​អាជ្ញាធរ​ជាតិ​អប្សរា​ ​បន្ត​គម្រោង​អភិ​រក្ស​ ​ពង្រឹង​ថ្ម​ខឿន​រួត​បា​កា​ណ​ប្រាសាទអង្គរវត្ត​ ​ដំណាក់កាល​ទី​៣​

​កែវ​ ​រចនា​ / Khmer Times Share:
​ការងារ​ជួសជុល​ខឿន​បា​កា​ណ​ដំណាក់កាល​ទី​៣​។

​ក្រុម​អ្នកជំនាញ​នៃ​នាយកដ្ឋាន​អភិ​រក្ស​ប្រាសាទ​ ​និង​បុរាណ​វិទ្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ​បន្ត​គម្រោង​ជួសជុល​ថ្ម​ខឿន​រួត​បា​កា​ណ​ប្រាសាទអង្គរវត្ត​ ​ដំណាក់កាល​ទី​៣​ ​ក្នុង​គោលបំណង​ពង្រឹង​រចនាសម្ពន្ធ​ ​ដែល​ខូចខាត​។​ ​រុះរើ​ថ្ម​ដែល​ពុំ​មាន​សុវត្ថិភាព​ដោយ​ផ្នែក​ៗ​ដើម្បី​រៀប​បញ្ចូល​កន្លែង​ដើម​ឱ្យ​មាន​សុវត្ថិភាព​ឡើងវិញ​ ​លើក​តម្លៃ​ ​ថែរក្សា​ ​និង​ការពារ​ស្នាដៃ​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​ឱ្យ​បាន​គង់វង្ស​យូរអង្វែង​។​

​ស្ថាបត្យករ​ ​និង​ជា​អ្នក​មើលការខុសត្រូវ​លើ​ការដ្ឋាន​ជួសជុល​រួត​បា​កា​ណ​ ​លោក​ ​ឃា​ម​ ​មុនី​ ឱ្យ​ដឹង​ថា​ ​គម្រោង​ជួសជុល​នៅ​រួត​បា​កា​ណ​នៃ​ប្រាសាទអង្គរវត្ត​ដំណាក់កាល​ទី​៣​ ​នៅ​ជ្រុង​អាគ្នេយ៍​ត្រូវ​បាន​បែងចែក​ជា​៦​ផ្នែក​ ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​។​ ​ស្ថាបត្យករ​ដដែល​បន្ត​ទៀត​ថា​ ​ការងារ​ជួសជុល​ពង្រឹង​ខឿន​នៅ​តាម​ជ្រុង​នីមួយៗ​បាន​ចំនួន​២​ទីតាំង​ ​បច្ចុប្បន្ន​សម្រេច​បាន​៤​០​ភាគរយ​ហើយ​។​

​លោក​ ​ឃា​ម​ ​មុនី​ ​ពន្យល់​ថា​ ​ក្នុង​ទីតាំង​នីមួយៗ​មាន​បាត់​ថ្ម​ដោយអន្លើ​តម្រូវ​ឱ្យ​បន្ថែម​ថ្ម​ថ្មី​ ​ដើម្បី​ពង្រឹង​រចនាសម្ពន្ធ​ខឿន​ ​រួម​ទាំង​ជណ្តើរ​ឱ្យ​រឹង​មាំ​ឡើងវិញ​។​ ​ចំពោះ​ថ្ម​ចាស់​ ​ដែល​រក​ឃើញ​ក៏​នឹង​យកទៅ​ដាក់​នៅ​តាម​ទីតាំង​ដើម​វិញ​។​ ​ក្រុម​ការងារ​រៀបចំ​ថ្ម​ដែល​ក្រៀក​ហែក​ ​ស​ម្អា​ត​កំណក​ដី​ ​ស​ម្អា​ត​កំណក​អាច​ម៌​សត្វ​ដែល​នាំ​ឱ្យ​ថ្ម​ពុក​ផុយ​ ​ពង្រឹង​ថ្មបាយក្រៀម​ផ្នែក​ខាងក្នុង​ ​បិទ​ភ្ជិត​កន្លែង​មាន​ទឹក​ហូរច្រោះ​។​ ​ដោយសារ​ថ្ម​មួយ​ចំនួន​មើល​ពី​ខាងក្រៅ​មើលឃើញ​សភាព​ល្អ​ ​តែ​បាន​ពុក​ផុយ​ផ្នែក​ខាងក្នុង​ ​ដែល​ជា​ការ​ស្មុ​គ្រ​ស្មាញ​លើ​ការងារ​ជួសជុល​៕​

Related Posts

Previous Article

កម្មវិធីតិចណូវេសិនជួយ​សិស្ស​ស្រី​ក្នុង​ការ​អភិវឌ្ឍវិ​ស​័​យ​បច្ចេកវិទ្យា​

Next Article

​អាជ្ញាធរ​ជាតិ​អប្សរា​ ​សហការ​ជាមួយ​សាកលវិទ្យាល័យ​បរទេស​ស្កេន​រក​សញ្ញាណ​ឡ​ស្លដែក​សម័យ​បុរាណ​