​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​បាន​កោតសរសើរ​ដំណើរការ​នៃ​ការឃោសនាបោះឆ្នោត​ថ្ងៃ​ដំបូង​ដែល​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​

Share:
​យុទ្ធនា​ការឃោសនាបោះឆ្នោត​របស់​គណបក្សប្រជាជន​កម្ពុជា​។​ ​A​K​P​

​ថ្ងៃ​ដំបូង​នៃ​យុទ្ធនា​ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ​នីតិកាល​ទី​៧​ ​ឆ្នាំ​២​០​២​៣​ ​ដែល​មាន​រយៈពេល​៣​ស​ប្តាហ៍​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ប្រកបដោយ​សន្តិសុខ​ ​សុវត្ថិភាព​ ​សណ្តាប់ធ្នាប់​ល្អ​ ​និង​គ្មាន​អំពើ​ហិង្សា​។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​) ​បាន​កោតសរសើរ​យ៉ាង​ដូច្នេះ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដែល​បាន​ចេញផ្សាយ​កាល​ពីម្សិលមិញ​។​

​គ​.​ជ​.​ប​ ​បាន​ចាត់ទុកថា​ ​ដំណើរ​ការឃោសនាបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន​ ​ទទួល​បាន​កិច្ច​សហការ​ល្អ​ពី​អាជ្ញាធរ​មូលដ្ឋាន​ ​អាជ្ញាធរ​មានសមត្ថកិច្ច​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់​ ​និង​គណបក្ស​នយោបាយ​ផ្សេងទៀត​។​

​គណបក្ស​នយោបាយ​ទាំង​១​៨​ ​ដែល​បាន​ចុះឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ​នា​ពេល​ខាងមុខ​ ​បាន​ចាប់ផ្តើម​យុទ្ធនា​ការឃោសនាបោះឆ្នោត​រៀងៗខ្លួន​ ​ជាមួយនឹង​សកម្មភាព​ផ្សេងៗ​គ្នា​ ​ដូចជា​ការ​ជួបជុំ​ ​ការ​សម្តែង​សិល្បៈ ​ក្បួនដង្ហែ​ ​ការចែក​ខិត​ប័ណ្ណ​ជាដើម​។​

​គ​.​ជ​.​ប​ ​បាន​កត់​សម្គាល់​ថា​ ​យុទ្ធនា​ការឃោសនាបោះឆ្នោត​របស់​គណបក្សប្រជាជន​កម្ពុជា​ ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​គ្រប់​មណ្ឌល​ ​ខណៈ​ដែល​គណបក្ស​នយោបាយ​ផ្សេងទៀត​ដូចជា​ ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​គណបក្ស​ខ្មែរ​ឈប់​ក្រ​ ​និង​គណបក្ស​ឯក​ជាតិខ្មែរ​ ​ក៏បាន​ហែ​ក្បួន​នៅ​តាម​មណ្ឌល​មួយ​ចំនួន​ផង​ដែរ​ដែល​ពួកគេ​ឈរឈ្មោះ​បោះឆ្នោត​។​

​យុទ្ធនា​ការឃោសនាបោះឆ្នោត​នឹង​ប្រព្រឹត្តិ​ទៅដល់​ថ្ងៃ​ទី​២​១​ ​ខែ​កក្កដា​ ​ហើយ​ថ្ងៃ​បោះឆ្នោត​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​។​

​យោង​តាម​ ​គ​.​ជ​.​ប​ ​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​សរុប​មាន​ចំនួន​ ​៩​.​៧​១​០​.​៦​៤​៥​ ​នាក់​ ​ក្នុង​នោះ​ស្ត្រី​ ​៥​.​១​៦​១​.​៩​០​៦​ ​នាក់​ ​ដែល​ពួកគេ​នឹង​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​ចំនួន​ ​២​៣​.​៧​៨​៩​ ​នៅ​ទូទាំង​ប្រទេស​។​

​គណបក្ស​នយោបាយ​ចំនួន​១​៨​ ​ដែល​ប្រកួតប្រជែង​ដណ្តើមយក​អាសនៈ​រដ្ឋសភា​ចំនួន​១​២​៥​ ​រួម​មាន​ ​គណបក្សប្រជាជន​កម្ពុជា​ ​គណបក្ស​យុវជន​កម្ពុជា​ ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​គណបក្ស​ធម្មាធិបតេយ្យ​ ​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​ ​គណបក្ស​សញ្ជាតិ​កម្ពុជា​ ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​គណបក្ស​ខ្មែរ​អភិ​រក្ស​ ​គណបក្ស​ហ៊្វុ​ន​ស៊ិន​ប៉ិច​ ​គណបក្ស​សំបុកឃ្មុំ​ ​គណបក្ស​សង្គមប្រជាធិបតេយ្យ​ ​គណបក្ស​គោលបំណង​ប្រជាពលរដ្ឋ​ ​គណបក្ស​ឯកភាពជាតិ​ខ្មែរ​ ​គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី​ ​គណបក្ស​ខ្មែរ​ឈប់​ក្រ​ ​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​ ​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ ​និង​គណបក្ស​កសិករ​ខ្មែរ​។​ ​A​K​P​-C.N​i​k​a

Related Posts

Previous Article

នាយ​ឧត្តមសេនីយ៍​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ចាប់ផ្តើម​យុទ្ធនា​ការឃោសនាបោះឆ្នោត​ ​ដល់​គណបក្ស​កាន់អំណាច​

Next Article

​ភ្លើងឆេះ​ក្លឹប​រាត្រី​ ​បាន​សម្លាប់​មនុស្ស​៦​នាក់​