ក្រុមគ្រូពេទ្យ​វៀត​ណាម​ផ្តល់​ការ​ពិនិត្យ​សុខភាព​និង​ថ្នាំ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រជាពលរដ្ឋនៅ​កម្ពុជា

Khmer Times Share:
ប្រជាពលរដ្ឋនៅឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ទទួលបានថ្នាំ និងសេវាពិគ្រោះដោយឥតគិតថ្លៃ។ រូបថត៖ VNA

កាលពីថ្ងៃទី១៧ ខែមិថុនា ក្រុមគ្រូពេទ្យមកពីសមាគមសប្បុរសធម៌ទីក្រុងហូជីមិញ ម្ចាស់ជំនួយ និងអាជ្ញាធរស្រុកស្អាង បានសហការគ្នាផ្តល់ការពិនិត្យ និងថ្នាំដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្នុងស្រុកប្រមាណ ៨០០នាក់។

អ្នក​ស្ម័គ្រ​ចិត្តជនជាតិ​វៀតណាម និង​កម្ពុជា​បាន​ជួយបកប្រែ និង​ជួយដឹក​ជញ្ជូនសម្ភារៈ​ដើម្បី​រៀបចំកម្មវិធីនេះ។

Le Thanh Hop សមាជិកនៃសមាគមសប្បុរសធម៌ទីក្រុងហូជីមិញ បាននិយាយថា សមាគមបានចាប់ផ្តើមកម្មវិធីថែទាំសុខភាពកាលពី៨ឆ្នាំមុន ហើយនេះគឺជាលើកទី៣ហើយដែលក្រុមគ្រូពេទ្យរបស់ខ្លួនបានធ្វើដំណើរមកកម្ពុជា។

ចាប់ពីដើមឆ្នាំនេះ ស្ថានទូតវៀតណាមប្រចាំកម្ពុជា អង្គការសប្បុរសធម៌សង្គម ទីភ្នាក់ងារ និងអង្គភាពនានាក្នុងប្រទេសវៀតណាម បានបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យសុខភាពដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា រួមទាំងជនជាតិខ្មែរផងដែរ។

ដោយសារការពិនិត្យសុខភាពមានតម្លៃខ្ពស់បើធៀបនឹងប្រាក់ចំណូលជាមធ្យមក្នុងប្រទេស សកម្មភាពសប្បុរសធម៌បែបនេះគឺមានប្រយោជន៍ ដែលបង្ហាញពីសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា។ VNA

 

Related Posts

Previous Article

កម្ពុជា និងជប៉ុន នឹងចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន សម្រាប់គម្រោងតភ្ជាប់ផ្លូវថ្នល់ និងផ្គត់ផ្គង់ទឹក

Next Article

Zuleihat Yusuf បវរកញ្ញាតំណាងប្រទេសនីហ្សេរីយ៉ាបានមកដល់កម្ពុជាដើម្បីចូលរួមប្រកូតក្នុងកម្មវិធី Miss Teen International 2023