នាយករដ្ឋមន្ត្រី​សង្ឃឹម​ថា​ ​នឹង​មានការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​រវាង​កម្ពុជា​-​សហភាព​អឺរ៉ុប​ ​កាន់តែ​ច្រើន​

Share:

ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​សង្ឃឹម​ថា​នឹង​មានការ​ជំរុញ​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័​យ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​រវាង​កម្ពុជា​ ​និង​សហភាព​អឺរ៉ុប​ (​E​U)​។​

​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ថ្លែង​បែប​នេះ​ ​ក្នុង​អំឡុង​ទទួល​ជួប​លោក​ ឌ្រី​ស​ម៉ាន់​ ​អ៊ី​ហ្គោរ៍ (​D​R​I​E​S​MAN​S ​I​go​r) ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​ដែល​ទើប​តែងតាំង​ថ្មី​ ​នៅ​វិមាន​សន្តិភាព​ ​រាជធានី​ភ្នំពេញ​។​

​ក្នុង​ជំនួប​សម្តែង​ការគួរសម​ ​លោក​ ឌ្រី​ស​ម៉ាន់​ ​អ៊ី​ហ្គោរ៍ ​បាន​លើកឡើង​ពី​ទំនាក់ទំនង​ការទូត​ដ៏​រឹង​មាំ​ ​និង​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​រវាង​កម្ពុជា​ ​និង​សហភាព​អឺរ៉ុប​លើ​វិ​ស័​យ​ជាច្រើន​ ​រួម​ទាំង​វិ​ស​័​យ​ពាណិជ្ជកម្ម​ ​ការ​វិនិយោគ​ ​និង​ទំនាក់ទំនង​រវាង​ប្រជាជន​ ​និង​ប្រជាជន​។​

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ក៏បាន​អះអាង​សារ​ជាថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ជួយ​លើក​ក​ម្ពស់​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​សហភាព​អឺរ៉ុប​លើ​គ្រប់​វិ​ស័​យ​ ​ជាពិសេស​ជូនដំណឹង​ដល់​ពាណិជ្ជករ​ ​និង​អ្នក​វិនិយោគ​សហភាព​អឺរ៉ុប​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​មុត​ស្រួច​ ​និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​ប្រទេស​កម្ពុជា​។​
​A​K​P​

Related Posts

Previous Article

​ទីភ្នាក់ងារ​ ​US​AID​ ​ជួយ​កែ​លម្អ​ខ្សែ​សង្វាក់​តម្លៃ​គ្រាប់ស្វាយ​ចន្ទី​នៅ​កម្ពុជា​

Next Article

នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ឯកអគ្គរដ្ឋទូត​ឆេ​ក​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​