លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​រំលឹក​ឡើងវិញ​ពី​ផល​ប៉ះពាល់​នៃ​សង្គ្រាម​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​

Share:
លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​លើកឡើង​អំពី​សង្គ្រាម​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​ ​និង​ផល​ប៉ះពាល់​របស់​វា​។​ ​A​K​P​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​រំឭក​ម្តង​ហើយ​ម្តងទៀត​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ស​ង្រ្គា​ម​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​ដែល​កំពុង​បន្ត​។​ ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ ​និង​និយោជិត​ប្រមាណ​ ​១​៩​,​០​០​០​នាក់​ ​មកពី​រោងចក្រ​ ​សហគ្រាស​ចំនួន​១​៣​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​ ​ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​រាជធានី​ភ្នំពេញ​ ​កាល​ពីព្រឹក​ថ្ងៃសៅរ៍​នេះ​ ​លោក​បាន​មានប្រសាសន៍ថា​ ​ដរាបណា​ស​ង្រ្គា​ម​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​មិនទាន់​ចប់​ទេ​ ​សេដ្ឋកិច្ច​ពិភពលោក​នឹង​បន្ត​ប្រឈម​នឹង​ការលំបាក​។​

​លោក​បាន​គូស​បញ្ជាក់​ថា​ ​«​ខណៈ​ដែល​ស​ង្រ្គា​ម​នៅតែ​បន្ត​ ​សេដ្ឋកិច្ច​ពិភពលោក​នឹង​នៅតែ​រង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ ​ហើយ​មនុស្ស​គ្រប់រូប​ ​មិនថា​នៅ​អឺរ៉ុប​ ​ឬ​សូម្បីតែ​នៅ​កម្ពុជា​ ​ក៏​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​»​ពី​វិបត្តិ​នេះ​ផង​ដែរ​។​

​លោក​បាន​បន្ថែម​ថា​ ​ដោយសារ​ទី​ផ្សារ​អឺរ៉ុប​បាន​កាត់បន្ថយ​ការ​បញ្ជាទិញ​ពី​កម្ពុជា​ ​រាជរដ្ឋាភិបាល​កំពុង​ធ្វើ​ពិពិធ​កម្ម​ទី​ផ្សារ​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​ ​អា​រ៉ាប់​រួម​… ​ដើម្បី​ធានា​ទី​ផ្សារ​សម្រាប់​ផលិតផល​កម្ពុជា​។​

​យោង​តាម​មូលនិធិរូបិយវត្ថុអន្តរជាតិ​ (​I​M​F​) ​ចំ​ពេល​មាន​ភាព​ចលាចល​ក្នុង​វិ​ស័យ​ហិរញ្ញវត្ថុ​ ​អតិផរណា​ខ្ពស់​ ​ស​ង្រ្គា​ម​នៅ​អ៊ុយ​ក្រែ​ន​ដែល​កំពុង​បន្ត​ ​និង​រយៈពេល​បី​ឆ្នាំ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​ ​ការ​ព្យាករណ៍​សេដ្ឋកិច្ច​ពិភពលោក​សម្រាប់​កំណើន​នឹង​ធ្លាក់ចុះ​ពី​ ​៣​.​៤​ភាគរយ​នៅ​ឆ្នាំ​២​០​២​២​ ​មក​ត្រឹម​២​.​៨​ ​ភាគរយ​ ​នៅ​ឆ្នាំ​២​០​២​៣​ ​មុននឹង​កើន​ឡើង​ដល់​៣​.​០​ ​ភាគរយ​នៅ​ឆ្នាំ​២​០​២​៤​ ​។​

​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​កំណើន​ធ្លាក់ចុះ​២​.​៧​ ​ភាគរយ​នៅ​ឆ្នាំ​ ​២​០​២​២​ ​ដល់​ ​១​.​៣​ ​ភាគរយ​នៅ​ឆ្នាំ​២​០​២​៣​។​

​ដោយឡែក​ភាព​តានតឹង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​កំពុង​បន្ត​កើន​ឡើង​បណ្តាល​អោយ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​បាន​ធ្លាក់ចុះ​ប្រហែល​ ​២​.​៥​ ​ភាគរយ​នៅ​ឆ្នាំ​២​០​២​៣​ស្រប​ពេល​ដែល​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​កំណើន​ធ្លាក់ចុះ​ក្រោម​១​ ​ភាគរយ​។​

​អតិផរណា​ជាស​កល​ត្រូវ​បាន​កំណត់​ថា​នឹង​ធ្លាក់ចុះ​ពី​ ​៨​.​៧​ ​ភាគរយ​ក្នុង​ឆ្នាំ​២​០​២​២​ ​មក​ត្រឹម​ ​៧​. ​ភាគរយ​នៅ​ឆ្នាំ​២​០​២​៣​ ​ដោយ​ផ្អែកលើ​តម្លៃ​ទំនិញ​ទាប​ ​ប៉ុន្តែ​អតិផរណា​មូលដ្ឋាន​ទំនងជា​នឹង​ធ្លាក់ចុះ​យឺត​ជាង​នេះ​។​ ​ការ​គ្រប់គ្រង​អតិផរណា​អោយ​ត្រឡប់ទៅ​កាន់​ស្ថានភាព​ធម្មតា​ទំនង​មិន​អាច​កើតមានឡើង​រហូតដល់​ឆ្នាំ​២​០​២​៥​។​

​សង្គ្រាម​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​ ​២​៤​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២​០​២​២​ ​នៅពេលដែល​រុស្ស៊ី​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​យោធា​ ​និង​ចូល​កាន់កាប់​ផ្នែក​ខ្លះ​នៃ​ទឹកដី​អ៊ុយ​ក្រែ​ន​។​
​ហេង​ ​បញ្ញា​- ​A​K​P​

Related Posts

Previous Article

ស្រ្តីជន​ជាតិខ្មែរ​ម្នាក់​ត្រូវ​បាន​នគរបាល​ថៃ​ចាប់ខ្លួន​ពី​បទ​លក់​គ្រឿង​ស​ម្អា​ង​ក្លែងក្លាយ​តាម​អន​ឡា​ញ​

Next Article

ផ្លែ​ទុរេន​ដែលគេ​ជឿ​ថា​រត់​ពន្ធ​ពី​កម្ពុជា​ត្រូវ​បាន​រឹបអូស​នៅ​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​