សត្វទន្សោងនៅក្នុងប្រទេសកម្ពុជា មានប្រមាណ ១,៥០០ ក្បាល

Khmer Times Share:

សត្វទន្សោង (Bos Javanicus) ប្រហែល ១,៥០០ក្បាល ត្រូវបានចុះបញ្ជីក្នុងបញ្ជីក្រហមនៃប្រភេទសត្វដែលរងការគំរាមកំហែងរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ត្រូវបានកត់ត្រានៅក្នុងព្រៃរបស់កម្ពុជា។

ក្រសួងបរិស្ថានបានចែករំលែកតួលេខនេះនៅក្នុងសេចក្តីប្រកាសព័ត៌មាននៅព្រឹកនេះ ដោយបន្ថែមថារូបភាពនៃសត្វទន្សោង ត្រូវបានថតជាប់ដោយកាមេរ៉ានៅក្នុងតំបន់ការពារ។

ចំនួនសត្វទន្សោងក្នុងប្រទេស​កម្ពុជា​នៅ​តែ​ជាចំនួន​សត្វ​ព្រៃ​ដ៏​សំខាន់​បំផុត​មួយ​នៅ​លើ​ពិភពលោក។

យោងតាមប្រភពអនឡាញមួយ បានឲ្យដឹងថាសត្វទន្សោង ដែលគេស្គាល់ថា Tembadau គឺជាប្រភេទសត្វពាហនៈដែលត្រូវបានរកឃើញនៅអាស៊ីអាគ្នេយ៍។ ក្បាលនិងដងខ្លួនគឺមានប្រវែងពី ១,៩ ទៅ ៣,៦៨ ម៉ែត្រ។ សត្វទន្សោងព្រៃ ​មាន​ទំហំ​ធំ​ជាង និង​ធ្ងន់​ជាង​សត្វគោ​ស្រុក ប៉ុន្តែមានរូបរាងស្រដៀងគ្នា។ AKP-ផល សុផានិត

Related Posts

Previous Article

អង្គការសហប្រជាជាតិ និងវិទ្យាស្ថានកំណើនបៃតងសកល ព្រមទាំងរដ្ឋាភិបាលកម្ពុជាប្រកាសគាំទ្រដល់ក្រុមហ៊ុនចេញសញ្ញាប័ណ្ណបៃតង

Next Article

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ​នឹង​ចាប់​ផ្ដើមពី​ថ្ងៃ​ទី​១ ខែ​កក្កដា