​អា​ស៊ាន​នឹង​ផ្តល់​ជំនួយ​សង្គ្រោះ​លើក​ទី​២​ចុងក្រោយ​ទៅកាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​

Khmer Times Share:
​ផ្ទះ​ជាច្រើន​ខ្នង​ត្រូវ​បាន​បំផ្លាញ​ដោយ​ព្យុះ​ស៊ីក្លូ​ន​ ​M​oc​h​a​ ​នៅ​ក្នុងស្រុក​ ​Sit​t​w​e​ ​រដ្ឋ​ R​a​k​h​in​e​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែ​ឧសភា​។​ ​A​F​P​

​មជ្ឈមណ្ឌល​សម្របសម្រួល​អា​ស៊ាន​សម្រាប់​ជំនួយ​មនុស្សធម៌​និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ (​A​H​A​ ​Centre​) ​នឹង​ផ្តល់​ជំនួយ​ស​ង្រ្គោះ​លើក​ទី​២​ចុងក្រោយ​ទៅកាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​មិថុនា​ ​និង​ថ្ងៃ​ទី​២​២​ ​ខែ​មិថុនា​ ​តាមផ្លូវ​ទឹក​។​

ជំនួយ​មនុស្សធម៌​ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ធ្វើឡើង​បន្ទាប់ពី​មាន​ព្យុះ​ស៊ីក្លូ​ន​ ​M​OC​H​A​ ​កាលពី​ខែមុន​ដែល​នេះ​ឆ្លុះបញ្ចាំង​ពី​សាមគ្គីភាព​របស់​អា​ស៊ាន​ចំពោះ​ប្រជាជន​របស់​ពួកគេ​។​

​ជំនួយ​សង្គ្រោះ​ដែល​រួម​មាន​របស់​ប្រើប្រាស់​ ​និង​ឧបករណ៍​សំអាត​ទឹក​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មកដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា​នៅ​ថ្ងៃ​ទ​២​០​ ​ខែ​មិថុនា​ ​និង​ថ្ងៃ​ទី​២​៧​ ​ខែ​មិថុនា​ ​នេះ​បើ​យោង​តាម​សេចក្តីថ្លែង​ការណ៍​របស់​ប្រធាន​អា​ស៊ាន​។​

​ជំនួយ​មនុស្សធម៌​ដំបូង​របស់​អា​ស៊ាន​បាន​មកដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​ឧសភា​ ​ហើយ​ជា​ជំនួយ​សង្គ្រោះ​បន្ទាន់​ដំបូង​ដែល​បាន​ទទួល​ដោយ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​។​

​អា​ស៊ាន​ក៏បាន​ចាប់ផ្តើម​ការពិភាក្សា​ផ្ទៃក្នុង​ស្តីពី​ការ​គាំទ្រ​ដែល​អាច​កើតមាន​សម្រាប់​ដំណាក់កាល​នៃ​ការ​ស្តារ​ឡើងវិញ​ដោយ​ផ្អែកលើ​ការ​វាយ​តម្លៃ​ពី​ក្រុម​ស​ង្រ្គោះ ​និង​ការ​វាយ​តម្លៃ​ក្នុង​គ្រាអាសន្ន​របស់​អា​ស៊ាន​ (​ERA​T​)​។​

​ក្រុម​វាយ​តម្លៃ​ការងារ​អា​ស៊ាន​ ​បាន​បញ្ចប់​ការ​វាយ​តម្លៃ​ដំបូង​របស់​ពួកគេ​នៅ​ក្នុង​តំបន់​រង​ផល​ប៉ះពាល់​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​ឧសភា​។​

​គិត​ត្រឹម​ថ្ងៃ​ទី​២​ ​ខែ​មិថុនា​ ​មជ្ឈមណ្ឌល​សម្របសម្រួល​អា​ស៊ាន​សម្រាប់​ជំនួយ​មនុស្សធម៌​និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ប្រគល់​ស​ម្ភារៈ​សង្គ្រោះ​ដល់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​នៅ​ក្នុ​ស្រុក​ ​Sit​t​w​e​, ​Rat​h​e​d​a​un​g​, K​y​auk​T​a​w​, ​និង​P​on​nag​y​un​។​

​ជំនួយ​ស​ង្រ្គោះ​មាន​តម្លៃ​ ​១​.​៦​៤​ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ពី​ឃ្លាំង​ដឹកជញ្ជូន​សង្គ្រោះ​បន្ទាន់​របស់​អា​ស៊ាន​នៅ​ទីក្រុង​ Su​bang​ ​ប្រទេស​ម៉ាឡេស៊ី​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​ផ្តល់​ជំនួយ​មនុស្សធម៌​ចំនួន​ ​៣​០​ម៉ឺន​ដុល្លារ​ ​ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ដើម្បី​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​ដោះស្រាយ​ផល​ប៉ះពាល់​ ​នៃ​គ្រោះ​មហន្តរាយ​ ​ព្យុះ​ស៊ីក្លូ​ន​ ​M​oc​h​a​ ​ដែល​បាន​បង្ក​ឲ្យ​មាន​សោកនាដកម្ម​ ​និង​ការ​បាត់បង់​អាយុជីវិត​រាប់​រយ​នាក់​ ​ព្រមទាំង​ការខូចខាត​ទ្រព្យសម្បត្តិ​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​នៅ​ក្នុង​រដ្ឋ​ R​a​k​h​in​e​ ​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​ ​Be​rn​am​a​/​Khmer​ ​Time​s

Related Posts

Previous Article

កម្ពុជា​ប្តេជ្ញា​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​យុវជន​អា​ស៊ាន​លើក​ទី ​៥​ នៅ​ឆ្នាំ ​២​០​២​៩​

Next Article

អប​អរសាទរ​កម្ពុជា​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើជា​ម្ចាស់ផ្ទះ​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ជាលើកដំបូង​