​គ​.​ជ​.​ប​ ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប ​ស្វែងរក​ទីតាំង​ ​និង​បូកសរុប​លទ្ធផល​បោះឆ្នោត​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
សកម្មភាពចាក់រាប់សន្លឹកឆ្នោត កាលពីឆ្នាំ២០១៨។ ​ ​ ​រូបភាព​៖​ ​ខ្មែរថាមស៍

 

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​) ​បាន​ពង្រីក​វិសាលភាព​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ ​ដើម្បី​ត្រួតពិនិត្យ​ ​ផ្ទៀងផ្ទាត់​ ​និង​បូកសរុប​លទ្ធផល​បោះឆ្នោត​ ​ព្រមទាំង​ស្វែ​ករ​ក​ទី​តាំ​ការិយាល័យ​បោះ​ឆ្នោត​ឃុំ​ ​សង្កាត់​ ​នៅ​ទូទាំង​ប្រទេស​។​

​ការ​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ខាង​លើ​នេះ​ ​ធ្វើឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ ​ការ​ប្រើប្រាស់​កម្មវិធី​ថត​ ​បញ្ជូន​ ​និង​បញ្ចូល​ទិន្នន័យ​ ​ប្រព័ន្ធ​ទីតាំង​សកល​ ​G​P​S ​នៃ​ទីស្នាក់ការ​គណៈកម្មការ​ឃុំ​ ​សង្កាត់​ ​រៀបចំ​ការ​បោះឆ្នោត​ ​ដល់​សមាជិក​គណៈកម្មការ​រាជធានី​ ​ខេត្ត​រៀបចំ​ការបោះ​ឆ្នោត​ ​នៅ​ទីស្តីការ​ ​គ​.​ជ​.​ប​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក​ ​ទេព​ ​នី​ថា​ ​អគ្គលេខាធិការ​ ​គ​.​ជ​.​ប​ ​បាន​ឱ្យ​ដឹង​ថា​ ​ចំពោះ​កម្មវិធី​គ្រប់គ្រង​ ​និង​ស្វែងរក​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត​ឃុំ​ ​សង្កាត់​ ​គឺជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​ទំនើបកម្ម​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ប្រកបដោយ​គុណភាព​ ​និង​ប្រសិទ្ធ​ភាព​ ​សម្រាប់​ដំណើរ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ ​នីតិកាល​ទី​៧​។​

​លោក​បន្ថែម​ថា​ ​គ​.​ជ​.​ប​ ​បាន​ចាប់ផ្តើម​ធ្វើ​ទំនើបកម្ម​ដំណើរ​ការ​រៀបចំ​ការបោះឆ្នោត​ ​តាំងពី​ឆ្នាំ​២​០​១​៦​ ​ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ ​ប៉ុន្តែ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​។​

​លោក​បញ្ជាក់​ថា​៖​ ​«​បច្ចុប្បន្ន​ ​គ​.​ជ​.​ប​ ​បាន​បន្ត​ពង្រឹង​ ​និង​ពង្រីក​វិសាលភាព​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​បន្ថែម​ទៀត​ ​ដើម្បី​ជា​ជំនួយ​ដល់​ការរៀបចំ​ការបោះឆ្នោត​ [,,,] ​គឺ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ​នីតិកាល​ទី​៧​ ​ឆ្នាំ​២​០​២​៣​»​។​

​លោក​ ​ទេព​ ​នី​ថា​ ​និយាយ​ថា​ ​ការ​ធ្វើ​ទំនើបកម្ម​សម្រាប់​បម្រើ​ឱ្យ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ ​រួម​មាន​ ​កម្មវិធី​រៀបចំ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ ​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​។​ ​កម្មវិធី​ចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឱ្យ​ការបោះឆ្នោត​។​ ​កម្មវិធី​ត្រួត​ពិនិត្យ​ ​ផ្ទៀងផ្ទាត់​ ​និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​។​

​លើស​ពី​នេះ​ ​ក៏មាន​កម្មវិធី​គ្រប់គ្រង​សំណុំរឿង​ ​និង​របាយការណ៍​ពាក់ព័ន្ធ​នឹង​ពាក្យបណ្ដឹង​ ​ជាពិសេស​ ​កម្មវិធី​គ្រប់គ្រង​ ​និង​ស្វែងរក​ទីតាំង​ការិយាល័យ​បោះឆ្នោត​ ​ទីតាំង​គណៈកម្មការ​ឃុំ​ ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត​ ​ទីតាំង​សាលា​ឃុំ​ ​សង្កាត់​ ​និង​ទីតាំង​គណៈកម្មការ​រាជធានី​ ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​។​

​អគ្គលេខាធិការ​ ​គ​.​ជ​.​ប​ ​និយាយ​ថា​ ​សម្រាប់​បញ្ជី​ឈ្មោះ​ទីតាំង​ការិយាល័យ​បោះឆ្នោត​ ​ដើម្បី​បម្រើ​ឱ្យ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ​នីតិកាល​ទី​៧​ ​គឺ​មាន​សរុប​ ​២៣.៧៨៩​ ​ការិយាល័យ​ ​ត្រូវ​បាន​បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​ទីស្នាក់ការ​គណៈកម្មការ​ឃុំ​ ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត​ ​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​២​៣​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​។​

​លោក​បន្ថែម​ថា​ ​ចំពោះ​បញ្ជី​ឈ្មោះ​ទីតាំង​ការិយាល័យ​បោះឆ្នោត​ជា​ក្រដាស​សម្រាប់​បិទផ្សាយ​ ​គឺ​ ​គ​.​ជ​.​ប​ ​បាន​អភិវឌ្ឍ​មធ្យោបាយ​ក្នុង​ការ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​តាមរយៈ​កម្មវិធី​ ​ក្នុង​ប្រព័ន្ធប្រតិបត្តិការ​ទូរសព្ទ​ដៃ​ទំនើប​
(​A​p​p​) ​ដែល​មាន​ឈ្មោះ​ថា​ N​E​C K​H​ ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ ​និង​ចំណេញ​ពេលវេលា​ដល់​អ្នកប​ោះឆ្នោត​ ​និង​ភាគី​ពាក់ព័ន្ធ​ ​ក្នុង​ការ​ស្វែងរក​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត​ ​រួម​នឹង​ទីស្នាក់ការ​គណៈកម្មការ​ឃុំ​ ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត​ ​និង​ទីស្នាក់ការ​គណៈកម្មការ​រាជធានី​ ​ខេត្ត​រៀបចំ​ការ​ ​បោះឆ្នោត​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ ​គ​.​ជ​.​ប​ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ស្វែងរក​ទីតាំង​ការិយាល័យ​បោះឆ្នោត​ ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​កាល​ពី​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​ ​សង្កាត់​ ​អាណត្តិ​ទី​៥​ ​ឆ្នាំ​២​០​២​២​ ​ប៉ុន្តែ​ដោយសារ​មាន​ការ​ផ្លាស់ប្ដូរ​ទីតាំង​មួយ​ចំនួន​ដោយ​ ​កត្តា​ធម្មជាតិ​ ​និង​កត្តា​ផ្សេងៗ​ទៀត​នោះ​ ​ទើប​ចាំបាច់​ត្រូវធ្វើ​បច្ចុប្បន្នភាព​ទីតាំង​ឡើង​វិញ​ ​ដើម្បី​ឱ្យ​ស្រប​ទៅតាម​ទីតាំង​ជាក់ស្ដែង​ ​សម្រាប់​បម្រើ​ឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ​នីតិកាល​ទី​៧​។​

​គួរ​រម្លឹក​ថា​ ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ​នីតិកាល​ទី​៧​ ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២០២៣​ ​ដែល​មាន​គណបក្ស​នយោបាយ​សរុប​ចំនួន​១៨​ ​ចូលរួម​ប្រកួត​ប្រជែង​ ​ខណៈ​គណបក្ស​ភ្លើង​ទៀន​ ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា​ ​ត្រូវ​បាន​អាក់ខាន​ចូល​រួម​បោះ​ឆ្នោត​ ​ដោយសារ​ ​គ​.​ជ​.​ប​ ​អះអាង​ថា​ ​ខ្វះខាត​នីតិវិធី​មួយ​ចំនួន​។​

​ព្រឹត្តិការណ៍​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ ​នីតិកាល​ទី​៧​ ​ប្រព្រឹត្ត​ទៅ​ចាប​់​ពី​
ថ្ងៃ​​ទី​១​ ​រហូតដល់​ថ្ងៃ​ទី​២​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ខណៈ​ថ្ងៃ​ទី​២​២​កក្កដា​ ​គឺជា​ថ្ងៃ​ ​ស​។​

​គ​.​ជ​.​ប​ ​ប្រើ​ពេល​៦​០​ថ្ងៃ​ ​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​សាធារណជន​ទូទៅ​អាច​ស្វែងយល់​អំពី​ការបោះឆ្នោត​ ​និង​សួរ​សំណួរ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ ​នៅ​តាម​ ​វិទ្យ
​F​M​ ​ទូទាំង​ ​២​៥​ ​រាជធានី​-​ខេត្ត​ ​ចាប់ពី​ថ្ងៃ​ទី​២​០​ឧសភា​ ​ដល់​ថ្ងៃ​ទី​២​១​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​៕​​

Related Posts

Previous Article

​គ​.​ជ​.​ប​. ​ពន្យល់​ពី​ការ​ប្រមូល​ពហុ​មតិ​ពាក់ព័ន្ធ​នឹង​វិ​សោ​ធ​នកម្ម​ច្បាប់​បោះឆ្នោត​ដើម្បី​រៀបចំ​បទបញ្ជា​និង​នីតិវិធី​

Next Article

​កូរ៉េ​ ​ផ្ដល់​រថយន្តក្រុង​ ​១​ ​០​០​០​គ្រឿង​ ​ដល់​កម្ពុជា​សម្រាប់​សេវា​ដឹកជញ្ជូន​សាធារណៈ​នៅ​ទូទាំង​ប្រទេស​