​​គ​.​ជ​.​ប​ ​ស្នើ​គ្រឿងឥស្សរិយយស​ជិត​២​០​០​គ្រឿង​ ​ពី​ព្រះមហាក្សត្រ​ ​និង​រដ្ឋាភិបាល​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​ក្រុម​ម​ន្រ្តី ​គ​.​ជ​.​ប​ ​ក្នុង​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃសៅរ៍​។​ ​   ​រូបភាព​៖​ ​គ​.​ជ​.​ប​

 

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ​បាន​ដាក់​សំណើ​ទូល​ថ្វាយ​សុំ​គ្រឿង ​ឥស្សរិយយស​ ​សម្រាប់​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ ​ពី​ព្រះមហាក្សត្រ​ ​និង​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​លើកទឹកចិត្ត​ ​និង​ជំរុញ​ប្រសិទ្ធ​ភាព​ការងារ​ក្នុង​ស្ថាប័ន​។​

​ក្នុង​សេចក្ដីប្រកាស​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​ ​គ​.​ជ​.​ប​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​បាន​ឱ្យ​ដឹង​ថា​ ​លោក​ ​ប្រាជ្ញ​ ​ចន្ទ​ ​ប្រធាន​ ​គ​.​ជ​.​ប​ ​បាន​ពិនិត្យ​ ​និង​សម្រេច​លើ​ការ​ស្នើសុំ​គ្រឿង​ ​ឥស្សរិយយស​សម្រាប់​ថ្នាក់​ដឹកនាំ​ ​និង​អ្នក​រាជការ​របស់​ ​គ.ជ.ប​​ ​ចំនួន​១​៩​១​គ្រឿង​ ​ស្មើនឹង​១​៩​១​រូប​ ​សម្រាប់​ឆ្នាំ​២​០​២​៣​។​

​សេចក្ដីប្រកាស​បញ្ជាក់​ថា​ ​គ​.​ជ​.​ប​ ​បាន​ដាក់​លិខិត​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ ​ដើម្បី​ទ្រង់​ព្រះរាជា​អនុញ្ញាត​ផ្តល់​នូវ​គ្រឿងឥស្សរិយយស​ ​តាម​លំដាប់​សម្រាប់​ថ្នាក់​ដឹកនាំ​ ​និង​អ្នករាជការ​របស់​ ​គ.ជ.ប​ ​សរុប​ចំនួន​ ​៨​៥​រូប​ ​សម្រាប់​ឆ្នាំ​២​០​២​៣​។​

​ចំពោះ​សំណើ​សុំ​ទៅ​រាជរដ្ឋាភិបាល​នូវ​គ្រឿង​ឥស្សរិយយស​ ​តាម​លំដាប់​សម្រាប់​ថ្នាក់​ដឹកនាំ​ ​និង​អ្នករាជការ​របស់​ ​គ​.​ជ​.​ប​ ​គឺ​សរុប​មាន​ចំនួន​ ​១​០​៦​រូប​ ​សម្រាប់​ឆ្នាំ​២​០​២​៣​។​

​អ្នក​នាំ​ពាក្យ​ ​គ​.​ជ​.​ប​ ​លោក​ ​ហង្ស​ ពុទ្ធា ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​ចំពោះ​មន្ត្រី​ដែល​ត្រូវ​ទទួល​បាន​គ្រឿងឥស្សរិយយស​ ​ពី​ព្រះមហាក្សត្រ​ ​និង​រដ្ឋាភិបាល​ ​គឺ​អាស្រ័យ​ទៅលើ​ឆ្នាំ​បម្រើ​ការងារ​ ​និង​ស្នាដៃ​របស់​មន្ត្រី​នីមួយៗ​។​

​លោក​បន្ថែម​ថា​ ​ចំពោះ​គ្រឿងឥស្សរិយយស​នេះ​ ​មិន​មែន​សម្រាប់​តែ​មន្ត្រី​ជាន់ខ្ពស់​ ​ឬ​មាន​តំណែង​ធំ​ៗ​នៅ​ក្នុង​ស្ថាប័ន​ ​ដែល​ត្រូវ​តែ​ទទួល​បាន​នោះ​ទេ​ ​ប៉ុន្តែ​សម្រាប់​មន្ត្រី​ឆ្នើម​ ​ដែល​ប្រឹងប្រែង​ធ្វើ​ការងារ​ ​អភិវឌ្ឍ​សមត្ថភាព​ជាប្រចាំ​ ​និង​មាន​សមិទ្ធផល​ការងារ​ល្អ​ប្រចាំ​ឆ្នាំ​នីមួយៗ​ផង​ដែរ​។​

​លោក​ថា​ ​សម្រាប់​មេដាយ​ជា​គ្រឿង​ឥស្សរិយយស​ ​ត្រូវធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ទៅ​តាម​ឆ្នាំ​ដែល​បាន​កំណត់​ដោយ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​។​

​លោក​ ​ហង្ស​ ពុទ្ធា ​ថ្លែង​ថា​ ​ចំពោះ​ការ​ផ្ដល់​គ្រឿង​ឥស្សរិយយស​ ​បើ​តាម​នីតិវិធី​ ​ធ្វើ​ឡើ​ត​ទៅ​តាម​ជំហាន​នីមួយៗ​ដែល​ស​មី​ខ្លួន​អនុវត្ត​ការងារ​បាន​គ្រប់​ឆ្នាំ​ ​ដើម្បី​គណៈកម្មការ​វាយ​តម្លៃ​ផ្ដល់​គ្រឿងឥស្សរិយយស​នេះ​។​

​អ្នកនាំពាក្យ​ ​គ​.​ជ​.​ប​ ​និយាយ​ថា​ ​ក្នុងរយៈពេល​ពីរ​ឆ្នាំ​ ​មន្ត្រី​ត្រូវ​ទទួល​បាន​គ្រឿងឥស្សរិយយស​ចំនួន​ម្ដង​ ​ប្រសិនបើ​គណៈកម្មការ​វាយ​តម្លៃ​ឃើញ​ថា​ ​មន្ត្រី​ទាំងនោះ​ ​ប្រឹងប្រែង​ធ្វើការងារ​ ​មាន​
ទំ​នួ​ល​ខុស​ត្រូវ​ខ្ពស់​លើ​ការងារ​ ​និង​រាល់​ការងារ​ ​គឺ​មាន​គុណ​ភាព​ ​និង​ប្រសិទ្ធ​ភាព​ ​។​

​លោក​បន្ថែម​ថា​ ​សម្រាប់​គ្រឿងឥស្សរិយយស​ ​
ដែល​ដាក់​ស្នើសុំ​នេះ​ ​គឺ​មាន​ចំនួន​១​៦​ប្រភេទ​ ​ប៉ុន្តែ​មិន​អាច​បញ្ជាក់​ពី​ឈ្មោះ​ ​និង​អត្ថន័យ​បាន​នោះ​ទេ​ ​ព្រោះ​ភាគ​ច្រើន​ជា​ពាក្យ​បច្ចេកទេស​
(​បាលី​, ​សំស្ក្រឹត​, ​រាជសព្ទ​) ​មាន​តែ​អ្នក​ជំនាញ​នៅ​ ​ព្រះបរមរាជវាំង​ ​ប៉ុណ្ណោះ​ ​ដែល​អាច​ប្រាប់​បាន​។​

​លោក​បន្ត​ថា​ ​បើ​តាម​ដឹង​ ​ក្នុង​ចំណោម​គ្រឿង​ឥស្សរិយយស​ ​ទាំង​១​៦​ប្រភេទ​ ​ចំពោះ​គ្រឿង​ឥស្សរិយយស​ ​ដែល​ខ្ពស់​ជាង​គេ​ ​គឺ​មាន​ឈ្មោះ​ថា​ ​«​ជា​តូប​ការ​»​។​

​លោក​ ​ហង្ស​ ពុទ្ធា ​ថ្លែង​ថា​ ​ចំពោះ​ការ​វាយ​តម្លៃ​មន្ត្រី​ ​ដែល​ត្រូវ​ទទួល​បាន​គ្រឿងឥស្សរិយយស​នេះ​ ​ធ្វើឡើង​ដោយ​គិតជា​ភាគរយ​ ​ហើយ​ឆ្លង​កាត់​គណនា​ ​ដោយ​ក្នុង​ឆ្នាំ​នីមួយៗ​ច្បាប់​អនុញ្ញាត​ផ្ដល់​សម្រាប់​មន្ត្រី​ត្រឹមតែ​៣​០​ភាគរយ​ប៉ុណ្ណោះ​ ​ក្នុងចំណោម​មន្ត្រី​ ​ដែល​ត្រូវ​ថ្វាយ​ទូល​ព្រះមហាក្សត្រ​ ​និង​រដ្ឋាភិបាល​ ​ដើម្បី​ទ្រង់​អនុញ្ញាត​ផ្ដល់​សម្រាប់​មន្ត្រី​ក្នុង​ស្ថាប័ន​។​

​អ្នក​នាំពាក្យ​ខាងលើ​បញ្ជាក់​ថា​៖​ ​«​ការ​ស្នើ​សុំ​គ្រឿងឥស្សរិយយស​នេះ​ ​គឺជា​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ស្នា​រ​តី​យ៉ាង​សំខាន់​ ​បើ​តាម​បទ​ពិសោធ​របស់​ពិភពលោក​ ​ការ​ផ្ដល់​មេដាយ​ជូន​បុគ្គលិក​ក្នុង​វិ​ស​័​យ​សាធារណៈ​ ​ឬ​វិ​ស​័​យ​ឯកជន​  ​ដើម្បី​លើកទឹកចិត្ត​ដល់​ធនធាន​មនុស្ស​នៃ​ស្ថាប័ន​នីមួយៗ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​ ​ព្រោះ​បញ្ហា​ផ្ដើម​ចេញ​ពី​ទឹកចិត្ត​ ​បើ​ទឹកចិត្ត​ល្អ​ ​ជ្រះថ្លា​ ​រីករាយ​ក្នុង​ការងារ​ ​នោះ​លទ្ធផល​ការងារ​ ​នឹង​ទទួល​បាន​មក​វិញ​នូវ​លទ្ធផល​ខ្ពស់​ ​និង​ផ្ដល់​ភាព​ជោគជ័យ​ជូន​ស្ថាប័ន​»​។​

​គួរ​រម្លឹក​ថា​ ​គ្រឿងឥស្សរិយយស​ ​ត្រូវ​បាន​បង្កើត​ឡើង​សារ​ជាថ្មី​ដោយ​រដ្ឋាភិបាល​នៅ​ក្នុង​អាណត្តិ​ទី​១​ ​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​៥​ ​ខែ​តុលា​ ​ឆ្នាំ​១​៩​៩​៥​ ​ដើម្បី​ទទួល​ស្គាល់​នូវ​គុណ​បំណាច់​ ​និង​ស្នាដៃ​មន្ត្រី​រាជការ​ស៊ីវិល​ ​យោធិន​ ​នគរបាល​ជាតិ​ ​ប្រជាពលរដ្ឋ​ខ្មែរ​ ​និង​សហគមន៍​អន្តរជាតិ​៕

Related Posts

Previous Article

​ពលរដ្ឋ​រុន​តា​ឯក​ជំរុញ​អាជ្ញាធរ​ពន្លឿន​ការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ខណៈ​រដូវភ្លៀង​បង្ក​ការ​រំខាន​​

Next Article

​វេជ្ជបណ្ឌិត​ស្ម័គ្រចិត្ត​កូរ៉េ​ ​នឹង​ព្យាបាល​ជំងឺ​ដល់​ពលរដ្ឋខេត្ត​កំពង់ធំ​ ​ដោយ​ឥត​គិតថ្លៃ​ចំនួន​៣ថ្ងៃ​