ក្រសួង​នឹង​ត​ម្លើ​ង​បង្គោល​អង់តែន​សេវា​ទូរស័ព្ទ​ជាង​ ​១​,​០​០​០​នៅ​ក្នុង​រាជធានី​ភ្នំពេញ

A​d​ur ​P​rade​e​p​ / Khmer Times Share:
​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​នឹង​ត​ម្លើ​ង​បង្គោល​អង់តែន​សេវា​ទូរស័ព្ទ​ជាង​ ​១​,​០​០​០​ ​បង្គោល​ក្នុង​ខណ្ឌ​ទាំង​ ​១​៤​ ​នៃ​រាជធានី​ភ្នំពេញ​។​  ​ខ្មែរ​ថា​ម​ស៍​៖​ ​Pier​r​e​ Ro​us​s​e​l

 

​ក្រសួង​ប្រៃសណីយ៍​និង ​ទូរគមនាគមន៍​បាន​រៀបចំ​កំណត់​ទីតាំង​រួចរាល់​ក្នុង​ការ​ត​ម្លើ​ង​បង្គោល​អង់តែន​សេវា​ទូរស័ព្ទ​ជាង​ ​១​,​០​០​០​ ​បង្គោល​ក្នុង​ខណ្ឌ​ទាំង​ ​១​៤​ ​នៃ​រាជធានី​ភ្នំពេញ​។​

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ ​ជា​ ​វណ្ណ​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ក្នុង​អំឡុង​ពេល​លោក​ចុះ​ស​ម្ភោ​ធ​ផ្លូវថ្នល់​តាម​បណ្តាល​ខេត្ត​។​

លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​ ​បន្ទាប់​ពី​ដោះស្រាយបញ្ហា​ប្រព័ន្ធ​ទូរស័ព្ទ​ក្នុង​បុរី​ប៉េង​ហួត​រួច​មក​ ​ក្រសួង​បាន​នឹង​កំពុង​ដំណើរការ​សាងសង់​អង់តែន​សេវា​ទូរស័ព្ទ​ជិត​៣​០​០​បង្គោល​ក្នុង​បុរី​ចំនួន​៦​៨​ ​ដែល​ស្មើ​នឹង​២​ភាគ​៣​នៃ​បុរី​ទាំង​១០០​ក្នុង​រាជធានី​ភ្នំពេញ​។​

លោក​​​មានប្រសាសន៍ថា​ ​បញ្ហា​គឺ​សំណង់​បង្គោល​ក្នុង​បុរី​ ​ដោយសារ​តែ​អ្នក​សាង​សង់​អត់​បាន​ទុក​កន្លែង​សម្រាប់​សង់​សេវា​ទូរស័ព្ទ​។​

​លោក​​​បាន​មាន​ប្រសាសន​៍ថា​៖​ ​«ឧបករណ៍​ជំរុញ​សញ្ញា​ដែល​ត្រូវ​បាន​រំខាន​ពី​ផ្ទះ​នឹង​វា​នឹង​ដំណើរការ​នៅ​ចុង​ឆ្នាំ​ ​២​០​២​៣​នេះ​ ​»​ ​។​

លោក​​​មាន​ប្រសាសន៍​បន្ថែម​ថា​ ៖​ ​«​នៅ​ពេល​សេវា​ទូរស័ព្ទ​ទៅដល់​ ​សិស្ស​នឹង​អាច​ប្រើ​ប្រ​ព​័ន្ឋ​បច្ចេកវិទ្យា​បាន។​ ​សាលា​ក្រោម​ក្រសួង​កំពុង​បង្កើត​
ប្រ​ព​័ន្ឋ​បច្ចេកវិទ្យា​ឌី​ជី​ថល​ផង​ដែរ​សម្រាប់​កុមារ​ក្នុង​ការ​សិក្សា​រ​​​ដែល​នឹង​ពង្រីក​ទៅ​ដល់​វិទ្យាល័យ​ទាំង​ ​១​៥​៨​ ​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៅ​មុខ​ទៀត​»​។​

​លោក​​​មានប្រសាសន៍ថា​ ​ក្រសួង​បាន​វិនិយោគ​ទឹក​ប្រាក់​ជាច្រើន​ក្នុង​ការ​បង្កើត​ប្រ​ព​័ន្ឋ​បច្ចេកវិទ្យា​ឌី​ជី​ថល​នៅ​ក្នុង​វិទ្យាល័យ​ទូទាំង​ប្រទេស​ផង​ដែរ​។​

​លោក​​​មាន​ប្រសាសន៍​ថា​៖​ ​«​ ​នេះ​គឺជា​ការ​កំណែ​ទម្រង់​ធំ​ក្នុង​ប្រ​ព​័ន្ឋ​អប់រំ​ ​ហើយ​វា​នឹង​ជួយ​ដល់​ដល់​សិស្ស​ក្នុង​ការសិក្សា​នៅ​ជំនាញ​បច្ចេកវិទ្យា​ចុងក្រោយ​ផង​ដែរ​។​ ​ប្រ​ព​័ន្ឋ​នេះ​ត្រូវ​បាន​គេ​រំពឹង​ទុក​ដាក់​នឹង​រួច​រាល់​ក្នុង​រយៈពេល​៥​ឆ្នាំខាង​មុខ​»​។​

​ក្រប​ខណ្ឌ​គោល​នយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​សេដ្ឋកិច្ច​ ​និង​សង្គម​ឌី​ជី​ថល​ ​មាន​បំណង​ផ្លាស់ប្តូរ​ប្រទេស​ទៅ​ជា​សេដ្ឋកិច្ច​ ​និង​សង្គម
​ឌី​ជី​ថល​ដ៏​រស់រវើក​នៅ​ឆ្នាំ​២​០​៣​៥​។​

​ក្នុង​ខែ​ឧសភា​កន្លងទៅ​ ​លោក​ ​ជា​ ​វ៉ាន់​ដេ​ត​ ​បានឲ្យ​បញ្ជាក់​ថា​ ​គម្រោង​ត​បណ្ដាញ​ខ្សែកាប​អុ​បក​ទិ​ក​ក្រោម​បាត​សមុទ្រ​ហុងកុង​-​រាជធានី​ភ្នំពេញ​ ​មាន​តម្លៃ​ ​១​៦​៥​លាន​ដុល្លារ​ ​នឹង​ឆ្លើយតប​បាន​គ្រប់គ្រាន់​ ​ចំពោះ​តម្រូវ​ការប្រើប្រាស់​អុីន​ធឺ​ណេ​ត​នៅ​កម្ពុជា​។​

លោក​​​មានប្រសាសន៍ថា​ ​«​ចំពោះ​គម្រោង​ត​បណ្ដាញ​ខ្សែកាប​អុបទិក​ ​ក្រោម​បាត​សមុទ្រ​ហុងកុង​-​រាជធានី​ភ្នំពេញ​ ​មាន​តម្លៃ​ប្រមាណ​ ​១​៦​៥​លាន​ដុល្លារ​ ​ក្រសួង​បាន​កំពុង​បន្ដ​កិច្ចការ​ងារ​លើ​គម្រោង​នេះ​ ​ដោយ​បាន​ ​និង​កំពុង​សាងសង់​ហើយ​។​ ​ដូច្នេះ​ក្នុង​ឆ្នាំ​២​០​២​៤​ ​យើង​ជឿជាក់​ថា​ ​នឹង​មាន​ខ្សែ​បណ្ដាញ​ក្រោម​បាត​សមុទ្រ​ ​ចូល​មកដល់​ប្រទេស​កម្ពុជា​ជាមួយ​សមត្ថភាព​ធំ​ ​ល្បឿន​លឿន​ ​ដែល​នឹង​ឆ្លើយតប​គ្រប់គ្រាន់​ ​នឹង​តម្រូវ​ការ​បច្ចុប្បន្ន​របស់​កម្ពុជា​»​។​

គិត​ត្រឹម​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​កម្ពុជា​មាន​អ្នក​ប្រើប្រាស់​សេវា​អុីន​ធឺ​ណិ​ត​ចល័ត​ជាង​ ​១​៧​លាន​ស៊ីម​ ​និង​សេវា​អុីន​ធឺ​ណិត​អចល័ត​ជាង​ ​៣​១​ម៉ឺន​ ​ប្រតិបត្តិ​ករ​ផ្តល់​សេវា​អ៊ី​ន​ធឺ​ណិ​ត​ចំនួន​ ​៣​៨​ ​ប្រតិបត្តិ​ករ​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ខ្សែកាប​អុបទិក​លើ​គោក​ ​និង​ខ្សែកាប​អុបទិក​ ​ក្រោម​បាត​សមុទ្រ​ចំនួន​ ​៥​ ​និង​បណ្តាញ​ខ្សែកាប​អុបទិក​ក្រោម​បាត​សមុទ្រ​ ​ក្នុង​ដែនសមុទ្រ​កម្ពុជា​មាន​ប្រវែង​ ​៦​៤​០​គីឡូម៉ែត្រ​។​

​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា

Related Posts

Previous Article

ការ​ទូទាត់ប្រាក់​តាម​អេ​ឡិច​ត្រូនិ​ក​នៅ​កម្ពុជា​មាន​ចំនួន​ខ្ពស់​ក្នុងចំណោម​ប្រទេស​នានា

Next Article

​ក្រុងភ្នំពេញ​បើក​កិច្ចប្រជុំ​រក​ដំណោះស្រាយ​បញ្ហា​ជំនន់​ទឹកភ្លៀង​ ​ក្រោយ​ពី​មានការ​ជន់​លិច​យ៉ាង​ខ្លាំង​