​លោក​ ​លី​ ធុ​ជ​ ​ជ​ម្រុ​ញ​ដៃគូ​អភិវឌ្ឍន៍​ពន្លឿន​សកម្មភាព​បោស​ស​ម្អា​ត​មីន​ឲ្យសម្រេចតាម​គោលដៅ​

​ខ្មែរ​ថា​ម​ស៍ / Khmer Times Share:
លោក​ ​លី​ ធុ​ជ​ ​អនុប្រធាន​ទី​១​ ​អាជ្ញាធរ​មីន​ ​(ស្តាំ)​​និង​លោកស្រី​ ​ A​l​i​ss​ar​ C​h​a​k​e​r ​តំណាង​អង្គការ​ UN​D​P​ ​ប្រចាំ​កម្ពុជា​ ​ក្នុង​ជំនួប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​  ​រូបភាព​៖​ ​អាជ្ញាធរ​មីន​

 

​ក្នុងនាម​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ ​សែន​ ​និង​ជា​ប្រធាន​អាជ្ញាធរ​មីន​ ​លោក​ទេស​រដ្ឋ​ម​ន្រ្តី ​លី​ ធុ​ជ​ ​អនុប្រធាន​ទី​១​ ​អាជ្ញាធរ​មីន​ ​និង​លោកស្រី​ ​A​l​i​ss​ar​ C​h​a​k​e​r ​តំណាង​អង្គការ​ UN​D​P​ ​ប្រចាំ​កម្ពុជា​ ​កាលពី​​ថ្ងៃ​ព្រហស្បតិ៍​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​គម្រោង​បោស​ស​ម្អា​ត​មីន​ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​៤​ ​ប្រចាំ​ឆមាស​ទី​១​ ​ឆ្នាំ​២​០​២​៣​។​

​កិច្ចប្រជុំ​នេះ​ ​មាន​ការចូលរួម​ពី​ ​លោកស្រី​ Jun​g​-​y​e​on ​Shin​ ​នាយក​រង​ភ្នាក់ងារ​ KO​I​CA​ ​ប្រចាំ​កម្ពុជា​, ​លោកស្រី​ ​Chintana​ ​Vongpaseuth​ ​លេខា​ទី​១​នៃ​ស្ថានទូត​អូ​ស្រ្តា​លី​ ​និង​លោក​ ​Mat​t​hew​ ​All​e​n ​លេខា​ទូត​ទី​១​ ​នៃ​ស្ថានទូត​ណូវែ​ល​ហ្សឺ​ឡង់​ប្រចាំ​កម្ពុជា​ ​ថៃ​ ​និង​ឡាវ​ ​ព្រមទាំង​មាន​ការ​ចូលរួម​ពី​ក្រុម​ការងារ​រៀបចំផែនការ​សកម្មភាព​មី​ខេត្ត​បន្ទាយ​មានជ័យ​ ​និង​ខេត្ត​ព្រះវិហារ​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​ ​និង​ប្រជាជន​កម្ពុជា​ ​លោក​ ​លី​ ធុ​ជ​ ​បាន​ថ្លែង​អំណរគុណ​សម្រាប់​ការ​គាំទ្រ​ប្រកបដោយ​ទឹក​ចិត្តសប្បុរស​ជូន​ចំពោះ​អង្គការ​ UN​D​P​ ​រាជរដ្ឋាភិបាល​និង​ប្រជាជន​នៃ​ប្រទេស​អូ​ស្រ្តា​លី​ ​សាធារណរដ្ឋ​កូរ៉េ​ ​និង​ណូវែ​ល​ហ្សឺ​ឡង់​ ​ក្នុងចំណោម​ប្រទេស​ដទៃ​ទៀត​ ​ដែល​បាន​ចូលរួម​គាំទ្រ​ការងារ​បោស​ស​ម្អា​ត​មីន​ ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​ស​ង្រ្គា​ម​នៅ​កម្ពុជា​។​

​លោក​បាន​លើកឡើង​ជម្រាប​ប្រាប់​អង្គប្រជុំ​ថា​ ​សកម្មភាព​មីន​រយៈពេល​ជាង​ ​៣​០​ ​ឆ្នាំនេះ​ ​កម្ពុជា​ ​រួម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ ​បាន​ធ្វើការ​បោស​ស​ម្អា​ត​មីន​ ​និង​សំណល់​ជាតិផ្ទុះ​ពី​ស​ង្រ្គា​ម​លើ​ផ្ទៃដី​ចំនួន​ ​២​៥​៧​៩​ ​គីឡូម៉ែត្រក្រឡា​។​ ​ដី​ទាំងនោះ​ ​ត្រូវ​បាន​ប្រគល់​ជូន​សហគមន៍​វិញ​សម្រាប់​គោល​បំ​ណ​ដូចជា​កសិកម្ម​ ​ការ​តាំង​លំនៅ​ថ្មី​ ​ផ្លូវថ្នល់​ ​សាលារៀន​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សង្គម​ផ្សេងៗ​ជាដើម​។​

​ចាប់ពី​ឆ្នាំ​២​០​២​២​ ​បន្ថែម​លើ​ថវិកា​ចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍​ ​និង​ប្រភព​ផ្សេងៗ​ ​លោកនាយក​រដ្ឋ​ម​ន្រ្តី ​បាន​កៀរគរ​ធនធាន​បន្ថែម​ ​និង​ជ​ម្រុ​ញ​ឲ្យ​មាន​ការ​ចូលរួម​ពី​វិ​ស​័​យ​ឯកជន​ ​និង​សប្បុរស​ជន​នានា​ ​ក៏ដូចជា​បាន​ទម្លាក់​នូវ​កញ្ចប់​ថវិកាជាតិ​ ​តាមរយៈ​ ​«​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២​០​២​៥​»​ ​ដើម្បី​បំពេញ​បន្ថែម​នូវ​មហិច្ឆតា​ដោះស្រាយបញ្ហា​មីន​ឲ្យអស់​ត្រឹម​ឆ្នាំ​២​០​២​៥​។​

​ក្រៅពី​ផែនការ​បោស​ស​ម្អា​ត​មីន​សម្រាប់​ឆ្នាំ​២​០​២​៣​ដែល​កំពុង​ដំណើរការ​ ​លោក​ ​លី​ ធុ​ជ​ ​ក្នុងនាម​លោក​នាយករដ្ឋមន្ត្រី​ ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ជា​មិត្ត​ ​និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ ​បន្ត​ការ​គាំទ្រ​នូវ​ផែនការ​បោស​ស​ម្អា​ត​មីន​សម្រាប់​ឆ្នាំ​២​០​២​៤​-​២​០​២​៥​បន្ថែម​ទៀត​ ​ដោយ​គ្រោង​នឹង​បោស​ស​ម្អា​ត​ក្នុង​ទំហំផ្ទៃ​ដី​មាន​មីន​នៅ​សល់​ប្រមាណ​ជា​ ​
៣​៥​៩​ ​គីឡូម៉ែត្រក្រឡា​ ​និង​ប្រើប្រាស់​ថវិកា​ចំនួន​ ​៧​៨​ ​លាន​ដុល្លារ​អាមេរិក​ ​ព្រម​ទាំង​បាន​ជ​ម្រុ​ញ​ឲ្យ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ឡើងវិញ​ ​និង​ពន្លឿន​សកម្មភាព​ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅកំណត់​។​

​លោក​ថ្លែង​ថា​៖​«​ប្រសិនបើ​សកម្មភាព​មីន​ ​គឺជា​អ្នកផ្តល់​លទ្ធភាព​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ​ផ្តល់​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​អនាគត​ឲ្យ​កាន់​ប្រសើរ​ឡើង​ ​អនាគត​ដែល​មាន​វិបុលភាព​ ​បរិ​យា​ប​័ន្ន ​និង​និរន្តរភាព​ ​សូមឲ្យ​ទទួលយក​នូវ​របៀបវារៈ​ ​តម្រឹម​កិច្ច​ខិតខំ​ប្រែង​ ​និង​ធ្វើការ​រួមគ្នា​ឆ្ពោះទៅ​រក​ពិភពលោក​ដែល​គ្មាន​នរណា​ម្នាក់​ត្រូវ​ទុក​ចោល​ឡើយ​»​។​

​លោកស្រី​ ​A​l​i​ss​ar​ C​h​a​k​e​r ​តំណាង​អង្គការ​ UN​D​P​ ​ប្រចាំ​កម្ពុជា​ ​បាន​ទ​ទួ​ច​ឲ្យដៃ​គូ​អភិវឌ្ឍន៍​ទាំងអស់​ ​បន្ត​ការ​គាំទ្រ​ ​និង​បង្កើន​នូវ​កញ្ចប់​ថវិកា​របស់​ខ្លួន​ ​ក្នុង​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដើម្បីឲ្យ​កម្ពុជា​មានលទ្ធភាព​គ្រប់គ្រាន់​ពន្លឿន​ឈាន​ទៅ​សម្រេច​គោលដៅ​ឆ្នាំ​២០២៥​ ​ឲ្យ​កាន់តែ​ឆាប់​។​ ​តំណាង​ស្ថានទូត​អូ​ស្រ្តា​លី​ ​បាន​លើកឡើង​ ​កម្ពុជា​ ​បាន​បង្កើត​នូវ​ប្រវត្តិ​សា​ស្រ្ត​ថ្មី​មួយទៀត​ ​សម្រាប់​វិ​ស​័​យ​សកម្មភាព​មីន​ ​ដោយមាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​ឈាន​ទៅ​សម្រេច​នូវ​គោលដៅ​របស់​ខ្លួន​។​

​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ ​បាន​កោតសរសើរ​ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​និង​សមិទ្ធផល​សម្រេច​បាន​ក្នុង​ការងារ​សកម្មភាព​មីន​នៅ​កម្ពុជា​ ​ក្នុង​ការ​ផ្តល់​ដី​សុវត្ថិភាព​ ​និង​ជួយ​ស​ង្រ្គោះ​ប្រជាជន​កម្ពុជា​ចេញពី​ការ​គំរាម​ដោយសារ​គ្រាប់មីន​ ​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ ​ព្រមទាំង​ប្តេជ្ញា​បន្ត​គាំទ្រ​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​មីន​ដែល​បាន​ដឹង​ឲ្យអស់​ក្នុង​ឆ្នាំ​២​០​២​៥​។​

​ជាមួយគ្នា​នេះ​ផង​ដែរ​ ​ដៃគូ​អភិវឌ្ឍន៍​ ​បាន​សម្តែង​នូវ​ការ​អប​អរសាទរ​ ​និង​គាំទ្រ​ដល់​កម្ពុជា​ ​ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​សក​លលើក​ទី​៣​ ​ស្តីពី​កិច្ចសង្គ្រោះ​ជន​រងគ្រោះថ្នាក់​ដោយសារ​មីន​ ​និង​សំណល់​ជាតិ​ផ្ទុះ​ពី​ស​ង្រ្គា​ម​ ​និង​ជន​មាន​ពិការភាព​ ​ក្នុង​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​ខាង​មុខ​នេះ​ ​ដែល​មាន​ប្រទេស​ចំនួន​ ​៤​៥​ ​ចូលរួម​៕​​​

Related Posts

Previous Article

​អ្នកជំនាញ​អាយ​ស៊ី​ស៊ី​-​អង្គរ​ ​បង្ហាញ​ការ​ពេញចិត្ត​ចំពោះ​រដ្ឋាភិបាល​ដែល​ខិតខំ​លើក​តម្លៃ​តំបន់​អង្គរ​

Next Article

​គ​.​ជ​.​ប​ ​ស្នើ​ស្ថាន​ទូត​កម្ពុជា​ក្រៅ​ប្រទេស​ ​ជំរុញ​ពល​រដ្ឋ​ខ្មែរ​ត្រឡប់​មក​ស្រុក​ចូល​រួម​បោះឆ្នោត​