ការ​ទូទាត់ប្រាក់​តាម​អេ​ឡិច​ត្រូនិ​ក​នៅ​កម្ពុជា​មាន​ចំនួន​ខ្ពស់​ក្នុងចំណោម​ប្រទេស​នានា

កង​ ​សុធា​ / Khmer Times Share:
​ការ​ទូទាត់​តាម​អេ​ឡិច​ត្រូនិ​ក​គឺជា​ការ​ឆ្លុះបញ្ចាំង​ពី​ទំនើបកម្ម​ ​និង​ការ​អភិវឌ្ឍប្រព័ន្ធ​ទូទាត់​បែបថ្មី​នៃ​ប្រទេស​កម្ពុជា​។​  ខ្មែរថាមស៍៖ យ៉ន សូវៀត

 

​យោង​តាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ​ការ​ទូទាត់​ប្រាក់​តាម​អេ​ឡិច​ត្រូនិ​ក​នៅ​កម្ពុជា​មាន​ចំនួន​កើន​ឡើង​រហូត​ដល់​ ​១​,000 ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​(​G​D​P​ ) ​នៅ​ក្នុង​ឆ្នាំ ​២​០​២​២​។​

​ការ​ទូទាត់ប្រាក់​តាម​អេ​ឡិច​ត្រូនិ​ក​បាន​កើន​ឡើង​ប្រហែល​ ​៣​០​០​ពាន់​ពាន់​លាន​ដុល្លារ​ ​គឺ​ជិត​ ​១​,​០​០​០​ភាគរយ​នៃ​GDP​ ​ខណៈ​កាល​ពី​ឆ្នាំ​ទៅ​ប្រហែល​ ​៣​០​ពាន់​លាន​លាន​ដុល្លារ​ ​គឺជា​ចំនួន​មួយ​ខ្ពស់​ក្នុងចំណោម​ប្រទេស​នៅ​លើ​ពិភពលោក​ ​ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ទំនើបកម្ម​ ​និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​នៅ​កម្ពុជា​។​

​តួ​រលេ​ខ​នេះ​ធ្វើឡើង​ស្រប​ពេល​ធនាគារជាតិនៃកម្ពុជា​បាន​រៀបចំ​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ប្រព័ន្ធ​
ខេ​ម​បូ​ឌា​ន​ស៊ែ​ស្វី​ច​ (​Cambodian​ ​Share​d​ ​Switch​-CSS)​។​

​លោកស្រី​ ​ជា​ ​សិរី​ ​ទេសាភិបាល​រង​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា​មាន​ប្រសាសន៍ថា​ ​បរិមាណ​នៃ​ការ​ទូទាត់​តាម​អេ​ឡិច​ត្រូនិ​ក​បាន​កើន​ឡើង​ពី​ ​២​00 ​ទៅ​ ​៣​00 ​ភាគរយ​ជា​រៀងរាល់​ឆ្នាំ​ទាំង​ប្រតិបត្តិការ​ ​និង​ចំនួន​នៃ​ការ​ទូទាត់​។​

​លោកស្រី​មានប្រសាសន៍ថា​៖​ ​«​ ​វា​ប្រហែលជា​តួ​រ​លេខ​ខ្ពស់​មួយ​នៅ​លើ​ពិភព​លោ​កុំ​ ​អាច​មាន​មួយ​រឺ​ពីរ​ប្រទេស​ដែល​មាន​ចំនួន​ខ្ពស់​ ​ខណៈ​ដែល​ខ្ញុំ​អត់​មាន​តួ​រលេ​ខ​ពួក​គេ​។​ ​ប៉ុន្តែ​ជាទូទៅ​តួ​រលេ​ខ​គឺ​ធំ​ ​វា​ន័យ​ថា​ឥ​ទ្ឋិ​ពល​នៃ​ប្រ​ព័ន្ឋ​ទូទាត់​តាម​អេឡិ​ក​ត្រូនិ​ក​គឺ​មាន​ទំហំ​ធំ​»​។​

លោកស្រី​មានប្រសាសន៍ថា​៖​ ​«​ ​ខណៈ​ដែល​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​នៅតែ​ប្រើប្រាស់​សាច់ប្រាក់​ ​ឬ​ការ​ចុះ​ហត្ថលេខា​លើ​មូលប្បទានប័ត្រ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ ​វា​អាច​ជា​ការ​ភ្ញាក់ផ្អើល​មួយ​ដែល​មាន​សក្តានុពល​ដ៏​អស្ចារ្យ​ជាច្រើន​នៅ​ក្នុង​ប្រទេស​របស់យើង​ ​ហើយ​ ​ពួកយើង​មាន​ប្រជាជន​វ័យក្មេង​ដែល​ស្រប​ទៅតាម​ការ​អភិវឌ្ឍ​បច្ចេកវិជ្ជា​បាន​លឿន​ដែល​ជា​សញ្ញា​ល្អ​ដល់​អ្នក​វិនិយោគ​ក្នុង​ធ្វើក​ារ​សម្រេច​ចិត្ត​ណា​មួយ​»​។​

លោក​ ​ជា​ ​ចាន់​តូ ​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ ​បាន​មាន​ប្រសាសន៍​ក្នុង​របាយការណ៍​ថា​ ​ធនាគារ​កណ្តាល​បាន​បង្កើត​ ​និង​លើក​ក​ម្ពស់​ការ​ធ្វើ​ទំនើបកម្ម​នៃ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ប្រព័ន្ធ​ទូទាត់​របស់​ប្រទេស​ជាមួយនឹង​លេខ​កូ​ដ​ KHQR ​ដើម្បី​លើក​ក​ម្ពស់​ការ​ទូទាត់​តាម​ QR ​រួម​ជាមួយនឹង​បេសកកម្ម​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សុវត្ថិភាព​ ​ប្រសិទ្ធ​ភាពជា​ង​មុន​ ​ការ​ចំណាយ​ទាប​ ​ជាដើម​ ​និង​ ​រួម​បញ្ចូល​ការ​ទូទាត់​ឆ្លង​ព្រំដែន​ជាមួយ​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ផង​ដែរ​។​

លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​ការ​ទូទាត់​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​ឌី​ជី​ថល​តាមរយៈ​ផលិតផល​ ​និង​សេវាកម្ម​ដែល​ផ្តល់​ដោយ​ស្ថាប័ន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ជា​ពិ​សេ​សកម្មវិធី​ទូរស័ព្ទ​ ​ឬ​ភ្នាក់ងារ​ ​និង​បណ្តាញ​ទូទាត់​ផ្សេង​ទៀត​។​ ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការ​ទូទាត់ប្រាក់​ចួ​ល​រួមចំណែក​ក្នុង​ការ​ពង្រឹង​ហិរញ្ញវត្ថុ​ ​ការ​ផ្សេព្ឋ​ផ្សាយ​ការ​ប្រកួត​ប្រជែង​ ​ការ​បង្កើត​សកម្មភាព​ ​និង​ ​ភាព​ទុក​ចិត្ត​ជាដើម​»​។​

លោក​ ​សុខ​ ​វឿន​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​មាន​ប្រសាសន​៍ថា​លោក​ក៏បាន​ស្នើ​ឱ្យ NBC ​ធ្វើការ​ជាមួយ​ស្ថាប័ន​ដែល​ចូលរួម​ទាំងអស់​ដើម្បី​កំណត់​ដែន​កំណត់​អតិបរមា​ក្នុង​មួយ​ថ្ងៃ​ ​និង​ចំនួន​សាច់ប្រាក់​ដែល​អាច​ដក​បាន​ក្នុង​មួយ​ប្រតិបត្តិការ​ពី​ម៉ាស៊ីន​ ​AT​M​ ​នីមួយៗ​។​ ​លោក​ថា​៖​ ​«​ ​វា​នឹង​ធ្វើ​ឱ្យ​អ្នកប្រើប្រាស់​ងាយ​ស្រួល​ចងចាំ​ ​និង​ធ្វើ​ប្រតិបត្តិការ​ម៉ាស៊ីន​ទាំង​នោះ​»​។​

​លោក​ ​ចរ​ ​សុភាព​ ​ប្រធាន​គណៈកម្មាធិការ​ទូទាត់​នៃ​សមាគម​ធនាគារ​នៅ​កម្ពុជា​មានប្រសាសន៍ថា​ ​៖​ ​«​ ​ប្រពៃណី​ការ​ប្រកួត​ប្រជែង​ធនាគារ​នៅ​តែ​បន្ត​ ​។​ ​ប៉ុន្តែ​ខ្ញុំ​គិតថា​ ​នៅ​ពេល​ដែល​ធនាគារ​នីមួយៗ​ ​និង​ ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​ ​ពួក​គេ​នឹង​ឈប់​ប្រកួត​ប្រជែង​គ្នា​ ​ហើយ​ជំនួស​មក​វិញ​ ​ពួក​គេ​នឹង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ ​ដើម្បី​បំបែក​ម៉ាស៊ីន​អេ​ធី​អឹ​ម​ទាំងនោះ​ ​ពី​កន្លែង​មួយ​ទៅ​កន្លែង​ជា​ច្រើន​ទៀត​នៃ​ប្រទេស​ ​មិន​ដូច​ការ​ជួបជុំគ្នា​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ​»​៕

​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា

Related Posts

Previous Article

​ក្រសួង​មហាផ្ទៃ​ ឱ្យ​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ​ ​ចាត់វិធានការ​មន្ត្រី​រត់ការ​សុំ​សេវា​ជំនួយ​ពី​ប្រជាពលរដ្ឋ​

Next Article

ក្រសួង​នឹង​ត​ម្លើ​ង​បង្គោល​អង់តែន​សេវា​ទូរស័ព្ទ​ជាង​ ​១​,​០​០​០​នៅ​ក្នុង​រាជធានី​ភ្នំពេញ