ការ​នាំ​ចូល​សម្លៀក​បំពាក់​របស់​អេស្ប៉ាញ​ពី​​កម្ពុជា​កើន​ឡើង ១៩%  ឬស្មើនឹង ៣២៦ .៥ លាន​ដុល្លារ

Khmer Times Share:
រូបថត: Shutterstock.com

កាលពីឆ្នាំមុន ការនាំចូលសម្លៀកបំពាក់របស់អេស្ប៉ាញពីកម្ពុជាមានការកើន​ឡើងខ្លាំង ហើយនៅតែបន្តកើនឡើងក្នុងរយៈពេល៤ ខែដំបូងនៃឆ្នាំនេះ។

ការនាំចូលបានកើនឡើងគួរឱ្យកត់សម្គាល់ដល់ ១៩.២% ឬស្មើ ៣២៦.៦ លានដុល្លារពីខែមករាដល់ខែមេសាឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អេស្ប៉ាញ​បាន​នាំ​ចូល​សម្លៀក​បំពាក់​ដែល​មាន​ទំហំទឹកប្រាក់២៧៤​លាន​ដុល្លារ​ក្នុង​អំឡុង​ពេល​៤​ខែ​ដើម​ឆ្នាំ​មុន។ នេះតំណាងឱ្យការកើនឡើង ៥១.៦% បើប្រៀបធៀបទៅនឹងទំហំទឹកប្រាក់១៨០.៨ លានដុល្លារពីខែមករាដល់ខែមេសាក្នុងឆ្នាំ២០២១។

និន្នាការនេះបង្ហាញពីការស្ទុះងើបឡើងវិញដ៏ធំនៃការនាំចូលរបស់ប្រទេសអេស្ប៉ាញ ដែលបានធ្លាក់ចុះ ២២.៧% មកនៅត្រឹម ២៣១.5ឮ៥ លានដុល្លារក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២០ ហើយបានធ្លាក់ចុះបន្ថែមទៀតមកត្រឹម ២១.៩% ឬស្មើ ១៨០.៨ លានដុល្លារក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ ២០២១ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនទីផ្សារ Fibre2Fashion’s TexPro ។

ក្នុង​រយៈពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ កម្ពុជា​ជា​អ្នក​ផ្គត់ផ្គង់​សម្លៀក​បំពាក់​ធំ​ទី​៤​ទៅ​ប្រទេស​អេ​ស្ប៉ា​ញ​។ ក្នុង​អំឡុង​ពេល​នេះ អេស្ប៉ាញ​បាន​នាំ​ចូល​សម្លៀក​បំពាក់​ចំនួន ៥% ពី​កម្ពុជា។

កាលពីឆ្នាំមុន ការនាំចូលសម្លៀកបំពាក់របស់ប្រទេសអេស្ប៉ាញមានចំនួនសរុប $៩៧៨.៤ លានដុល្លារ ធៀបនឹង ៦២៦.៨៥៣ លានដុល្លារក្នុងឆ្នាំ២០២១។ កាលពីឆ្នាំមុន ប្រទេសនេះបាននាំចូលសម្លៀកបំពាក់មានតម្លៃ ៦៣៤.៦២៩ លានដុល្លារក្នុងឆ្នាំ២០២០ និង៨៧៤.១៤២ លានដុល្លារក្នុងឆ្នាំ ២០១៩។

ប្រសិនបើអត្រាកំណើនបច្ចុប្បន្នត្រូវបានរក្សាសម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនេះ  ការនាំចូលសម្លៀកបំពាក់របស់អេស្ប៉ាញអាចលើសពី១ ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ។ និន្នាការនេះបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងអេស្ប៉ាញ និងកម្ពុជា នៅតែរក្សាបានភាពធន់ បើទោះបីជាសេដ្ឋកិច្ចមានការធ្លាក់ចុះនាពេលបច្ចុប្បន្ន និងអតិផរណាខ្ពស់ដែលប៉ះពាល់ដល់ប្រទេសលោកខាងលិចក៏ដោយ។ Fibre2Fashion News

Related Posts

Previous Article

ប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនកម្ពុជា

Next Article

​ទេស​រដ្ឋ​ម​ន្រ្តី ​លី​ ធុ​ជ​ ​ប្រគល់​វិញ្ញា​បន​ប​ត្រ​ ​និង​ស​ម្ភារៈ​ស​ង្រ្គោះ​បឋម​ជូន​ដល់​ម​ន្រ្តី ​អាជ្ញាធរ​មីន​