វិស័យ​គ្រាប់ស្វាយ​ចន្ទី​កម្ពុជា​ត្រូវការ​ទឹកប្រាក់​ ​៣​០​០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ​ដើម្បី​អភិវឌ្ឍ

A​d​ur ​P​rade​e​p​ / Khmer Times Share:
ផ្ទៃដី​ជាង​ ​៥​០​ ​ម៉ឺន​ហិកតា​កំពុង​ដាំ​ស្វាយចន្ទី​ក្នុង​ខេត្ត​ចំនួន​ ​១​០​ក្នុង​ប្រទេស​កម្ពុជា​។​ ​ខ្មែរ​ថា​ម​ស៍៖ ​ជរ​ ​សុគន្ធា

 

វិ​ស័​យ​គ្រាប់ស្វាយ​ចន្ទី​កម្ពុជា​ត្រូវ​ការ​យ៉ាង​ហោច​ណាស់​ ​៣​០​០​ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​​អភិវឌ្ឍ ​វិ​ស័​យ​មួយ​នេះ​។​

លោក​ ​អួន​ ​ស៊ី​ឡុ​ត​ ​ប្រធាន​សមាគម​ស្វាយ​ចន្ទី​កម្ពុជា​មានប្រសាសន៍ថា​៖​ ​«​ ​ពួកយើង​ត្រូវ​ការ​យ៉ាង​ហោច​ណាស់​ ​៣​០​០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ធ្វើជា​ទុន​សម្រាប់​វិ​ស​័​យ​ស្វាយចន្ទី​។​ ​ប្រសិន​បើ​យើង​មាន​ក​ម្ចី ​១​០​០​លាន​ដុល្លារ​ពី​ធនាគារ​ S​ME​ ​ដែល​មាន​ការប្រាក់​សមរម្យ​ ​វា​នឹង​ជួយ​បាន​ច្រើន​»​។​

លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​សមាជិក​មិនមែន​កសិករ​របស់យើង​នឹង​ប្រើប្រាស់​ប្រាក់​ក​ម្ចី​ដើម្បី​ទិញ​វត្ថុធាតុដើម​សម្រាប់​ស្តុក​ទុក​ ​និង​កែច្នៃ​សម្រាប់​ការនាំចេញ​ផង​ដែរ​»​។​

លោកបន្តថា៖«​គោល​នយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី​ ​ឆ្នាំ​២​០​២​២​-​២​០​២​៧​»​ ​ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​១​៣​ ​ខែ​មករា​ ​ឆ្នាំ​
២​០​២​៣​ ​ដើម្បី​អភិវឌ្ឍ​ផលិតកម្ម​ ​កែច្នៃ​ ​និង​ទី​ផ្សារ​ស្វាយចន្ទី​ឱ្យ​មាន​លក្ខណៈ​ប្រកួតប្រជែង​ប្រកប​ដោយ​បរិ​យា​ប​័ន្ន ​ធានា​នូវ​និរន្តរភាព​ ​និង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។​

វា​មាន​គោលបំណង​បង្កើន​ផលិតកម្ម​គ្រាប់​ស្វាយ​ចន្ទី​ ​ការ​កែ​លម្អ​គុណភាព​នៃ​ទំនិញ​ ​ការ​លើក​ក​ម្ពស់​ការ​បង្កើត​ការ​ក​ែច្នៃ​ក្នុងស្រុក​ ​និង​ការ​បង្កើន​សមត្ថភាព​កែច្នៃ​ក្នុងស្រុក​យ៉ាង​ហោច​ណាស់​ ​២​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២​០​២​៧​ ​និង​ ​៥​០​ ​ភាគរយ​នៅ​ឆ្នាំ​ ​២​០​៣​២​ ​។​លោក​​​មាន​ប្រសាសន៍​បន្ថែម​ថា​ ​ការ​ខ្វះ​ដើម​ទុន​ជា​បញ្ហា​ចម្បង​ក្នុង​ការ​អភិវឌ្ឍ​​វិ​ស័​យ​នេះ​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​នៅពេលដែល​យើង​មិន​មាន​ដើម​ទុន​ធ្វើការ​ដើម្បី​ទិញ​គ្រាប់​ស្វាយ​ចន្ទី​ ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​នឹង​ត្រូវ​លក់​ទៅ​ក្រៅ​ប្រទេស​។​ ​វា​នាំ​ឱ្យ​ខ្សែ​ផលិតកម្ម​ត្រូវ​បិទ​អស់​ជាច្រើន​ខែ​ក្នុង​ពេល​តែមួយ​ ​ខណៈ​ដែល​ក្រុមហ៊ុន​ខ្លះ​អស់​ស្តុក​រយៈពេល​បី​ឬ​ប្រាំ​បី​ខែ​»​។​

យោង​តាម​របាយការណ៍​ពី​សមាគម​ស្វាយ​ចន្ទី​កម្ពុជា​​ ​ក្នុង​ឆ្នាំ​២០២២​ ​កម្ពុជា​នាំ​ចេញ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​ទៅ​ទី​ផ្សារ​អន្តរជាតិ​ ​ចំនួន​៦​៧​ម៉ឺន​តោន​ ​គិតជា​ទឹកប្រាក់​
១​ពាន់​ ​៧៧លាន​ដុល្លារ​អាមេរិក​។​

​ក្នុង​នោះ​ប្រទេស​ដែល​នាំចូល​គ្រាប់ស្វាយ​ចន្ទី​ពី​កម្ពុជា​ ​មាន​ជាអាទិ៍​ ​ប្រទេស​វៀតណាម​ ​ជប៉ុន​ ​និង​ចិន​ ​ខណៈ​ប្រទេស​ផ្សេងៗ​ទៀត​ក៏​កំពុងតែ​សម្លឹង​មើល​ឱកាស​ក្នុង​ការនាំចូល​គ្រាប់​ស្វាយ​ចន្ទី​កម្ពុជា​ទៅកាន់​ទី​ផ្សារ​ប្រទេស​ខ្លួន​ដែរ​។​

​ថ្មីៗ​នេះ​ ​ផ្ទៃដី​ជាង​ ​៥​០​០​,​០​០​០​ ​ហិកតា​ត្រូវ​បាន​ប្រមូល​ផល​គ្រាប់ស្វាយ​ចន្ទី​នៅ​ក្នុង​ខេត្ត​ចំនួន​ ​១​០​ ​។​

​យោង​តាម​របាយការណ៍​របស់​សមាគម​ ​ខេត្ត​កំពង់ធំ​មាន​ចំការ​ដាំ​គ្រាប់ស្វាយ​ចន្ទី​ច្រើន​ជាង​គេ​ ​គឺ​មាន​ចំនួន​ ​៩​០​, ​៩​៥​៩​ ​ហិកតា​ ​បន្ទាប់​មក​ខេត្ត​ក្រចេះ​មាន​ ​៤​៧​,​៨​៥​៨​ ​ហិកតា​៕

ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា

Related Posts

Previous Article

សហរដ្ឋអាមេរិក​នៅតែ​ជាទី​ផ្សារ​នាំចេញធំ​បំផុត​សម្រាប់​កម្ពុជា​

Next Article

មានការព្រួយបារម្ភចំពោះការចេញ​វេជ្ជបញ្ជា​ថ្នាំ​អង់ទីប៊ីយោទិច​សម្រាប់កុមារ​​នៅ​កម្ពុជា