី​ថ្ងៃ​ទី​២​៩​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​មូលនិធិ​គន្ធ​បុប្ឆា​កម្ពុជា​ ​បាន​ធ្វើ​យុទ្ធនាការ​ ​១​ម៉ឺន​រៀល​ ​១​ម៉ឺន​នាក់​ ​សម្រាប់​កុមារ​កម្ពុជា​ ​ចាប់ពី​ថ្ងៃ​ទី​១​មិថុនា​ ​ដល់​ថ្ងៃ​ទី​៣​០​ ​ខែ​មិថុនា​ ​ឆ្នាំ​២០២៣​ ​ធ្វើ​ឡើង​តាមរយៈ​បណ្ដាញ​ផ្សព្វផ្សាយ​នានា​រួម​មាន​ហ្វេសប៊ុក​ ​និង​ឆា​ណែ​ល​តេលេ​ក្រាម​ផ្លូវការ​របស់​មូលនិធិ​ ​ធនាគារ​ដៃគូ​ ​និង​ក្រុមហ៊ុន​ដៃគូ​សហការ​ ​ព្រមទាំង​តាមរយៈ​បណ្ដាញ​សារ​ព័ត៌មាន​ផង​ដែរ​។​

​គិត​ត្រឹម​ថ្ងៃ​ទី​១​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ ​ទទួល​ថវិកា​បរិច្ចាគ​ចំនួនជា​ង​ ​
៥​២​ម៉ឺន​ដុល្លារ​អាមេរិក​ ​ពី​យុទ្ធនាការ​ ​១​ម៉ឺន​រៀល​ ​១​ម៉ឺន​នាក់​ ​សម្រាប់​កុមារ​កម្ពុជា​។​

​របាយការណ៍​របស់​មន្ទីរពេទ្យ​គន្ធបុប្ឆា ​កាលពី​ឆ្នាំ​២​០​២​២​ ​កុមារ​មាន​ជំងឺ​ចំនួន​ ​
៦​៥​៩​ ​៦​០​៨​ករណី​ ​ត្រូវ​បាន​ពិនិត្យ​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ ​និង​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន​ ​១​១​៩​ ​៩​៥​៨​នាក់​ ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​។​

​របាយការណ៍​បន្ថែម​ថា​ ​កុមារ​មាន​ជំងឺ​គ្រុន​ឈាម​ធ្ងន់ធ្ងរ​ចំនួន​ ​៤​ ​៦​៨​២​នាក់​ ​បាន​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ ​និង​កុមារ​ចំនួន​
​២​៦​ ​៦​១​៣​នាក់​ ​ត្រូវ​បាន​ទទួល​ការ​វះ​កាត់​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​។​

​ចំពោះ​កុមារ​ចំនួន​ ​១​ ​០​៥​៥​នាក់​ ​ត្រូវ​បាន​ទទួល​ការ​វះកាត់​បេះដូង​ ​និង​ភ្លិ​ត​ប្រហោង​បេះដូង​តាម​ការ​ឆ្លុះ​សរសៃ​ឈាម​។​ ​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ ​៩​១​ ​០​១​៥​ករណី​ ​បាន​ពិនិត្យ​តាមដាន​ផ្ទៃពោះ​ ​និង​ព្យាបាល​ ​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ក្នុង​មន្ទីរ​សម្ភព​នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧​ ​និង​ស្ត្រី​សម្រាល​កូន​មាន​ចំនួន​ ​២​២​ ​៣​០​១​នាក់៕

Related Posts

Previous Article

​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ជំរុញ​រៀបចំ​វង់​ទស្សនាចរ​នៅ​ប្រាសាទ​តាកែវ​

Next Article

ច្បាប់​សារពើពន្ធ​ថ្មី​ផ្តល់​ភាព​ងាយ​ស្រួល​និង​ច្បាស់លាស់​ដល់​អ្នក​បង់ពន្ធ​