កម្ពុជា​ប្រមូល​ចំណូល​ពន្ធ​បាន ​១,៨​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ ៥​ខែ​ដើម​ឆ្នាំ​

Khmer Times Share:
លោក គង់ វិបុល អគ្គនាយកពន្ធដារ ។ AKP

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពន្ធបានជាង ១,៨ ពាន់លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ប្រមាណ ៥១ ភាគរយធៀបនឹងគោលដៅប្រចាំឆ្នាំ។

តួលេខនេះត្រូវបានចេញផ្សាយដោយលោក គង់ វិបុល អគ្គនាយកពន្ធដារ ក្នុងកិច្ចប្រជុំបូកសរុបស្តីពីការប្រមូលចំណូលពន្ធកាលពីថ្ងៃព្រហស្បតិ៍។ លោក គង់ វិបុល បាន​កត់សម្គាល់​ពី​សារៈសំខាន់​នៃ​ចំណូល​ពន្ធ​ក្នុង​រយៈពេល​ប្រាំ​ខែ​ដំបូង​។ លោកបានចាត់ទុកសមិទ្ធិផលនេះ គឺជាវិធានការដ៏មានប្រសិទ្ធភាពរបស់រដ្ឋាភិបាល ជាពិសេសក្នុងការឆ្លើយតប និងទប់ស្កាត់ជំងឺកូវីដ-១៩។

អគ្គនាយកដ្ឋានពន្ធដារ គឺជាភ្នាក់ងាររដ្ឋាភិបាលដែលទទួលខុសត្រូវក្នុងការប្រមូលពន្ធផ្ទៃក្នុងដូចជា ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ខែ អាករលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យ។ សម្រាប់ឆ្នាំ២០២៣ រដ្ឋាភិបាលកំណត់គោលដៅចំនួន ២៣ពាន់ពាន់លានរៀល (ប្រហែល ៥,៥ពាន់លានដុល្លារ) ជាប្រាក់ចំណូលពីអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។ ផល សុផានិត – AKP

Related Posts

Previous Article

គ្រាប់មីននៅព្រំដែនកម្ពុជា-ថៃ និងនៅខាងក្នុងទឹកដីថៃ ត្រូវបានបោសសម្អាតដោយទាហានថៃ

Next Article

អំពីមូលដ្ឋានទ័ពជើងទឹក និងការយល់ឃើញពីការឡើងកាន់តំណែងរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក្នុងនាមជាបេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជាក្នុងពេលអនាគត