ច្បាប់​សារពើពន្ធ​ថ្មី​ផ្តល់​ភាព​ងាយ​ស្រួល​និង​ច្បាស់លាស់​ដល់​អ្នក​បង់ពន្ធ​

កង​ ​សុធា​ / Khmer Times Share:
លោក​ ​គង់​ ​វិបុល​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ជា​អ្នក​តាក់​តែង​សំខាន់​នៃ​ច្បាប់​ស្តីពី​សារពើពន្ធ​ថ្មី​។​  ​ខ្មែរ​ថា​ម​ស៍៖ ​ជរ​ ​សុគន្ធា

 

ច្បាប់​ស្តីពី​សារពើពន្ធ​ថ្មី​ដែល​រួមបញ្ចូល​បទ​ប្បញ្ញត្តិ​មុន​នៃ​ច្បាប់​ពន្ធដារ​ (​១​៩​៩​៧​) ​ច្បាប់​ថវិកា​ប្រចាំ​ឆ្នាំ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ពេលវេលា​ ​និង​ក្រឹត្យ​ ​និង​ក្រម​នៃ​សាធារណរដ្ឋប្រជាមានិត​កម្ពុជា​ ​និង​រដ្ឋកម្ពុជា​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​លក្ខណៈ​សាមញ្ញ​ មាន​ភាព​បត់បែន​ ​និង​ងាយស្រួល​​សម្រាប់​អ្នក​បង់ពន្ធ​។​

ការ​ផ្សព្វផ្សាយ​លើក​ទី​១​ ​នៃ​ច្បាប់​ស្តីពី​សារពើពន្ធ​ថ្មី​ ​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​ធ្វើ​ជា​សាធារណៈ​តាមរយៈ​កម្មវិធី​ផ្សាយ​ផ្ទាល់​ពិសេស​ ​បន្ទាប់ពី​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ដោយ​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​ ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​។​

​លោក​ ​គង់​ ​វិបុល​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​មាន​ប្រស​ស​ន៍​ថា​ ​ច្បាប់​ព​ន្ឋ​ដារ​ចាស់​ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​ទី​ ​២​៤​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​១​៩​៩​៧​ ​ដែល​មាន​ ​៦​ជំពូក​ ​ចែក​ចេញ​ ​១​៤​២​មាត្រា​ ​ដែល​ចែង​អំពី​ពន្ធ​បួន​ប្រភេទ​ ​ប៉ុន្តែ​វា​មិន​រាប់បញ្ចូល​ប្រភេទ​ពន្ធ​ផ្សេងទៀត​ដែល​ត្រូវ​បាន​ចេញ​ក្រោយ​ថ្ងៃ​ទី​ ​៧​ ​ខែ​មករា​ ​ឆ្នាំ​ ​១​៩​៧​៩​ ​ចាប់តាំង​ពី​សាធារណរដ្ឋប្រជាមានិត​កម្ពុជា​ ​។​

លោក​​​មានប្រសាសន៍ថា​ ​បទ​ប្បញ្ញត្តិ​មួយ​ចំនួន​ត្រូវ​បាន​ចេញ​នៅ​ក្នុង​សម័យ​រដ្ឋកម្ពុជា​ដើម្បី​គ្របដណ្តប់​ប្រភេទ​ពន្ធ​មួយ​ចំនួន​ទៀត​ដូចជា​ ​ពន្ធ​ប្រថាប់ត្រា​ ​ពន្ធ​លើ​ត្រា​សារពើពន្ធ​ ​ពន្ធ​ដឹកជញ្ជូន​ ​និង​ពន្ធប៉ាតង់​ជាដើម។​ ​ប៉ុន្តែ​ប្រភេទ​ព​ន្ឋ​ទាំងនោះ​មិនបាន​រួម​ប​ញ្ជូ​ល​នៅ​ក្នុង​ច្បាប់​ពន្ធដារ​ឆ្នាំ​ ​១​៩​៩​៧​ ​និង​សូម្បីតែ​នៅពេលដែល​វា​ត្រូវ​បាន​ធ្វើ​​វិសោធនកម្ម​ក៏ដោយ​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​នោះ​ហើយ​ជា​មូលហេតុ​ដែល​ច្បាប់​ ​និង​បទ​ប្បញ្ញត្តិ​ពន្ធដារ​របស់យើង​មាន​សភាព​ខុស​ប្រក្រតី​។​ ​នៅ​ក្នុង​ការ​ឆ្លើយតប​ការ​អភិ​វ​ឌ្ឍ​សេដ្ឋកិច្ច​ ​ជាមួយ​ធាតុ​ចូល​មួយ​ចំនួន​ស​ម្រា​ប​វិ​ស​័​យ​ឯកជន​ ​ហើយ​ដៃគូ​រ​អភិវឌ្ឍន៍​ ​យើង​បាន​ធ្វើ​ទំនើបកម្ម​ច្បាប់​ ។​ ​ជាឧទាហរណ៍​ ​ច្បាប់​មិនបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​ក្នុង​បរិ​បទ​សម័យ​ឌី​ជី​ថល​»​។​

​លោក​បាន​ពន្យល់​ថា​ ​ច្បាប់​ថ្មី​នេះ​មិន​បាន​ត​ម្លើ​ង​អត្រា​ព​ន្ឋ ​ហើយ​ខ្លឹមសារ​ភាគច្រើន​នៅ​ក្នុង​ច្បាប់​នៅ​តែ​មិន​ផ្លាស់ប្តូរ​ ​ប៉ុន្តែ​ពាក្យ​របស់​ពួក​គេ​ត្រូវ​បាន​កែ​លម្អ​ដើម្បី​ឱ្យ​ស្រប​នឹង​ច្បាប់​ផ្សេង​ទៀត​ ​ដូចជា​ក្រមព្រហ្មទណ្ឌ​ ​ច្បាប់​វិនិយោគ​ ​ក្រមព្រហ្មទណ្ឌ​ ​និង​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​រួច​ ​ហើយនឹង​ចុះ​ហត្ថលេខា​បន្ត​ទៀត​។​

លោក​​​មានប្រសាសន៍ថា​ ​ច្បាប់​ថ្មី​គឺ​ដើម្បី​ឆ្លើយតប​និង​កំណែ​ទម្រង់​ ​ខណៈ​ដែល​ក្រុម​ការងារ​ដឹកនាំ​ដោយ​ ​លោក​ ​វ៉​ន់ ​ពុទ្ធិ​ពល​ ​អតីត​អគ្គនាយក​រង​G​D​T​ ​ដែល​បាន​ប្រជុំ​ ​២​៣​០​ដង​ ​នៅ​ឯក​ក​ម្រិ​ង​ថ្នាក់​G​D​T​ ​និង​ ​១​២​ដង​នៃ​កិច្ច​ប្រជុំ​ក​ម្រិ​ង​បច្ចេកទេស​ ​ព្រមទាំង​មាន​ការ​ចូល​រួម​ពី​ក្រសួង​ ​និង​ស្ថាប័ន​ពាក់​ព​័ន្ឋ​។​

លោក​​​មាន​ប្រសាសន៍​បន្ត​ថា​៖​ ​«​ ​ពួក​យើង​មិន​បាន​បន្ថែម​បន្ទុក​ដល់​អ្នក​ជា​ប់​ព​ន្ឋ​នោះ​ទេ​ ​ជំនួស​ឲ្យ​វា​ ច្បាប់​នេះ​បាន​ផ្តល់​នូវ​ភាព​ងាយស្រួល​ ​និង​ពាក្យ​ច្បាស់​ៗ​ដើម្បី​ឱ្យ​កាន់​តែ​ស៊ី​សង្វាក់​គ្នា​ជាមួយនឹង​ស្តង់​ដារ​អន្តរជាតិ​ ​និង​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ដែល​យើង​បាន​ចុះ​ហត្ថលេខា​ទាក់ទង​នឹង​ការ​យកពន្ធ​ទ្វេ​ដង​»​។​

​G​D​T​ ​គ្រោង​ផ្សព្វផ្សាយ​ច្បាប់​ថ្មី​នេះ​ទៅកាន់​ក្រុមហ៊ុន​ឯកជន​ ​និង​អ្នកជា​ប់​ព​ន្ឋ ​តាមរយៈ​ ​សិក្ខាសាលា​ វីដេអូ​ផ្សព្វផ្សាយ​ ​បន្ទាប់ពី​វា​ត្រូវ​បាន​ប្រមូលផ្តុំ​ដោយ​ការ​រួម បញ្ចូល​គ្នា​នៃ​ច្បាប់​ ​និង​បទ​ប្បញ្ញត្តិ​ដែល​បាន​ចេញ​នៅ​ក្នុង​សម័យ​សាធារណរដ្ឋប្រជាមានិត​កម្ពុជា​និង​ ​សម័យ​រដ្ឋកម្ពុជា​។​

​លោក​​​​​ថា៖​ ​«​ ​រដ្ឋាភិបាល​បាន​យល់ច្បាស់​ពី​ស្ថានការណ៍​ ​ដែល​មានន័យ​ថា​ ​ពួកយើង​នឹង​មិន​ធ្វើ​ច្បាប់​ដែល​បង្កើត​ជម្លោះ​សេដ្ឋកិច្ច​ ​និង​ធ្វើឲ្យ​សេដ្ឋកិច្ច​ជាប់​គាំង​នោះ​ទេ​ ​ប៉ុន្តែ​វា​បាន​ផ្តល់​ការ​លើក​ទឹក​ចិត្ត​បន្ថែម​ដល់​វិនិ​យោគិន​ ​និង​វិ​ស​័​យ​នានា​ ​។​ ​ខ្ញុំ​គិត​ថា​ច្បាប់​ថ្មី​គឺ​ប្រសើរ​ឡើង​ ​ងាយស្រួល​ ​និង​ ​តម្លា​ភាពជា​មុន​ ​និង​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ ​»​។​

​លោកស្រី​ ​ប៊ុន​ ​នារី​ ​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​មាន​ប្រសាសន៍​ថា​ ​រចនា​ស​ម្ព័​ន​នៃ​ច្បាប់​ស្តីពី​ការ​បន្ធូរបន្ថយ​ថ្មី​របស់​កម្ពុជា​ ​រួម​មាន​អនុក្រឹត្យ​ឆ្នាំ​១៩៨៥​ ​ដែល​ចែង​អំពី​ពន្ធ​បួន​ប្រភេទ​ ​រួម​មាន​ ​ប៉ាត​ង់ ​ការ​​​ដឹកជញ្ជូន​ ​និង​យានជំនិះ​ ​ពន្ធ​តែម​ ​និង​សារពើពន្ធ​ ​និង​ច្បាប់​ថវិកា​ប្រចាំ​ឆ្នាំ​ ​ដែល​ចែង​បន្ថែម​អំពី​ពន្ធ​ប្រាំមួយ​ប្រភេទ​ផ្សេងទៀត​។​

​ពន្ធ​ចំនួន​ប្រាំមួយ​ប្រភេទ​ ​ក្រោម​ច្បាប់​ថវិកា​ប្រចាំ​ឆ្នាំ​ ​រួម​មាន​ ​ផ្ទះ​ជួល​ ​និង​ដី​ ​ដី​មិន​ប្រើប្រាស់​ ​ភ្លើង​សាធារណៈ​ ​កន្លែង​ស្នាក់​នៅ​ ​ចំណេញ​ដើមទុន​ដែល​ធ្វើឡើង​ដោយ​រូបវន្តបុគ្គល​ ​និង​ពន្ធ​អចល​ន​ទ្រព្យ​ ​ចំណែក​ច្បាប់​ពន្ធដារ​ឆ្នាំ​ ​១​៩​៩​៧​ ​និង​វិសោធនកម្ម​មាន​ប្រាំពីរ​ជំពូក​ចែក​ជា​ ​
១​៥​៥​មាត្រា​។​

លោកស្រី​មានប្រសាសន៍​បន្ថែម​ថា​ ​ច្បាប់​ពន្ធដារ​របស់​ប្រទេស​កម្ពុជា​ឆ្នាំ​ ​១​៩​៩​៧​ ​និង​ច្បាប់​ដែល​បាន​ធ្វើ​វិសោធនកម្ម​បាន​ចែង​អំពី​ពន្ធ​ចំនួន​ប្រាំ​ប្រភេទ​ ​ដែល​រួម​មាន​ ​ប្រាក់​ចំណូល​ ​ប្រាក់បៀវត្សរ៍​ ​ពន្ធ​លើ​តម្លៃ​បន្ថែម​ ​ពន្ធ​ពិសេស​លើ​ទំនិញ​ ​និង​សេវាកម្ម​ដែល​បាន​ជ្រើសរើស​ ​និង​ប្រតិបត្តិការ​ធនធាន​រ៉ែ​ ​និង​ប្រេង​ផង​ដែរ​។​

ប្រាំបួន​មាត្រា​នៃ​ច្បាប់​ពន្ធដារ​ឆ្នាំ​ ​១​៩​៩​៧​នៅតែ​មិន​ផ្លាស់ប្តូរ​ ​ហើយ​រួម​ទាំង​ច្បាប់​ព​ន្ឋ​ដារ​ឆ្នាំ​ ​២​០​២​៣​ ​ចំណែក​ឯ​មាត្រា​២​៤​៦​ត្រូវ​បាន​ផ្លាស់ប្តូរ​។​

លោកស្រី​​បន្ថែម​ថា​៖​ ​«​រដ្ឋាភិបាល​បាន​ចេញ​នូវ​អនុក្រឹត្យ​ ឬ ​ប្រកាស​ដើម្បី​គាំទ្រ​ដល់​វិស័យ​ឯកជន​ ​ហើយ​ឯកសារ​ទាំងនេះ​បាន​រួម​ប​ញ្ជូ​ល​ទៅ​ក្នុង​ច្បាប់
​ផង​ដែរ​»៕

ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា

Related Posts

Previous Article

​រយៈពេល​៥​ខែ​ ​មន្ទីរពេទ្យ​គន្ធ​បុប្ឆា ​ទទួល​ពិនិត្យ​ព្យាបាល​កុមារ​មាន​ជំងឺ​ធ្ងន់​ជាង​៧​ម៉ឺន​នាក់​ ​កើន​១​០​៨​ភាគរយ

Next Article

កម្ពុជា​រក្សា​បាន​អត្រា​មាន​ការងារ​ធ្វើ​ខ្ពស់​ ​៩​៩​,​៣​% ​នៃ​កម្លាំង​ពលកម្ម​សរុប​