លោកនាយក​រដ្ឋ​ម​ន្រ្តី​ហ៊ុន​ ​សែន​ថា​៖​ ​មានការ​វិនិយោគ​ខ្លាំង​សម្រាប់​តំបន់​ភាគ​នី​រ​តី​របស់​កម្ពុជា​

ជា​ ​វណ្ណៈ​ / Khmer Times Share:
រោងចក្រ​ផលិត​រថយន្ត​ ​I​SU​Z​U ​សម្ពោធ​ជា​ផ្លូវការ​នៅ​ខេត្ត​កំពង់ស្ពឺ​ក្នុង​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣។ ​រូបភាព៖ ក្រុមហ៊ុន​ ​I​SU​Z​U

 

លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​មាន​ប្រសាសន៍​​ថា​ ​តំបន់​នៅ​ទិស​និរតី​របស់​កម្ពុជា​មាន​សក្តានុពល​សម្រាប់​ការ​វិនិយោគ​ ​ដោយសារ​មាន​ការ​តភ្ជាប់​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ល្អ​ ​ងាយស្រួល​ក្នុង​ការ​​​ដឹកជញ្ជូន​ ​និង​ ​មាន​ការ​ផ្គត់ផ្គង់​អគ្គ​ិស​នី​គ្រប់គ្រាន់​។​

​លោក​​​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ជួប​ជាមួយ​កម្មករ​-​ក​ម្មការិ​នី​រោងចក្រ​នៅ​ខេត្ត​កំពង់ស្ពឺ​កាល​ពីថ្ងៃអង្គារ​ ​។​ ​លោក​​​មាន​ប្រសាសន៍ថា​ ​ខេត្ត​កំពង់ស្ពឺ​ ​និង​តំបន់​នៅ​ទិស​និរតី​របស់​កម្ពុជា​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​ការ​វិនិយោគ​។​

លោកនាយក​រដ្ឋ​ម​ន្រ្តី​មានប្រសាសន៍​ដោយ​មោទនភាព​ ​ពី​ការ​រីក​ចម្រើន​របស់​ខេត្ត​កំពង់ស្ពឺ​ ​ដែល​ធ្លាប់​ជា​ខេត្ត​ក្រីក្រ​មួយ​ ​បាន​ក្លាយ​ទៅជា​តំបន់​រោងចក្រ​ ​សហគ្រាស​ ​និង​តំបន់​ឧស្សាហកម្ម​ធន់​ធ្ងន់​ ​សម្រាប់​ដំណើរ​ឈាន​ឡើង​ ​នៃ​សេដ្ឋកិច្ច​របស់​ខេត្ត​ ​និង​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​។​

​លោក​​​មានប្រសាសន៍​បន្ត​ទៀត​ថា​ ​ខេត្ត​ភាគ​និរតី​ ​នៃ​ប្រទេស​កម្ពុជា​ ​បាន​ក្លាយ​ជា​ខេត្ត​ ​នៃ​សេដ្ឋកិច្ច​ពហុ​បំណង​ ​រួម​ទាំង​នាំ​ចេញ​តាម​ច្រកសមុទ្រ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​ ​បាន​ដោយ​ងាយស្រួល​ដែល​មាន​ ​ផ្លូវជាតិ​ខ្វាត់ខ្វែង​ ​និង​កំពង់ផែ​ទឹក​ជ្រៅ​។​

យោង​តាម​ក្រសួងការងារ  ​ក្នុង​ឆ្នាំ​២​០​២​៣​នេះ​ ​ខេត្ត​កំពង់ស្ពឺ​ ​មាន​រោងចក្រ​ ​សហគ្រាស​ចំនួន​៣​៨​៥​ ​មាន​កម្ម​ករ​ ​និយោជិត​ជាង​ ​១​៥​ម៉ឺន​ ​៥​ពាន់​នាក់​ ​ដែល​មាន​ប្រាក់ឈ្នួល​មធ្យម​សរុប​ជាង​ ​៤៨១​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​

​ក្នុង​នោះ​រោងចក្រ​ ​សហគ្រាស​វិ​ស​័​យ​កាត់​ដេរ​ចំនួន​១​៩​១​ ​មានកម្ម​ករ​និយោជិត​សរុប​ជាង​ ​១​៤​ម៉ឺន​ ​៥​ពាន់​នាក់​ ​ដែល​មាន​ប្រាក់​ឈ្នួល​មធ្យម​សរុប​ជាង​ ​៤​៥​១​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​ ​ខេត្ត​កំពង់ស្ពឺ​ ​ជា​ខេត្ត​ទី​២​ ​ដែល​មាន​ការ​អភិវឌ្ឍ​រោងចក្រ​ ​សហគ្រាស​ច្រើន​ជាង​គេ​បន្ទាប់ពី​រាជធានី​ភ្នំពេញ​។​

​លោកនាយក​រដ្ឋ​ម​ន្រ្តី​ក៏បាន​លើកឡើង​ថា​ ​រោងចក្រ​ស៊ីម៉ង់​ត៍ ​មាន​សមត្ថភាព​ផលិត​ ​ប្រមាណ​២​លាន​តោន​ ​ក្នុង​មួយ​ឆ្នាំ​ ​នឹង​បើក​ដំណើរការ​នា​ពេល​ខាង​មុខ​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ដែល​នឹង​ធ្វើ​ឱ្យ​ខេត្ត​នេះ​ ​ក្លាយ​ជា​ខេត្ត​ផ្គត់ផ្គង់​ស៊ីម៉ង់​ត៍​មួយ​ក្នុង​ប្រទេស​។​

រោងចក្រ​ផលិត​ស៊ីម៉ង់​ត៍​ខាងលើ​នេះ​ ​វិនិយោគ​ដោយ​ ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន​ ​Conch​ K​T​ ​Cement​ ​ដែល​កំពុង​វិនិយោគ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ ​ក្នុង​ខេត្ត​បាត់​ដំបង​ ​ក្រោម​ទុន​វិនិយោគ​ប្រមាណ​២៦៣​ ​លាន​ដុល្លារ​។​ ​នេះ​បើ​យោង​តាម​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​៕

ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា

Related Posts

Previous Article

​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ប្រកាស​ប្រាក់ចំណេញ​សុទ្ធ​ចំនួន​៧​,​៩​៥​ ​ពាន់​លាន​រៀល​ក្នុង​ត្រីមាស​ ទី​ ​១​ ​ឆ្នាំ​ ​២​០​២៣​

Next Article

​ក្រុម​ការងារ​ពិសេស​ថ្នាក់​ខេត្ត​ ​បើក​កិច្ចប្រជុំ​សម្រាប់​ការ​លុបបំបាត់​ជំងឺគ្រុនចាញ់​