កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបានជួយឧបត្ថម្ភសិក្ខាសាលាស្តីពីការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅកម្ពុជា

Khmer Times Share:
រូបថត: AKP

សិក្ខាសាលាស្តីពី “ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយសម្រាប់អ្នកសារព័ត៌មាន” ដំណាក់កាលទីពីរ ដែលផ្តល់មូលនិធិដោយកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានចាប់ផ្តើមប្រព្រឹត្តិទៅកាលពីថ្ងៃព្រហស្បតិ៍នៅប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីបើកសិក្ខាសាលារយៈពេលពីរថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិនដែលបានជួយឧបត្ថមដល់សិក្ខាសាលានេះ តាមរយៈមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយលោកបាននិយាយថា សិក្ខាសាលានេះមានសារៈសំខាន់ណាស់ក្នុងការផ្តល់សិទ្ធិអំណាចដល់អ្នកសារព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

លោកបានបន្តថា “គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីផ្តល់ឲ្យមន្ត្រីទទួលបន្ទុកផ្នែកព័ត៌មាន និងអ្នកសារព័ត៌មានយល់ដឹងកាន់តែច្បាស់អំពីបញ្ហាប្រឈម និងការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ”។

លោកបានបន្ថែមថា ក្នុងអំឡុងពេលសិក្ខាសាលានេះ អ្នកជំនាញជាតិ និងអន្តរជាតិនឹងធ្វើបទបង្ហាញស្តីពីចំណេះដឹងផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងបរិបទនៃយុគសម័យឌីជីថល ការងារផ្ទៀងផ្ទាត់ព័ត៌មាន និងការបង្កើតសុវត្ថិភាពនៅលើបណ្តាញទំនាក់ទំនងសង្គម។

លោក សុខ ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា និងប្រធានលេខាធិការដ្ឋានជាតិកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបាននិយាយថា “ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ដំណាក់កាលទីពីរនៃគម្រោងនេះក្រោមមូលនិធិពិសេសរបស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង” ។

ប្រទេសចិនបានផ្តួចផ្តើមមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងឆ្នាំ២០១៦  ដោយមានគោលបំណងគាំទ្រគម្រោងកិច្ចសហប្រតិបត្តិការខ្នាតតូច និងមធ្យមដែលដាក់ចេញដោយប្រទេសមេគង្គចំនួន៦។

លោកបានបន្តថា មូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអនុតំបន់មេគង្គ។

ប្រទេសមេគង្គរួមមាន ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ។ Xinhua

Related Posts

Previous Article

អង្គការមិនរកប្រាក់ចំណេញដែលបង្កើតឡើងដោយគ្រួសារជនជាតិអូស្ត្រាលីបានរួមចំណែកផ្លាស់ប្តូរជីវិតនៅក្នុងប្រទេសកម្ពុជា

Next Article

ភាពសម្បូរបែបនៃព្រៃឈើនៅស្រុកសំឡូត បានជួយដល់សហគមន៍មូលដ្ឋាន