សាលាកងទ័ពជើងទឹកកម្ពុជា និងវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការ

Khmer Times Share:
ក្នុងពិធីចុះហត្ថលេខា។ រូបថត៖ VNA

កាលពីថ្ងៃទី ២៦ ខែមិថុ​នា សាលាកងទ័ពជើងទឹកវៀតណាម និងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតទំនាក់ទំនងជាមួយទីក្រុង Nha Trang ខេត្ត Khanh Hoa ។

នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ដែលបានរួមចំណែកលើកកម្ពស់ប្រពៃណីដ៏ល្អរវាងវៀតណាម និងកម្ពុជា។

ថ្លែងមតិក្នុងពិធីចុះហត្ថលេខានេះ នាយឧត្តមនាវីឯក Nguyen Van Lam បានសង្កត់ធ្ងន់ថា ក្រោយរយៈពេល ៥៦ ឆ្នាំនៃទំនាក់ទំនងការទូត (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ – ២០២៣) ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និងតំបន់ទាំងមូល។

ទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម-កម្ពុជា ដែលត្រូវបានត្រួសត្រាយដោយ អតីតព្រះករុណា​ ព្រះមហាក្សត្រ នរោត្តម សីហនុ និងលោកប្រធានហូជីមិញ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បានធ្វើអោយទំនាក់ទំនងកាន់តែមានភាពស៊ីជម្រៅ រួមជាមួយនឹងពាក្យស្លោក “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ យូរអង្វែង និងនិរន្តរភាព”។

ជារៀងរាល់ឆ្នាំ វៀតណាម និងកម្ពុជាបានផ្តល់អាហារូបករណ៍រយៈពេលវែង និងរយៈពេលខ្លីដល់គ្នាទៅវិញទៅមកសម្រាប់សិស្ស និស្សិតក្រោយឧត្តមសិក្សា និងមន្ត្រីនៃក្រសួង ទីភ្នាក់ងារនៃប្រទេសទាំងពីរ។ លោកបានបន្តថា បណ្ឌិតសភាកងទ័ពជើងទឹកវៀតណាមបានបណ្តុះបណ្តាលនាយទាហានជាច្រើនពាន់នាក់ពីកងយោធពលខេមរភូមិន្ទ ដោយលោកបានកត់សម្គាល់ថា ទាំងនេះគឺជាសកម្មភាពជាក់ស្តែង និងមានអត្ថន័យ ដែលបង្ហាញពីមិត្តភាពរវាងកងទ័ពនិងប្រទេសជិតខាងទាំងពីរ។

លោកបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរគួពង្រឹងការអប់រំលើកកម្ពស់ការយល់ដឹងរបស់នាយទាហាន ទាហាន និងប្រជាជនអំពីទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពពិសេសរវាងប្រជាជាតិទាំងពីរ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ក៏ដូចជាពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូជំនាញនៃកងទ័ពជើងទឹក។

ចំណែកលោក ឧត្តមនាវីឯក នន សុផាត អគ្គសេនាធិការរងនៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ ប្រជាជន និងកងទ័ពប្រជាជនវៀតណាម ដែលបានគាំទ្រកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ន ។

លោកបានស្នើអោយភាគីវៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រលើគ្រប់វិស័យ ដើម្បីជួយអោយសភាកងទ័ពជើងទឹកកម្ពុជាកាន់តែរឹងមាំនាពេលអនាគត។ VNA

Related Posts

Previous Article

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីបុរាណវិទ្យា

Next Article

លោកនាយក​រដ្ឋមន្ត្រី​ណែនាំ​ឲ្យ​ក្រសួង​យុត្តិធម៌​គ្រប់គ្រង​នយោបាយព្រហ្មទណ្ទអោយជាប់