កិច្ចព្រមព្រៀង​ RC​E​P​ ​ជំរុញ​កំណើន​ក្នុង​តំបន់​ស្រប​ពេល​សេដ្ឋកិច្ច​កំពុង​ងើបឡើង​វិញ​

Share:

​ពីរ​ឆ្នាំក្រោយ​មក​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំបំផុត​របស់​ពិភពលោក​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​ដោយ​បាន​ជួយ​ស្តារ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ទាំងនោះ​ឡើងវិញ​។​

​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​ដែល​បាន​ចូលជាធរមាន​នៅ​ថ្ងៃ​ទី​ ​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​មាន​សមាជិក​ចំនួន​១​៥​ប្រទេស​រួម​មាន​ប្រទេស​សមាជិក​អា​ស៊ាន​ចំនួន​១​០​ ​ចិន​ ​ជប៉ុន​ ​សាធារណរដ្ឋ​កូរ៉េ​ ​អូស្ត្រាលី​ ​និង​នូ​វែ​ល​សេ​ឡង់​។​ ​រួមគ្នា​ប្រទេស​ទាំងនេះ​គ្របដណ្តប់​ប្រហែល​៣​០​ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​ពិភពលោក​ ​និង​៣​០​ ​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​ពិភពលោក​។​

​សមាជិក​អា​ស៊ាន​នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំបំផុត​របស់​ចិន​ក្នុងរយៈពេល​១​១​ ​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​ដែល​ទំហំ​ពាណិជ្ជកម្ម​សរុប​មាន​រហូតដល់​៨​១​៧​ ​ពាន់​លាន​ដុល្លារ​។​

​ក្នុង​អំឡុង​ពេល​ដែល​កិច្ច​ពិភពលោក​បាន​ប្រឈម​នឹង​បញ្ហា​ជាច្រើន​នៅ​ពេលថ្មីៗនេះ​ ​កិច្ចព្រមព្រៀង​RC​E​P​ ​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​នៃ​ប្រទេស​សមាជិក​របស់​ខ្លួន​។​

​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ ​ប៉ែន​ សុ​វិជាតិ​ ​បាន​និយាយ​ថា​ “​កិច្ចព្រមព្រៀង​នេះ​បាន​ជួយ​ស្តារ​សេដ្ឋកិច្ច​ប្រទេស​សមាជិក​ក្រោយ​ជំងឺរាតត្បាត​ ​និង​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​ប្រកបដោយ​និរន្តរភាព​ ​រួមចំណែក​លើក​ក​ម្ពស់​សន្តិភាព​ ​ស្ថិរភាព​ ​ភាព​សុខដុម​រម​នា​ក្នុង​តំបន់​ ​ការ​អភិវឌ្ឍន៍​ ​និង​វិបុលភាព​”​។​

​ដោយសារ​ពន្ធ​អនុគ្រោះ​ក្រោម​កិច្ចព្រមព្រៀង​ RC​E​P​ ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​សមាជិក​ផ្សេងទៀត​បាន​កើន​ឡើង​។​ ​កម្ពុជា​បាន​នាំចេញ​ផលិតផល​មាន​តម្លៃ​ ​៧​,​២​១​ ​ពាន់​លាន​ដុល្លារ​ទៅកាន់​បណ្តា​ប្រទេស​សមាជិក​ RC​E​P​ ​ក្នុងរយៈពេល​ ​១​១​ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ​២​០​២​៣​ ​កើន​ឡើង​ ​២​៧​ ​ភាគរយ​ពី​ ​៥​,​៦​៧​ ​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ ​២​០​២​២​។​

​ក្នុងរយៈពេល​១​០​ ​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​ទំហំ​សរុប​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​ចិន​-​ម៉ាឡេស៊ី​បាន​ឈាន​ដល់​ ​១​៥​៥​,​៧​៣​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​ដែល​ស្មើនឹង​ ​២​,.​៨​ ​ភាគរយ​នៃ​ពាណិជ្ជកម្ម​សរុប​របស់​ចិន​ជាមួយ​អា​ស៊ាន​ក្នុង​អំឡុង​ពេលនេះ​។​

​កិច្ចព្រមព្រៀង​ RC​E​P​ ​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​ ​ការ​កាត់បន្ថយ​ពន្ធ​ ​ការ​សម្របសម្រួល​ពាណិជ្ជកម្ម​ ​និង​ការ​បើកទូលាយ​សេវាកម្ម​ ​និង​ការ​វិនិយោគ​ ​ដោយ​ផ្តល់​សារៈសំខាន់​លើ​ពហុភាគី​និយម​ ​និង​សេដ្ឋកិច្ច​បើកចំហ​។​

​នៅ​ក្នុង​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​ ​អាជ្ញាធរ​ចិន​បាន​ចេញ​វិញ្ញា​បន​ប​ត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ចំនួន​ ​១​៩​.​៨​៣​៤​ ​ដែល​មាន​តម្លៃ​ 568 ​លាន​ដុល្លារ​អាមេរិក​ ​ក្រោម​កិច្ចព្រមព្រៀង​ RC​E​P​ ​។​ ​ចំនួន​នៃ​វិញ្ញា​បន​ប​ត្រ​បែប​នេះ​ដែល​ចេញ​ដល់​សហគ្រាស​ចំនួន​ ​៣​.​៤​៣​៤​ ​បាន​កើន​ឡើង​ ​១​២​,​៤​១​ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​ ​ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កាត់បន្ថយ​ពន្ធ​សម្រាប់​ផលិតផល​ចិន​ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​៩​ ​លាន​ដុល្លារ​នាំចូល​ទៅ​ក្នុង​ប្រទេស​ជា​សមាជិក​។​

​ប្រទេស​ចិន​នៅតែ​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​RC​E​P​ ​ដើម្បី​លើក​ក​ម្ពស់​សមាហរណ​កម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​ ​ដោយ​កិច្ចព្រមព្រៀង​RC​E​P​ ​បាន​អនុញ្ញាត​ឱ្យ​ប្រទេស​សមាជិក​ផ្សេងទៀត​ទទួល​បាន​អត្ថប្រយោជន៍​ពី​ឱកាស​អភិវឌ្ឍន៍​របស់​ប្រទេស​ចិន​។​

​នៅ​ឆ្នាំ​២​០​២​៤​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​នឹង​តែ​បន្ត​ដើរ​តួនាទី​ជា​សសរស្តម្ភ​ដ៏​រឹង​មាំ​ ​ដែល​ផ្តល់​នូវ​ស្ថិរភាព​ ​និង​ភាព​ប្រាកដប្រជា​ ​ចំ​ពេល​មានការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល​ ​និង​បញ្ហា​ប្រឈម​។​ ​អត្ថប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​នេះ​នៅតែ​បន្ត​ផ្តល់​អោយ​ទៅ​ថ្ងៃ​អនាគត​។​

Related Posts

Previous Article

​T​h​e​ ​Bay​ o​f​ ​Light​s ​ជា​ទីលាន​វាយ​កូន​ហ្គោ​ល​ឆ្នេរសមុទ្រ​ ​ដែល​ទទួល​បាន​វិញ្ញា​បន​ប​ត្រ​ ​US​G​A​ ​ជាលើកដំបូង​របស់​ប្រទេស​កម្ពុជា​ដោយ​ ​G​r​e​g​ ​Norm​an​

Next Article

ឯកអគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​សហភាព​អឺរ៉ុប​បន្ថែម​ទៀត​