ហ្វីលីពីន​​ពង្រឹងទំនាក់ទំនង​កាន់តែ​រឹងមាំ​ជាមួយ​កម្ពុជា

Khmer Times Share:
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ Christina Garcia Frasco ។ Manila Times

លោកស្រី Christina Garcia Frasco រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានគូសបញ្ជាក់កាលពីថ្ងៃចន្ទថា កម្ពុជាគឺជាដៃគូដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងប្រទេសហ្វីលីពីន ជាមួយនឹងកិច្ចសហការភាពជាដៃគូដែលផ្តោតលើការការពារបេតិកភណ្ឌ ការគ្រប់គ្រង និងការត្រួតពិនិត្យ។

កម្ពុជា​មានភាពល្បីល្បាញដោយសារប្រទេសនេះ​​មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​បី​ដែលបានចុះបញ្ជីជាមួយអង្គការ​យូណេស្កូ។

កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងទៅនេះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Frasco រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីនបានជួបពិភាក្សាការងារនៅខាងក្រៅកិច្ចប្រជុំគណៈកម្មការរបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ដែលធ្វើឡើងនៅកម្ពុជា ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោកស្រី Frasco បាននិយាយថា “យើងសូមកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជា ជាពិសេសលើផ្នែកអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌប្រកបដោយចីរភាព។

លោកស្រីបានបន្ថែមថា “ហេតុដូច្នេះហើយ ហ្វីលីពីនចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសហការជាមួយកម្ពុជាក្នុងការអភិវឌ្ឍកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការផ្លាស់ប្តូរឧត្តមមានុវត្តលើការអភិរក្ស និងការគ្រប់គ្រងបេតិកភណ្ឌ”។

លោកស្រីក៏បានសង្កត់ធ្ងន់លើភាពជោគជ័យរបស់ប្រទេសហ្វីលីពីនក្នុងវិស័យទេសចរណ៍អប់រំ ជាពិសេសកម្មវិធីភាសាអង់គ្លេសជាភាសាទីពីរ (ESL) របស់ខ្លួន។

លោកស្រីបានបន្តថា “ហ្វីលីពីនមានមហាវិទ្យាល័យល្អៗសម្រាប់រៀនភាសាអង់គ្លេស ហើយកម្មវិធី ESLរបស់យើងក៏មាសក្តានុពលផងដែរ” ។

អ្នកស្រីបានបន្ថែមថា “នេះគឺជាអ្វីដែលយើងចង់សហការជាមួយកម្ពុជា រួមទាំងក្នុងវិស័យទេសចរណ៍វេជ្ជសាស្រ្ត ។

កាលពីឆ្នាំ២០១៦ ហ្វីលីពីនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាសម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា។

ហ្វីលីពីនបង្ហាញការគាំទ្រចំពោះឆន្ទៈរបស់កម្ពុជាក្នុងការបន្តកិច្ចព្រមព្រៀងនេះ ដែលលោករដ្ឋមន្ត្រី ថោង ខុន បានឯកភាពនឹងការលើកឡើងនេះ។

លោកស្រីបានបន្ថែមថា “ដូចដែលខ្ញុំដឹង មានប្រជាជនហ្វីលីពីនជាង ៧,០០០ នាក់ កំពុងធ្វើការរស់នៅក្នុងប្រទេសកម្ពុជាហើយយើងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះភាពកក់ក្តៅ និងក្តីស្រឡាញ់ដែលកម្ពុជាផ្តល់ជូនប្រជាជនហ្វីលីពីន” ។

លោកស្រី​បាន​បញ្ចប់​ថា​៖ «​ហ្វីលីពីនក៏នឹងផ្តល់ភាពកក់ក្តៅទៅដល់​ប្រជាជន​កម្ពុជាវិះ  ដោយយើង​សង្ឃឹម​ថា​នឹង​ចំនួនភ្ញៀវទេសចរនឹង​កើនឡើង​បន្ទាប់ពី​ការចុះហត្ថលេខា​លើ​កម្មវិធី​អនុវត្ត​របស់​យើង​»​។ Manila Times

Related Posts

Previous Article

រោងចក្រ​ស៊ីម៉ងត៍​តម្លៃ ៩៥​លាន​ដុល្លារ​នឹង​បង្ហាញ​ខ្លួន​នៅ​ខេត្ត​បាត់ដំបង

Next Article

​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​អេដស៍​ ​ជំរុញ​ភាគី​ពាក់ព័ន្ធ​អនុវត្ត​គោល​នយោបាយ​ប្រើ​ស្រោម​អនាម័យ​១​០​០​%