មានការព្រួយបារម្ភចំពោះការចេញ​វេជ្ជបញ្ជា​ថ្នាំ​អង់ទីប៊ីយោទិច​សម្រាប់កុមារ​​នៅ​កម្ពុជា

Khmer Times Share:
ប្រភេទថ្នាំអង់ទីប៊ីយោទិច។ NPS Medicinewise

នៅក្នុងអត្ថបទថ្មីមួយដែលបានចេញផ្សាយនៅក្នុង PLOS Medicine អ្នកស្រាវជ្រាវបានធ្វើការសិក្សាស្តីពីការចេញវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចមិនត្រឹមត្រូវចំពោះកុមារនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យមចំនួនបី គឺប្រទេសម៉ាដាហ្គាស្កា សេណេហ្គាល់ និងកម្ពុជា។

លើសពីនេះ ពួកគេបានកត់ត្រាយ៉ាងម៉ត់ចត់នូវរោគសញ្ញា និងរោគវិនិច្ឆ័យលើកុមារទាំងនេះ ខណៈដែលវាយតម្លៃតម្រូវការថ្នាំអង់ទីប៊ីយោទិចកំឡុងពេលពិគ្រោះមួយលើកៗ។

ប្រវត្តិនៃការសិក្សាស្រាវជ្រាវ

ជំងឺដែលបង្កដោយបាក់តេរីបានកើតលើចំពោះកុមារនៅទូទាំងពិភពលោក ជាពិសេសនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម ។ ការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចហួសកម្រិត និងការចេញវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចមិនត្រឹមត្រូវជំរុញឱ្យមានភាពស៊ាំនឹងថ្នាំអង់ទីប៊ីយោទិច ដែលជាកង្វល់សុខភាពសាធារណៈទូទាំងពិភពលោក។ ដូច្នេះ ការចេញវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចមិនសមត្រឹមត្រូវក្នុងចំណោមកុមារដែលសម្រាកព្យាបាលនៅតាមផ្ទះនៅក្នុង ប្រទេសដែលមានចំណូលទាប និងមធ្យម គឺបានចោទជាបញ្ហា។ នាពេលបច្ចុប្បន្ននេះ មិនមានទិន្នន័យ និងកំណត់ត្រាគ្រប់គ្រាន់ពីបណ្តាប្រទេសដែលមានចំណូលទាប និងមធ្យម ពាក់ពន្ធនឹងការចេញវេជ្ជបញ្ជាមិនត្រឹមត្រូវនោះទេ។

អំពីការសិក្សាស្រាវជ្រាវ

នៅក្នុងការសិក្សាស្រាវជ្រាវបច្ចុប្បន្ន អ្នកស្រាវជ្រាវបានជ្រើសរើសកុមារទាំងអស់ពីក្រុម BIRDY ដែលបានពិគ្រោះជំងឺយ៉ាងហោចណាស់មួយនាក់ក្នុងអំឡុងពេលតាមដានរបស់ពួកគេ ចាប់ពី៦ ទៅ២៤ ខែ។ ពួកគេបានទទួលថ្នាំអង់ទីប៊ីយោទិចតាមរយៈការចាក់ថ្នាំ លេប ឬដាក់សេរ៉ូម។ BIRDYគឺជាសហគមន៍នៅក្នុងតំបន់ទីក្រុង និងជនបទនៃប្រទេសម៉ាដាហ្គាស្ការ សេណេហ្គាល់ និងប្រទេសកម្ពុជា ហើយបានប៉ាន់ប្រមាណអំពីឧប្បត្តិហេតុនៃការឆ្លងមេរោគបាក់តេរីដែលស៊ាំនឹងថ្នាំអង់ទីប៊ីយោទិចចំពោះកុមារក្រោមអាយុពីរឆ្នាំ។

ជាដំបូង អ្នកស្រាវជ្រាវបានពិនិត្យលក្ខណៈសំខាន់ៗនៃមនុស្សដែលបានជ្រើសរើសនៅក្នុងប្រទេសនីមួយៗ រួមទាំងចំនួននៃការពិគ្រោះ ការធ្វើរោគវិនិច្ឆ័យ វេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិច និងវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចមិនត្រឹមត្រូវ។

បន្ទាប់មក ពួកគេបានចាត់ថ្នាក់រាល់ការធ្វើរោគវិនិច្ឆ័យដែលធ្វើឡើងដោយគ្រូពេទ្យក្នុងការពិគ្រោះនីមួយៗដោយប្រើយន្តការដោះស្រាយរោគសញ្ញាដោយផ្អែកលើគោលការណ៍ណែនាំនៃការគ្រប់គ្រងជំងឺកុមារ (IMCI) របស់អង្គការសុខភាពពិភពលោក (WHO) ដើម្បីកំណត់ការធ្វើរោគវិនិច្ឆ័យនៃជំងឺឆ្លងទាំងអស់។ ដូចគ្នានេះដែរ ពួកគេបានប្រើយន្តការចាត់ថ្នាក់ស្តង់ដារដើម្បីកំណត់ព្រឹត្តិការណ៍សុខភាពណាមួយដែលត្រូវការថ្នាំអង់ទីប៊ីយោទិច។

ក្នុងអំឡុងពេលពិគ្រោះជំងឺ វេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចមិនត្រឹមត្រូវដល់កុមារជាច្រើន សូម្បីតែជំងឺខ្លះមិនត្រូវការការព្យាបាលដោយថ្នាំអង់ទីប៊ីយោទិចក៏ដោយ។ លើសពីនេះទៅទៀត កុមារខ្លះបានទទួលការធ្វើរោគវិនិច្ឆ័យឬទទួលបានវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចច្រើនដងអំឡុងពេលពិគ្រោះ។

ដូច្នេះហើយ នៅក្នុងការសិក្សាស្រាវជ្រាវនេះ អ្នកស្រាវជ្រាវបានពិចារណាលើចំនួននៃការពិគ្រោះជាមួយកុមារដែលមិនតម្រូវឱ្យមានថ្នាំអង់ទីប៊ីយោទិច និងចំនួនថ្នាំអង់ទីប៊ីយោទិចដែលត្រូវបានចេញវេជ្ជបញ្ជាអំឡុងពេលពិគ្រោះ ប៉ុន្តែមិនតម្រូវឱ្យមានថ្នាំអង់ទីប៊ីយោទិចនោះទេ។

លើសពីនេះទៀត ពួកគេបានធ្វើតេស្តដោយប្រើ chi2 ឬ Fisher​ test ដើម្បីប្រៀបធៀបប្រទេសនានាលើអថេរគុណភាព និងបរិមាណ ជាមួយនឹងកម្រិតនៃការធ្វើតេស្តទ្វេទាំងអស់ដែលបានកំណត់នៅត្រឹម ០.០៥ ។

អ្នកស្រាវជ្រាវបានវាយតម្លៃកត្តាហានិភ័យសម្រាប់ការចេញវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចមិនត្រឹមត្រូវ កំណត់ត្រាសុខភាព ភាពធ្ងន់ធ្ងរនៃជំងឺ រដូវកាល និងអាយុរបស់កុមារ។

ចំនួននៃការពិគ្រោះយោបល់ “ដែលមិនតម្រូវឱ្យមានថ្នាំអង់ទីប៊ីយោទិច” កំណត់ដោយប្រទេស ការធ្វើរោគវិនិច្ឆ័យដែលពាក់ព័ន្ធ និងចំណែកដែលបណ្តាលឱ្យមានវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិច។ នៅទូទាំងប្រទេសទាំងអស់ N = 10,416 ។ *ចំនួននៃការពិគ្រោះយោបល់ជាមួយនឹងការធ្វើរោគវិនិច្ឆ័យនេះ (ភាគរយដែលបណ្តាលឱ្យចេញវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិច)។ ចំនួននៃការពិគ្រោះយោបល់ “មិនតម្រូវឱ្យមានថ្នាំអង់ទីប៊ីយោទិច” ដែលត្រូវបានបែងចែកតាមប្រទេស ការធ្វើរោគវិនិច្ឆ័យដែលពាក់ព័ន្ធ និងចំណែកដែលបណ្តាលឱ្យមានវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិច នៅទូទាំងប្រទេសទាំងអស់ N = 10,416 ។ *ចំនួននៃការពិគ្រោះជាមួយរោគវិនិច្ឆ័យនេះ (ភាគរយដែលបណ្តាលឱ្យចេញវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិច)។

លទ្ធផល

ជិតមួយភាគបួននៃការពិគ្រោះជំងឺមិនតម្រូវឱ្យមានការព្យាបាលដោយថ្នាំអង់ទីប៊ីយោទិចទេ។ យ៉ាង​ណា​ក៏​ដោយ ពវេជ្ជបណ្ឌិតទាំងនោះបាន​ចេញ​វេជ្ជបញ្ជាថ្នាំ​អង់ទីប៊ីយ៉ូទិក។ ស្រដៀងគ្នានេះដែរ បីភាគបួននៃការប្រឹក្សាកុមារទាំងអស់បានទទួលវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចមិនត្រឹមត្រូវ ហើយប្រហែល ២/៣ នៃចំនួនថ្នាំដែលត្រូវបានចេញវេជ្ជបញ្ជាសម្រាប់កុមារតូចៗគឺមិនចាំបាច់។ ខណៈដែលថ្នាំអង់ទីប៊ីយោទិចដែលចេញដោយវេជ្ជបញ្ជាមិនត្រឹមត្រូវទាំងនេះមិនបានផ្តល់អត្ថប្រយោជន៍អ្វីនោះទេ ផ្ទុយទៅវិញបានបង្កគ្រោះថ្នាក់ដល់កុមារតូចៗទាំងនេះដោយអចេតនាដោយបានរួមចំណែកធ្វើអោយមានភាពស៊ាំនឹងថ្នាំអង់ទីប៊ីយោទិច។

លើសពីនេះ លទ្ធផលសិក្សាបានបង្ហាញថា ការចេញវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចមិនត្រឹមត្រូវគឺកើតមានញឹកញាប់ ប៉ុន្តែមានភាពខុសប្លែកគ្នាខ្លាំងនៅទូទាំងបណ្តាប្រទេសទាំងនោះ។ ដូច្នោះហើយ ខណៈដែលមានតែ១៦% នៃការពិគ្រោះយោបល់ដែលមិនត្រូវការថ្នាំអង់ទីប៊ីយោទិច ជាក់ស្តែងនៅតែចេញវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចនៅក្នុងប្រទេសសេណេហ្គាល់ តួរលេខសម្រាប់ប្រទេសកម្ពុជាគឺខ្ពស់ជាងច្រើន ពោលគឺ ~ ៥៧% ។

នៅក្នុងការសិក្សាស្រាវជ្រាវនេះ អ្នកស្រាវជ្រាវបានចងក្រងឯកសារគ្រប់វគ្គនៃជំងឺដោយមីក្រូជីវសាស្រ្ត។ ពួកគេបានកត់សម្គាល់ថា ៣៦% នៃកុមារបានទទួលថ្នាំអង់ទីប៊ីយោទិច ទោះបីជាការធ្វើតេស្តរោគវិនិច្ឆ័យរបស់ពួកគេបានរកឃើញថាមិនមានមេរោគនៅក្នុងលាមកក៏ដោយ។ ជាក់ស្តែង វេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចមិនត្រឹមត្រូវសម្រាប់កុមារដែលមានជំងឺរលាកក្រពះពោះវៀនចំនួន ២៤.៦% នៅប្រទេសម៉ាដាហ្គាស្កា ៥១.២% នៅសេណេហ្គាល់និង ៦១.៦% នៅក្នុងប្រទេសកម្ពុជា។

ដូចគ្នានេះដែរ ជិតមួយភាគបួននៃការពិគ្រោះជំងឺផ្លូវដង្ហើមទាំងអស់ ភាគច្រើនសម្រាប់ជំងឺរលាកទងសួត ការចេញវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចគឺមិនត្រឹមត្រូវនៅក្នុងប្រទេសម៉ាដាហ្គាស្កា ៨០% ច្រើនជាងនៅប្រទេសសេណេហ្គាល់ និងកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការពិគ្រោះជំងឺផ្លូងដង្ហើមក្នុងប្រទេសកម្ពុជាដែលប្រើថ្នាំអង់ទីប៊ូយូទិកមិនត្រឹមត្រូវគឺមានតិចជាង៦០% និង២០.៤% នៅប្រទេសសេណេហ្គាល់។

លទ្ធផល​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ទៀត​ក្នុង​ប្រទេស​សេណេហ្គាល់​ក្នុង​ចំណោម​ការ​ពិគ្រោះ​យោបល់​លើ​កុមារ​ដែល​បាន​រាយការណ៍​ថា​មាន​សុខភាព​ល្អ ដោយមិនបានប្រើថ្នាំ​ថ្នាំ​អង់ទីប៊ីយោទិច។ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ទាំង​នេះ​គឺ​ជា​រឿង​ធម្មតា​កើត​ឡើង​នៅ​ពេល​សម្រាល​កូន​ហើយ ៨៧% កើត​ឡើង​នៅ​តាម​តំបន់​ជន​បទ។ នេះឆ្លុះបញ្ចាំងពីការពិគ្រោះយោបល់ក្នុងតំបន់ និងការចេញវេជ្ជបញ្ជានៅប្រទេសសេណេហ្គាល់ ដូច្នេះទាមទារការបកស្រាយអោយបានប្រុងប្រយ័ត្ន។

ថ្នាំអង់ទីប៊ីយោទិចដែលត្រូវបានចេញវេជ្ជបញ្ជាច្រើនបំផុតដល់កុមារនៅម៉ាដាហ្គាស្ការ និងប្រទេសកម្ពុជាគឺ អាម៉ុកស៊ីលីន ១៤% នៅកម្ពុជានិង ៣៥.៧% នៅសេណេហ្គាល់ និង cefixime ៣៤.៤%នៅប្រទេសសេណេហ្គាល់។ ជម្រើសនៃការប្រើថ្នាំអង់ទីប៊ីយោទិចគឺមានភាពប្រហាក់ប្រហែlនៅក្នុងប្រទេសកម្ពុជា និងម៉ាដាហ្គាស្ការបើប្រៀធៀបទៅនឹងប្រទេសសេណេហ្គាល់។

ការចេញវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចទាំងអស់មានចន្លោះពី២០% ទៅ៦០% សម្រាប់ប្រទេសដែលមានចំណូលមធ្យម និងទាបទាំងបីដែលត្រូវបានវាយតម្លៃនៅក្នុងការសិក្សានេះ។ មិនមានភាពខុសប្លែកគ្នា នៃជំងឺឆ្លង ដែលពន្យល់ពីការប្រែប្រួលរវាងប្រទេសទាំងនេះនៅក្នុងការពិគ្រោះយោបល់កុមារនោះទេ។

ការស្រាវជ្រាវក៏បានកំណត់កត្តា និងគំរូសំខាន់ៗមួយចំនួននៃអង់ទីប៊ីយ៉ូទិកដែលចេញវេជ្ជបញ្ជាមិនបានត្រឹមត្រូវនៅប្រទេសម៉ាដាហ្កាស្ការ សេណេហ្គាល់ និងកម្ពុជា។

ជាដំបូង ពួកគេបានកត់សម្គាល់ថា កុមារដែលមានអាយុលើសពី៣ ខែជាងទារកតូចៗ មានហានិភ័យខ្ពស់ក្នុងការទទួលបានវេជ្ជបញ្ជាមិនត្រឹមត្រូវ ទំនងជាពួកគេងាយឆ្លងមេរោគបាក់តេរីធ្ងន់ធ្ងរ។ ទីពីរ ពួកគេបានកត់សម្គាល់ថា កម្រិតនៃភាពធ្ងន់ធ្ងរបានបង្កើនហានិភ័យដោយសារវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចមិនត្រឹមត្រូវ។ ក្នុងករណីខ្លះ គ្រូពេទ្យចេញវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចមិនត្រឹមត្រូវពីព្រោះឪពុកម្តាយហាក់ដូចជាព្រួយបារម្ភខ្លាំងពេក និងបង្ហាញរោគសញ្ញាជំងឺញឹកញាប់ ឬធ្ងន់ធ្ងរ។

ទី៣ ការស្រាវជ្រាវបានកត់សម្គាល់ថាការពិគ្រោះរបស់កុមារនៅរដូវវស្សាធៀបនឹងរដូវប្រាំងទំនងជាបណ្តាលឱ្យមានការចេញវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចមិនត្រឹមត្រូវ។ ទី៤ ពួកគេបានរកឃើញថា កុមារដែលរស់នៅតំបន់ជនបទមានហានិភ័យខ្ពស់ក្នុងការទទួលបានវេជ្ជបញ្ជាថ្នាំអង់ទីប៊ីយោទិចមិនត្រឹមត្រូវ ដោយសារតែគ្រូពេទ្យនៅតាមតំបន់ជនបទជាធម្មតាមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ សូមកត់ចំណាំផងដែរថាវប្បធម៌ លក្ខខណ្ឌសេដ្ឋកិច្ចសង្គម និងការថែទាំសុខភាព បានរួមចំណែកក្នុងការជ្រើសរើសប្រើប្រាស់ប្រភេទថ្នាំអង់ទីប៊ីយ៉ូទីក។ ប៉ុន្តែ ចាប់តាំងពីអ្នកស្រាវជ្រាវបានវិភាគទិន្នន័យនៃការលក់ថ្នាំនៅក្នុងការសិក្សាស្រាវជ្រាវនេះ ជាលទ្ធផលវិសាលភាពនៃព័ត៌មានមានគឺនៅតែមានកម្រិតនៅក្នុងបរិបទនេះ៕ News Medical Life Sciences

Related Posts

Previous Article

វិស័យ​គ្រាប់ស្វាយ​ចន្ទី​កម្ពុជា​ត្រូវការ​ទឹកប្រាក់​ ​៣​០​០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ​ដើម្បី​អភិវឌ្ឍ

Next Article

ក្រសួងប្រៃសណីយ៍ តម្លើងប្រព័ន្ធ Wi-Fi សាធារណៈប្រើដោយសេរីនៅតំបន់អង្គរ