លោកនាយក​រដ្ឋ​ម​ន្រ្តី ឱ្យ​ពន្លឿន​ធ្វើ​ច្បាប់​ស្ដីពី​តុលាការ​ពាណិជ្ជកម្ម​ ​ដើម្បី​ពង្រឹង​វិ​ស័​យ​ធុរកិច្ច​នៅ​កម្ពុជា​

​ជា​ ​វណ្ណ​យុទ្ឋ / Khmer Times Share:
លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​«​អគារ​សាលា​យុត្តិ​ធម្ម​»​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២​៦​ ​ខែ​មិថុនា​។​  រូបភាព៖ ​A​K​P​

 

​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​បាន​ជំរុញ​ឱ្យ​ពន្លឿន​ការ​រៀបចំ​ក្របខណ្ឌ​ច្បាប់​ ​ក៏ដូចជា​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​នានា​ ​ដើម្បី​ពន្លឿន​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​ ​ដើម្បី​ធានា​ដល់​ការ​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​និង​ធុរកិច្ច​ ​និង​ជា​ការ​លើក​ក​ម្ពស់​បរិយាកាស​វិនិយោគ​​និង​ធុរកិច្ច​នៅ​កម្ពុជា​។​

ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​«​អគារ​សាលា​យុត្តិ​ធម្ម​»​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​មិថុនា​ ​លោក​នាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​មាន​ប្រសាសន៍​​ណែនាំ​ក្រសួង​យុត្តិធម៌​​រៀបចំ​ក្របខណ្ឌ​ច្បាប់​លើ​ការ​បង្កើត​តុលាការ​ពាណិជ្ជកម្ម​ ​ប្រកប​ដោយ​គុណភាព​ ​តម្លា​ភាព​ ​និង​ភាព​ជឿ​ទុកចិត្ត​បាន​សម្រាប់​បង្កើន​ជំនឿ​ទុកចិត្ត​លើ​ការ​វិនិយោគ​និង​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។​

លោក​​​មានប្រសាសន៍ថា​៖​ ​«​គប្បី​ពន្លឿន​ច្បាប់​ទាក់ទង​នឹង​តុលា​រកា​រ​ពាណិជ្ជកម្ម​។​ ​ខ្ញុំ​ស្នើ​ គួរតែ​ខិតខំ​ជំរុញ​ឱ្យ​ចេញ​នៅ​ក្នុង​នីតិកាល​ខាងមុខនេះ​នូវ​ច្បាប់​ស្តី​អំពី​តុលាការ​ពាណិជ្ជកម្ម​។​ ​រៀបចំ​តុលា​រកា​រ​ពាណិជ្ជកម្ម​នេះ​ឡើង​ ​ដើម្បី​កាត​់​ក្តី​ទៅ​លើ​រឿង​នេះ​»។​

បើ​តាម​ក្រសួងយុត្តិធម៌​ ​ការ​បង្កើត​តុលាការ​ឯកទេស​មួយ​នេះ​ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ដ​ពី​អ្នក​វិនិយោគ​តាមរយៈ​បង្កើន​គុណភាព​នៃ​សេវា​ក្នុង​ការ​ដោះស្រាយ​សំណុំ​រឿង​ក្ដី​ទៅ​តាម​ជំនាញ​នីមួយៗ​ ​ដែល​ចូល​រួម​កាត់​បន្ថយ​ការ​កក​ស្ទះ​សំណុំរឿង​តុលាការ​តាមរយៈ​ដំណើរការ​នីតិវិធី​បាន​លឿន​ជាង​មុន​។​

ការ​ដាក់ឱ្យ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​នេះ​ ​គឺ​ជំ​ហ៊ាន​ដំបូង​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ។​ ​ក្នុង​នោះ​មាន​ទាំង​សាលាដំបូង​និង​សាលាឧទ្ធរណ៍​នៅ​ជាមួយគ្នា​តែម្ដង​។​ ​ជំ​ហាន
​បន្ទាប់​ ​អាច​គ្រោង​បង្កើត​នៅ​ខេត្ត​ព្រះ​សី​ហ​នុ ​ហើយ​ជាពិសេស​នៅ​តំបន់​ណា​ដែល​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​ច្រើន​។​

សូម​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​កម្ពុជា​ដំណើរការ​តែ​តុលាការ​ព្រហ្មទណ្ឌ​ ​និង​តុលាការ​រដ្ឋប្បវេណី​ប៉ុណ្ណោះ​។​ ​រាល់​សំណុំ​រឿង​ ​ដែល​ពាក់ព័ន្ធ​នឹង​វិវាទ​ផ្នែក​ពាណិជ្ជកម្ម​និង​ផ្នែកការ​ងារ​​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​តុលាការ​រដ្ឋប្បវេណី​កាត់ក្តី​។

លោក​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​មាន​ប្រសាសន​៍ថា​ ​នៅ​ពេល​ដំណើរការ​​តុលាការ​ពាណិជ្ជកម្ម​នឹង​ដំណើរការ​វិវាទ​ពាណិជ្ជកម្ម​នៅ​តុលាការ​របស់​ខ្លួន​ក្នុង​ក្រុងភ្នំពេញ​ដាច់ដោយឡែក​ពី​តុលាការ​ព្រហ្មទណ្ឌ​។

​លោក​​​មាន​ប្រសាសន​៍ថា​ ​មាន​សំណុំ​រឿង​ពាណិជ្ជកម្ម​ច្រើន​ដែល​នឹង​ត្រូវ​ពិចារណា​ក្នុង​ការ​បង្កើត​តុលាការ​ពាណិជ្ជ​នេះ​។​

​លោក​​​មានប្រសាសន៍​បន្ថែម​ថា​ ​សភា​ពាណិជ្ជកម្ម​កម្ពុជា​និង​ក្រសួង​កំពុង​ធ្វើការ​លើ​ការ​បង្កើត​តុលាការ​ពាណិជ្ជកម្ម​នេះ​ ​ដើម្បី​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​ប្រកប​ដោយ​តម្លា​ភាព​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​បើ​យើង​មាន​តុលាការ​ពាណិជ្ជកម្ម​ ​វា​នឹង​ជំរុញ​ឱ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត​ ​ដើម្បីឱ្យ​ពាណិជ្ជករ​មានទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់យើង​»​។​

​លោក​ ​កើត​ ​រិទ្ធ​ ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​​សម្រេច​បង្កើត​គណៈកម្មការ​រៀបចំ​កិច្ច​ដំណើរការ​នីតិវិធី​របស់​តុលាការ​ពាណិជ្ជកម្ម​ ​នៅ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​។​

​ក្រសួង​បាន​និយាយ​នៅ​ចុង​ឆ្នាំ​២​០​២​២​ថា​ ​ការ​បង្កើត​តុលាការ​ពាណិជ្ជកម្ម​អាច​​ធ្វើឡើង​នៅ​ឆ្នាំ​២​០​២​៣​។

ក្រសួងយុត្តិធម៌​​និង​ធនាគារ​អភិវឌ្ឍ​អាស៊ី ​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ដើម្បី​បង្កើត​តុលាការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។​

​តាមរយៈ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ ​​ធនាគារ​អភិវឌ្ឍ​អាស៊ីគាំទ្រ​ក្រសួងយុត្តិធម៌​​លើ​ផ្នែក​បច្ចេកទេស​ ​ពិសេស​ការ​រៀបចំ​ច្បាប់​ ​និង​លើ​ការ​ចូលរួម​ជួយ​បណ្តុះ​បណ្តាល​ធនធានមនុស្ស​ ​ដើម្បី​ធានា​ដល់​ការរៀបចំ​ ​និង​ការ​ដាក់​ឱ្យ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​ ​ប្រកបដោយ​តម្លា​ភាព​ ​ប្រសិទ្ធ​ភាព​ ​និង​ជំនឿ​ទុកចិត្ត​នៅ​កម្ពុជា៕

​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា​​​​

Related Posts

Previous Article

​កម្មករ​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ​ស្រាវជ្រាវ​បុរាណ​វិទ្យា​

Next Article

អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​និង​​ក្រសួង​ការងារ​ប្រកាស​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ជាតិ​ ​E​-R​P​L​