ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ដែលមានតម្លៃជាង ២៣ លានដុល្លារ

Khmer Times Share:

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ថ្មីចំនួន ៣ ដែលមានតម្លៃជាង២៣,២ លានដុល្លារ។

សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅរសៀលថ្ងៃនេះបានអោយដឹងថា គម្រោងថ្មីនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Le Hoo (Cambodia) Furniture Company Limited, Xinkaida Lighting Co., Ltd., និង Guangbo (Cambodia) Industrial Co., Ltd.

ក្រុមហ៊ុនទាំងបីនឹងវិនិយោគលើការផលិតគ្រឿងសង្ហារិមគ្រប់ប្រភេទ ខ្សែភ្លើង ឧបករណ៍អគ្គិសនី អំពូលលម្អ គ្រឿងឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំអំពូលលម្អ នៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង។

ប្រភពដដែលបានបន្ថែមថា ការងារជិត ២,០០០កន្លែង នឹងត្រូវបានបង្កើតសម្រាប់ប្រជាជនក្នុងស្រុកដោយគម្រោងថ្មីចំនួនបីនេះ។ AKP-Phal Sophanith

Related Posts

Previous Article

ក្រុមហ៊ុនស្រូវសហការជាមួយភាគីពាក់ព័ន្ធរបស់ប្រទេសហូឡង់សម្រាប់ការអភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាព

Next Article

​កាកបាទក្រហម​កម្ពុជា​ ​ទទួល​ថវិកា​ស​ប្បុ​រ​ជន​ជាង​១​៣​លាន​ដុល្លារ​ ​និង​យានយន្ត​ជាង​១​០​គ្រឿង​