ក្រុង​ និង​ស្រុក​ចំនួន​បួន​ក្នុង​ខេត្ត​ពោធិ៍សាត់ត្រូវបាន​ប្រកាសថា​អស់​មីន

Khmer Times Share:
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ AKP

ក្រុង​ពោធិ៍សាត់ ​ស្រុក​បាកាន ស្រុកក្រគរ និងស្រុក​កណ្តៀង ក្នុង​ខេត្ត​ពោធិ៍សាត់ ត្រូវបានប្រកាសថាអស់មីនក្រោម​មូលនិធិ «កម្ពុជា​គ្មាន​មីននៅឆ្នាំ២០២៥»។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសអស់មីន ដែលបានធ្វើឡើងកាលពីថ្ងៃទី២២ ខែមិថុនា។

ផ្ទៃដីមានមីនសរុបចំនួន ៩៦ កន្លែង ឬស្មើជិត ២,៤ លានម៉ែត្រការ៉េ ត្រូវបានក្រុមការងារមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) រុករក និងកម្ទេចចោលបានចំនួន ៤០,៤០៩ គ្រាប់ ដោយមានមីនតោនចំនួន ១០ និងគ្រាប់មិនទាន់ផ្ទុះចំនួន ១៣,០០០ គ្រាប់។

ក្រោម​មូលនិធិ​កម្ពុជា​គ្មាន​មីននៅ​ឆ្នាំ​២០២៥ ស៊ីម៉ាក់​បាន​បំពេញ​បេសកកម្ម​បោសសម្អាត​មីន​ក្នុង​ខេត្ត​ចំនួន​៥ គឺ​ខេត្ត​កំពង់ធំ សៀមរាប ព្រះវិហារ ពោធិ៍សាត់ និង​ប៉ៃលិន។ សម្រាប់​ខេត្ត​ពោធិ៍សាត់ ស៊ីម៉ាក់​បាន​ចាប់​ផ្ដើម​ពង្រាយ​កម្លាំង​ប្រតិបត្តិការ​តាំងពីខែ​មករា ឆ្នាំ​២០២៣។

ទន្ទឹមនឹងនេះត្រូវបោសសម្អាតមីនក្នុងស្រុកចំនួនបីផ្សេងទៀតក្នុងខេត្តពោធិសាត់ មុននឹងត្រូវបានប្រកាសជាខេត្តអស់មីន។ AKP-C.Nika

Related Posts

Previous Article

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន៖ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​គឺជា​និន្នាការ​សកល

Next Article

​រដ្ឋាភិបាល​នឹង​ផ្ទេរ​មុខងារ​អប់រំ​ទៅ​រដ្ឋបាល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ជា​អ្នកគ្រប់គ្រង​ជំនួស​​​នៅ​ដើម​ឆ្នាំ​២​០​២​៤​ ​