បន្ទប់​សិក្សា​កុំព្យូទ័រ​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សី​ហ​មុនី​រាជា​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​គម្រោង​ ​Quick​ ​Impact​ ​Project​s ​របស់​រដ្ឋាភិបាល​ឥណ្ឌា​

Share:

សម្តេច​ព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី​ ​កិត្តិ​ឧ​ទេ្ទ​ស​បណ្ឌិត​ ​បួរ​ គ្រី​សម្តេច​ព្រះ​មហាសង្ឃរាជ​នៃ​គ​ណះ​ធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រកម្ពុជា​និង​ជា​ព្រះ​សាកល​វិទ្យា​ធិ​ការ​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សី​ហ​មុនី​រាជា​និង​លោកស្រី​បណ្ឌិត​ ​D​e​v​y​an​i​ K​h​o​brag​a​d​e​ ​ឯកអគ្គរាជទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគ​យល់គ្នា​ក្នុង​ការ​បង្កើត​បន្ទប់​សិក្សា​កុំព្យូទ័រ​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​។​

​គំនិត​ផ្តួចផ្តើម​នេះ​គឺ​ស្ថិតនៅ​ក្រោម​គម្រោង​Quick​ ​Impact​ ​Project​ (Q​I​P​) ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ក្រោម​ក្របខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​គង្គា​។​ ​ពិធី​នេះ​មាន​ការចូលរួម​ពីសា​ស្រ្តាចារ្យ ​និង​និស្សិត​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សី​ហ​មុនី​រាជា​។​

​រដ្ឋាភិបាល​ឥណ្ឌា​បាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​កម្មវិធី​ជំនួយ​ឥត​សំណង​ជាច្រើន​ ​ដែល​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រជាជន​កម្ពុជា​។​

​ក្រោម​គ្រោង​នេះ​ ​រដ្ឋាភិបាល​ឥណ្ឌា​បាន​នឹង​កំពុង​អនុវត្ត​គម្រោង​ចំនួន​១​០​ ​ជា​រៀងរាល់​ឆ្នាំ​នៅ​កម្ពុជា​ ​ដោយ​បាន​ផ្តល់​ថវិកា​រ​រហូតដល់​ ​៥​០​,​០​០​០​ ​ដុល្លារ​ក្នុង​មួយ​គម្រោង​។​

​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​១​៥​-​២​០​១​៦​ ​រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌា​បាន​អនុវត្ត​គម្រោង​ចំនួន​៤​៨​ ​ក្នុង​វិ​ស​័​យ​ព័ត៌មាន​វិទ្យា​ ​កសិកម្ម​ ​សុខភាព​ ​អនាម័យ​ ​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ ​សុខុមាលភាព​កុមារ​ ​ការ​អភិវឌ្ឍ​ជនបទ​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សង្គម​ (​រួម​ទាំង​ការ​កសាង​សមត្ថភាព​) ​បរិស្ថាន​ ​ជាដើម​។​

​ក្នុងចំណោម​គម្រោង​ចំនួន​ ​៤​៨​ ​មាន​គម្រោង​ចំនួន​ ​៣​៧​ ​ត្រូវ​បាន​បញ្ចប់​រួចរាល់​ហើយ​ ​ហើយ​នៅសល់​ ​១​១​ ​គម្រោង​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អនុវត្ត​។​ ​គម្រោង​ទាំងនេះ​ទទួល​បានការ​ឆ្លើយតប​វិជ្ជមាន​ ​និង​បាន​ផ្តល់​អត្ថប្រយោជន៍​ជាក់ស្តែង​ក្នុងចំណោម​អ្នកទទួល​ផល​។​

Related Posts

Previous Article

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លើកទឹកចិត្ត​អោយ​និស្សិត​កម្ពុជា​ផ្សព្វផ្សាយ​បេតិកភណ្ឌ​កម្ពុជា​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់

Next Article

បញ្ហា​ខ្វះខាត​ទឹក​ជំរុញ​ឱ្យ​ផ្អាក​ការ​ធ្វើស្រែ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​