​ជប៉ុន​ ​ស្នើ​កម្ពុជា​គាំទ្រ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ថែទាំ​មនុស្សចាស់​មាន​លក្ខណៈ​ស្ដង់​ដារ​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជួបជាមួយលោក ខនដូ យ៉ូស៊ីអូ ប្រធានក្រុមហ៊ុន Procast Cambodia កាលពីអង្គារ។ រូបភាព៖ MoSVY Cambodia

 

​ជប៉ុន​ ​បាន​ស្នើ​កម្ពុជា​ ​គាំទ្រ​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ថែទាំ​មនុស្សចាស់​ ​ដែល​មាន​លក្ខណៈ​ទំនើប​ ​និង​ស្ដង់​ដារ​នៅ​កម្ពុជា​ ​ដើម្បី​លើក​ក​ម្ពស់​ជីវភាព​ ​និង​សុខភាព​ ​សម្រាប់​មនុស្ស​ចាស់​ជរា​គ្មាន​ទីពឹង​នៅ​ទូទាំង​ប្រទេស​។​

​ការ​ស្នើ​ខាងលើ​នេះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ ​វង​ ​សូត​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​សង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​ ​ជួប​ជាមួយ​លោក​ ​ខន​ដូ យ៉ូ​ស៊ី​អូ​ (Kon​do​ ​Y​os​h​i​o) ​ប្រធាន​ក្រុមហ៊ុន​ ​Pro​cast​ ​Cam​bo​d​i​a​ ​ដើម្បី​ពិភាក្សា​ការងារ​លើ​វិ​ស​័​យ​សុខុមាលភាព​មនុស្ស​ចាស់​ ​នៅ​ទីស្តីការ​ក្រសួង​កាលពី​អង្គារ​។​

​លោក​ ​ខន​ដូ យ៉ូ​ស៊ី​អូ​ ​បាន​លើកឡើង​ថា​ ​នៅ​ដំណាច់​ឆ្នាំ​ឆ្នាំ​២​០​២​៣​ ​សម្រាប់​ការងារ​ថែទាំ​មនុស្ស​ចាស់​នៅ​កម្ពុជា​ ​គឺ​ជប៉ុន​មាន​គម្រោង​បណ្តុះបណ្តាល​អ្នកជំនាញ​ថែទាំ​មនុស្ស​ចាស់​ ​ដើម្បី​មាន​ជំនាញ​គ្រប់គ្រាន់​ ​និង​វិធី​សា​ស្រ្ត​នៃ​ការថែទាំ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​។​

​លោក​ថា​ ​សម្រាប់​សិក្ខាកាម​របស់​កម្ពុជា​ ​នឹង​ត្រូវ​ហ្វឹកហ្វឺន​ ​និង​ឱ្យ​ចុះ​អនុវត្ត​ផ្ទាល់​នៅ​ទីតាំង​ថែទាំ​មនុស្សចាស់​នៅ​ប្រទេស​ជប៉ុន​ ​មុននឹង​មក​បង្រៀន​បន្ត​ដល់​សិក្ខាកាម​នៅ​កម្ពុជា​។​

​លោក​បន្ថែម​ថា​ ​ចំពោះ​អគារ​មួយ​ដែល​មាន​ស្រាប់​ ​គឺ​ក្រុម​ជំនាញ​របស់​ជប៉ុន​ ​គ្រោង​ជួសជុល​ ​និង​កែ​លម្អ​ ​ដើម្បី​ឱ្យ​ក្លាយ​ទៅ​ជា​អគារ​ដែល​មាន​ស្តង់​ដា​ដូច​អគារ​ថែទាំ​មនុស្សចាស់​ ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ​ដើម្បី​ឱ្យ​មាន​ភាព​ងាយស្រួល​ដល់​មនុស្សចាស់​រស់នៅ​។​

​លោក​ ​វង​ ​សូត​ ​ឆ្លើយតប​ថា​ ​សម្រាប់​កម្ពុជា​ចង់​ឱ្យ​មាន​មណ្ឌល​ថែទាំ​មនុស្សចាស់​ដែរ​ ​ប៉ុន្តែ​បរិ​បទ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ​មិនទាន់​អាច​បង្កើត​ឱ្យ​មាន​មណ្ឌល​ថែទាំ​មនុស្សចាស់​ឱ្យ​បាន​ច្រើន​នោះ​ទេ​ ​ព្រោះ​គ្រួសារ​ភាគ​ច្រើន​នៅ​កម្ពុជា​ ​ដែល​មាន​ឪពុក​ម្តាយ​វ័យ​ចាស់​ជរា​ ​គឺ​ត្រូវ​មើល​ថែទាំ​ពី​ក្រុម​គ្រួសារ​ ​និង​កូន​ៗ​។​

​រដ្ឋមន្ត្រី​បន្ថែម​ថា​ ​ដោយសារ​ក្រុម​គ្រួសារ​ ​ឬ​កូន​ចៅ​ជា​អ្នកមើល​ថែ​ខ្លួនឯង​នេះ​ ​ព្រោះ​ជា​ប្រពៃណី​តាំងពី​បុរាណ​មក​ ​ដែល​កូន​នីមួយៗ​មាន​ភារកិច្ច​ត្រូវ​មើល​ថែទាំ​ឪពុក​ម្តាយ​ន​ៅ​ពេល​ចាស់​ទៅ​ ​ឬ​ពេល​ចាស់​ទៅ​បើ​គ្មាន​កូន​ចៅ​មើល​ថែ​ទេ​ ​ក៏មាន​វត្តអារាម​សម្រាប់​ស្នាក់​អាស្រ័យ​ដែរ​។​

​ក្នុង​ជំនួប​នេះ​ ​លោក​ ​វង​ ​សូត​ ​បាន​យល់ព្រម​តាម​សំណើ​របស់​លោក​ ​ខន​ដូ
យ៉ូ​ស៊ី​អូ​ ​ដែល​អញ្ជើញ​ឱ្យ​ទៅ​ធ្វើ​ទស្សន​កិច្ចសិក្សា​ដោយ​ផ្ទាល់​នៅ​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ក្នុង​ប្រទេស​ជប៉ុន​ ​នៅ​ពេលវេលា​សមស្រប​ណាមួយ​ ​ដើម្បី​ដក​ស្រង់​បទ​ពិសោធ​ ​និង​បច្ចេកទេស​ល្អ​ៗ​ពាក់ព័ន្ធ​នឹង​របៀប​ថែទាំ​មនុស្សចាស់​។​

​អ្នក​នាំពាក្យ​ក្រសួងសង្គមកិច្ច​ ​អតីត​យុទ្ធជន​ ​និង​យុ​វ​នីតិសម្បទា​ ​លោក​ ​តូច​ ​ចាន់នី​ ​បាន​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​ ​ក្រសួង​មាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មនុស្សចាស់​រាជធានី​ភ្នំពេញ​ ​ដោយ​បណ្ដុះ​បណ្ដាល​ធនធានមនុស្ស​សម្រាប់​មើល​ថែទាំ​ង​មនុស្សចាស់​ ​និង​បាន​លើក​ទឹក​ចិត្ត​ឱ្យ
វិ​ស​័​យ​ដៃគូ​ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​អាច​បើក​មជ្ឈមណ្ឌល​ចិញ្ចឹម​មនុស្សចាស់​បាន​។​

​លោក​បញ្ជាក់​ថា​៖​ ​«​យើង​មិន​មាន​មណ្ឌល​សម្រាប់​ចិញ្ចឹម​ថែទាំ​មនុស្សចាស់​ទេ​ ​ជាគោល​នយោបាយ​របស់យើង​ ​ប៉ុន្ដែ​ក្រសួង​លើក​ទឹក​ចិត្ត​ឱ្យវិ​ស​័​យ​ឯកជន​ ​ឬ​អង្គការ​ដៃគូ​បង្កើត​មណ្ឌល​ថែទាំ​មនុស្សចាស់​ ​តាមរយៈ​យក​មនុស្សចាស់​ទៅ​ស្នាក់​នៅ​ ​ហើយ​ត្រូវ​បង់​ប្រាក់​ដូច​ប្រទេស​រីក​ចម្រើន​មួយ​ចំនួន​ដែរ​»​៕

Related Posts

Previous Article

​អ្នកជំនាញ​ជំរុញ​ប្រសិទ្ធ​ភាព​ការ​ផ្សព្វផ្សាយ​ពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​

Next Article

ក្រសួងសេដ្ឋកិច្ច​នឹង​ចុះ​ប្រមូល​ទិន្នន័យ​អចល​ន​ទ្រព្យ​ក្នុង​ខេត្ត​ចំនួន​បី​ក្នុងពេលឆាប់ៗ​នេះ