លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជំរុញការនាំចេញរបស់កម្ពុជា

Khmer Times Share:
កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ដែល​មាន​តម្លៃ​៤,៧០៣​លាន​ដុល្លារ​ទៅ​ប្រទេស​ជា​សមាជិក RCEP ក្នុង​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០២២។​ ខ្មែរថាមស៍/ជរ សុគន្ធា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានបង្កើនការនាំចេញរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសចិន។

លោក​បាន​ថ្លែង​ក្នុង​សុន្ទរកថា​ក្នុង​អំឡុង​ពេល​ជួប​សំណេះសំណាលជាមួយ​កម្មករ​រោងចក្រ​កាត់ដេរ​ជាង ១៨ ០០០​នាក់​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ថា៖ «ផលិតផល​កម្ពុជា​កាន់​តែ​ច្រើន​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ទៅ​ប្រទេស​ចិន»។

លោក​បាន​បន្ថែម​ថា​៖ «​ផលិតផល​កសិកម្ម​របស់​យើង​ដូចជា​ផ្លែ​ស្វាយ ផ្លែមៀន ចេក និង​ត្រី​ដែល​គ្មាន​ទីផ្សារ​កាលពី​អតីតកាល​បាន​ចូល​ទៅ​ប្រទេស​ចិន​ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន​ (CCFTA) ។

ថ្មីៗនេះ អគ្គរដ្ឋបាលគយចិនក៏បានអនុញ្ញាតឲ្យប្រទេសកម្ពុជានាំចេញម្រេច និងផលិតផលជលផលចំនួន ១២ ប្រភេទ រួមមានបង្គា ត្រី អន្ទង់ និងខ្យងទន្លេ ទៅកាន់ប្រទេសចិនផងដែរ។

លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា មានប្រសាសន៍ថា ប្រទេសចិនគឺជាទីផ្សារដ៏ធំសម្រាប់ផលិតផលកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជា រួមមានអង្ករ ចេកលឿង ស្វាយ និងផ្លែមៀន។

លោកស្រីបានប្រាប់ស៊ីនហួថា “ការនាំចេញផលិតផលកសិកម្មរបស់យើងទៅកាន់ប្រទេសចិនបានជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាយ៉ាងសំខាន់ និងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា ជាពិសេសកសិករ”។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រះរាជាណាចក្រកម្ពុជាបាននាំចេញផលិតផលមានតម្លៃ ៤៣៩,៥ លានដុល្លារទៅកាន់ប្រទេសចិន ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៣ កើនឡើង ៣,៧ ភាគរយពី ៤២៣,៧ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ Xinhua

Related Posts

Previous Article

កម្ពុជា​ដណ្ដើម​បាន​មេដាយ​៦៩​គ្រឿង​ក្នុងព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​ឆ្នាំ​២០២៣

Next Article

កម្មករនិយោជិតដែលមានពិការភាពត្រូវបានអនុញ្ញាតឱ្យចេញពីធ្វើការមុន១៥នាទីដូចកម្មករមានផ្ទៃពោះដែរ