​មូលនិធិ​សៀវភៅ​របស់​​​ក្រសួង​គាំទ្រ​ការ​កែ​លម្អ​និង​បោះពុម្ព​សៀវភៅ​សិក្សា​ជាង​ ​១​ ​៥​០​០​ចំណងជើង​

​ត​ន​ ​វិបុល​ / Khmer Times Share:
និស្សិតម្នាក់កំពុងអានសៀវភៅ។ ខ្មែរថាមស៍៖ យ៉ន សូវៀត

 

​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​អះអាង​ថា​ ​ចាប់​ពី​ឆ្នាំ​២​០​២​០​ ​រហូត​មក​ដល់​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​មូលនិធិ​ស្រាវជ្រាវ​ ​គំនិត​ច្នៃ​ប្រឌិត​ ​និង​ន​វា​នុ​វត្ត​ន៍ (​ស​.​គ​.​ន​.) ​បាន​ផ្ដល់​ការ​ឧបត្ថម្ភ​ថវិកា​ដល់​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​និង​ឯកជន​ ​ដើម្បី​ការ​រៀបរៀង​ ​និពន្ធ​ ​និង​កែ​លម្អ​សៀវភៅ​សិក្សា​ដែល​នឹង​ត្រូវ​ប្រើប្រាស់​នៅ​កម្រិ​ត​ឧត្តម​សរុប​ចំនួន​ ​១​ ​៥​៦​៥​ ​ចំណង​ជើង​។​

​ការ​ផ្ដល់​ការ​គាំទ្រ​នេះ​ធ្វើឡើង​បន្ទាប់ពី​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​និង​ឯកជន​ចំនួន​២​១​បាន​ស្នើសុំ​មូលនិធិ​ពិនិត្យ​លទ្ធភាព​និង​ផ្ដល់​ការឧបត្ថម្ភ​ថវិកា​ ​ដើម្បី​រៀបរៀង​ ​និពន្ធ​ ​និង​កែ​លម្អ​សៀវភៅ​ចំនួន​ ​១​ ​៦​៥​៦​ចំណងជើង​។​

​មូលនិធិ​ស្រាវជ្រាវ​ ​គំនិតច្នៃប្រឌិត​ ​និង​ន​វា​នុ​វត្ត​ន៍ ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​ពី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​និង​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ដើម្បី​រួមចំណែក​លើក​ក​ម្ពស់​វប្បធម៌​នៃ​ការ​ស្រាវជ្រាវ​ ​បំផុស​គំនិត​ច្នៃប្រឌិត​ ​និង​ជំរុញ​ន​វា​នុ​វត្ត​ន៍​ដើម្បី​ជា​ប្រយោជន៍​ដល់​វិ​ស​័​យ​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ដែល​ឆ្លើយតប​ទៅ​នឹង​ទី​ផ្សារ​ពលកម្ម​និង​សកល​ភា​វូប​នី​យ​កម្ម​។​

​លោក​ ​សាន​ ​វ​ឌ្ឍ​នា​ ​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​ពីម្សិលមិញ​ថា​ ​មូលនិធិ​ស្រាវជ្រាវ​ ​គំនិតច្នៃប្រឌិត​ ​និង​ន​វា​នុ​វត្ត​ន៍ ​បាន​ផ្ដល់​ការ​គាំទ្រ​លើ​ការ​រៀបរៀង​ ​និពន្ធ​ ​និង​ការ​កែ​លម្អ​សៀវភៅ​សិក្សា​ ​ដែល​ជា​សកម្មភាព​ជា​អាទិភាព​មួយ​ក្នុង​គោលដៅ​បង្កើន​បរិមាណ​លើក​កម្ពស់​គុណភាព​ ​និង​ពង្រីក​សមធម៌​នៃ​ធនធាន​សិក្សា​ជា​ខេមរភាសា​សម្រាប់​និស្សិត​ ​និង​អ្នក​ស្រាវជ្រាវ​កម្ពុជា​។​

​លោក​បន្ត​ថា​ ​ធនធាន​សៀវភៅ​សិក្សា​ដែល​បាន​ទទួលការ​គាំទ្រ​ជា​ថវិកា​សម្រាប់​ការ​រៀបរៀង​ ​និពន្ធ​ ​និង​កែ​លម្អ​ ​រួម​មាន​ ​សៀវភៅ​សិក្សា​តាម​មុខវិជ្ជា​ដែល​ប្រើប្រាស់​នៅ​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ​សៀវភៅ​សិក្សា​សម្រាប់​គរុសិស្ស​និស្សិត​នៅ​តាម​គ្រឹះស្ថាន​បណ្តុះ​បណ្តាល​គ្រូ​ ​សៀវភៅ​សិក្សា​សម្រាប់​ការអប់រំ​បច្ចេកទេស​ ​សៀវភៅ​សិក្សា​គោល​សម្រាប់​ក​ម្រិ​ត​មធ្យមសិក្សា​ ​សៀវភៅ​ជា​ស្នាដៃ​សិស្ស​នៃ​ក្លឹប​អ្នកនិពន្ធ​នៅ​តាម​គ្រឹះស្ថាន​មធ្យម​សិក្សា​ ​និង​ធនធាន​អំណាន​ទូទៅ​។​

​លោក​ ​សាន​ ​វ​ឌ្ឍ​នា​ ​ទទួល​ស្គាល់​ថា​ ​គ្រូ​បង្រៀន​តាម​បណ្ដា​គ្រឹះស្ថាន​ឧត្តម​សិក្សា​មួយ​ចំនួន​នៅ​មិន​ទាន់​មាន​ឯកសារ​ឬ​សៀវភៅ​សិក្សា​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ​។​ ​ដោយហេតុ​នេះ​ហើយ​ទើប​ជំរុញ​ឱ្យ​មានការ​បង្កើត​ធនធាន​សៀវភៅ​សិក្សា​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​ឱ្យ​បាន​ច្រើន​។​

​លោក​ថា​៖​ ​«​មុខ​វិជ្ជា​ឯកទេស​ថ្មីៗ​មួយ​ចំនួន​ទាមទារ​ឯកសារ​ ​សៀវភៅ​ ​និង​ការស្រាវជ្រាវ​បន្ថែម​ ​ដូចជា​មុខវិជ្ជា​បច្ចេកវិទ្យា​កសិកម្ម​ជាន់ខ្ពស់​ជាដើម​ ​ដែល​ត្រូវការ​ឱ្យ​មាន​សៀវភៅ​ថ្មីៗ​ជាច្រើន​ ​ហើយ​ខាង​ខ្ញុំ​ត្រៀម​ថវិកា​ដើម្បី​គាំទ្រ​ជូន​ដល់​លោកគ្រូ​អ្នក​គ្រូ​រៀបរៀង​ ​និពន្ធ​ ​និង​កែ​លម្អ​សៀវភៅ​សិក្សា​ដែល​មានស្រាប់​»​។​

​លោក​បាន​លើក​ទឹក​ចិត្ដ​ដល់​សាស្ត្រាចារ្យ​ ​អ្នក​និពន្ធ​ ​និង​អ្នក​ស្រាវជ្រាវ​នៅ​តាម​បណ្តា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​និង​ឯកជន​ទាំង​អស់​បន្ត​ចូលរួម​ក្នុង​គម្រោង​នេះ​ក្នុង​ស្មារតី​ជំរុញ​ឱ្យ​សៀវភៅ​សិក្សា​មានគុណ​ភាព​ខ្ពស់​និង​មាន​សមធម៌​។​

​ក្នុង​សេចក្ដីប្រកាស​របស់​​​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​កាលពី​ថ្ងៃអង្គារ​ ​បាន​លើកឡើង​ថា​ ​ដើម្បី​បន្ត​ចូលរួម​ដោះស្រាយបញ្ហា​កង្វះ​ឯកសារ​សម្រាប់​សិស្ស​សិក្សាស្រាវជ្រាវ​និង​បង្កើន​ធនធាន​សិក្សា​សម្បូរ​បែប​សម្រាប់​ការ​រៀន​និង​បង្រៀន​ ​ក្រសួង​អប់រំ​បាន​ផ្តល់​ការ​ឯកភាព​ដល់​នាយកដ្ឋាន​តម្រង់​ទិស​វិជា្ជ​ជីវៈ​ចំពោះ​ការ​ស្នើសុំ​រៀបរៀង​និង​និពន្ធ​សៀវភៅ​ជំនួយស្មារតី​ផ្នែក​អប់រំ​បច្ចេកទេស​លើ​កម្មវិធីសិក្សា​ចំនួន​៦​ជំនាញ​។​ ​ក្នុង​នោះ​រួម​មាន​ ​បសុ​វប្បកម្ម​១​០​ចំណងជើង​ ក្សេ​ត
​សាស្ត្រ​ប្រាំពីរ​ចំណងជើង​ ​កែច្នៃ​អារ​ហារ​បួន​ចំណង​ជើង​ ​មេកានិច​មួយ​ចំណង​ជើង​ អេ​ឡិច​ត្រូនិ​ច​បួន​ចំណងជើង​ ​និង​អគ្គិសនី​មួយ​ចំណង​ជើង​ ​ដែល​សរុប​ទាំងអស់​ ​២​៧​ចំណងជើង​។​

​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​បញ្ជាក់​ថា​ ​ភាព​សម្បូរ​បែប​នៃ​សៀវភៅ​សិក្សា​និង​ធនធាន​សិក្សា​ ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ក្របខណ្ឌ​វាយ​តម្លៃ​គុណភាព​អប់រំ​របស់​គ្រឹះស្ថាន​ឧត្តម​សិក្សា​។​

​លោក​ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ប្រកាស​ថា​៖​ ​«​សៀវភៅកំណត់​ចំណេះ​ដឹង​ ​ចំណេះ​ដឹង​កំណត់​ការ​អប់រំ​ ​ការ​អប់រំ​កំណត់​ការ​អភិវឌ្ឍ​ ​បើ​គ្មាន​សៀវភៅ​ ​គ្មាន​ទេ​ការ​អភិវឌ្ឍ​»​៕​

Related Posts

Previous Article

​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ថា​ ​ខ្លួន​នឹង​កែ​លម្អ​ព្រះពុទ្ធរូប​ដែល​ខុសឆ្គង​ក្រោយ​ពី​ផ្ទុះ​ការរិះគន់

Next Article

ប្រ​ព័ន្ឋ​បាគង​ទំនងជា​វាយលុក​នៅ​ក្នុង​ប្រទេស​រ​វ៉ាន់​ដា​