លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលចាំបាច់

Khmer Times Share:

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ជាថ្មី​ពី​ជំហរ​រឹងមាំ​របស់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ចាំបាច់​បន្ថែម​ទៀតនៅ​ក្នុង​ប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្ត្រី បានធ្វើការបញ្ជាក់សារជាថ្មី ក្នុងពិធីជួបសំណេះសំណាល នៅស្រុកសាមគ្គីមានជ័យជាមួយកម្មករ និងនិយោជិតប្រមាណ ១៨,០០០នាក់ មកពីរោងចក្រ និងសហគ្រាសចំនួន៥ ដែលដំណើរការនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងន័យនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDIs) មកបណ្តាក់ទុនក្នុងការសាងសង់ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជា កំពង់ផែ អាកាសយានដ្ឋាន ផ្លូវថ្នល់ ស្ពានជាដើម។ .

ឆ្លៀតក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រីជាថ្មីម្តងទៀតបានថ្កោលទោសអ្នកប្រឆាំង ឬសកម្មជនជ្រុលនិយម ដែលបានស្នើឱ្យក្រុមហ៊ុនបរទេសកុំមកបណ្តាក់ទុននៅកម្ពុជា ដោយចាត់ទុកទង្វើបែបនេះថាជា “សត្រូវពិតប្រាកដរបស់កម្មកររោងចក្រ”។

លោកនាយករដ្ឋមន្ត្រី បានចាប់ផ្តើមការចុះសួរសុខទុក្ខជុំទី២ ជាមួយកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ក្នុងខេត្តព្រះសីហនុ ដែលមានកម្មករ-និយោជិតប្រមាណ ២៤,០០០នាក់។

ជុំទីមួយបានធ្វើឡើងនៅចន្លោះខែសីហា ឆ្នាំ ២០១៧ ដល់ខែឧសភា ឆ្នាំ ២០១៩ ដោយមានការចុះសួរសុខទុក្ខចំនួន ៧៧លើក ជាមួយកម្មករជិតមួយលាននាក់នៅទូទាំងប្រទេសកម្ពុជា ដែលក្នុងអំឡុងពេលនោះ លោក ហ៊ុន សែន បានជំរុញវិធានការចាំបាច់យ៉ាងម៉ត់ចត់ ដើម្បីដោះស្រាយបញ្ហាកម្មករដែលបានរកឃើញ។ AKP-LVy

Related Posts

Previous Article

កិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត

Next Article

ទីក្រុងហូជីមិញ និងកម្ពុជាចែករំលែកបទពិសោធន៍ក្នុងកិច្ចការសហជីព