កសិដ្ឋានចេកដែលវិនិយោគដោយចិន ពង្រីកការដាំដុះ ដើម្បីឆ្លើយតបតម្រូវការទីផ្សារខ្ពស់

Khmer Times Share:

កសិដ្ឋានចេកដែលវិនិយោគដោយចិននៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម គ្រោងនឹងពង្រីកការដាំដុះរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការទីផ្សារក្រៅប្រទេស។

យោងតាមលោក Wu Fuxiang នៃក្រុមហ៊ុនវិនិយោគ NONG YE FAZHAN CO., LTD. បានឱ្យដឹងថា ក្រុមហ៊ុនបានវិនិយោគជាង ១៦ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ លើផ្ទៃដីចំនួន ៦០០ ហិកតា ហើយចំការត្រូវបានដាំដុះទាំងស្រុងឥឡូវនេះ។

លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងអំឡុងពេលដំណើរទស្សនកិច្ចប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេទៅកាន់កសិដ្ឋានដែលរៀបចំដោយកាសែត People’s Daily កាលពីសប្តាហ៍មុនថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងសម្រាប់ការនាំចេញចេក ក្រុមហ៊ុនរបស់លោកនឹងពង្រីកការដាំដុះរបស់ខ្លួន។

លោកបានបន្ថែមថា ចេកស្រស់ប្រហែល ២,០០០ ទៅ ៤០,០០០តោន ត្រូវបាននាំចេញទៅប្រទេសចិនតែមួយ ក្នុងមួយឆ្នាំៗ ហើយវាបានក្លាយទៅជាការពេញនិយមយ៉ាងខ្លាំង។

បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មាន​បុគ្គលិក​ជនជាតិ​ចិន​ប្រមាណ​២០​នាក់ និង​កម្មករ​ខ្មែរ​ជាង​១២០០​នាក់​។

ប្រទេសចិនគឺជាទីផ្សារដ៏ធំសម្រាប់ផលិតផលកសិកម្មដ៏មានសក្តានុពលរបស់កម្ពុជា មិនត្រឹមតែសម្រាប់ចេកស្រស់ប៉ុណ្ណោះទេ ថែមទាំងសម្រាប់អង្ករ ដំឡូងមី ស្វាយ និង ផ្លែមៀនផងដែរ។

កម្ពុជា​បាន​នាំ​ចេញ​ផ្លែ​ចេក​ស្រស់​ដំបូង​របស់​ខ្លួន​ជា​ផ្លូវ​ការ​ទៅ​ប្រទេស​ចិន​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៩។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២ កម្ពុជាបាននាំចេញចេកស្រស់សរុបចំនួន ៣៤៥,៤៧០ តោន ធ្លាក់ចុះ ១២,៧៣ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ AKP-អ៊ុំ សុផាត

Related Posts

Previous Article

“គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧” ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Next Article

បវរកញ្ញាមកពីប្រទេស Namibia បានមកដល់​កម្ពុជាដើម្បីចូលរួម​កម្មវិធីប្រកួត Miss Teen International