នាយករដ្ឋមន្ត្រី៖ កំណែទម្រង់ជាផ្លូវត្រឹមត្រូវសម្រាប់កម្ពុជាក្នុងការឈានឆ្ពោះទៅមុខ

Khmer Times Share:

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​អង្គារ​បាន​សង្កត់​ធ្ងន់​ថា កត្តា​សំខាន់​មួយ​សម្រាប់​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា គឺ​កំណែ​ទម្រង់។

ថ្លែងក្នុងពិធីសម្ពោធអគារថ្មីចំនួនពីរ និងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃរាជបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាប្រមាណ ២០០០នាក់ លោក ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបានកំណត់អាទិភាពកំណែទម្រង់ ដែលជាផ្លូវត្រឹមត្រូវសម្រាប់ប្រទេសឆ្ពោះទៅមុខ។

លោកបានគូសបញ្ជាក់យ៉ាងថា «ឥឡូវនេះ អ្វីដែលខ្ញុំអាចនិយាយបាននោះគឺថា ជាមួយនឹងកំណែទម្រង់ យើងមានឱកាស ៩៩ ភាគរយក្នុងការរស់នៅ ផ្ទុយទៅវិញ បើគ្មានកំណែទម្រង់ គឺថា ៩៩ ភាគរយយើងនឹងស្លាប់»។

លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមថា កម្ពុជា​ត្រូវ​បន្ត​កម្មវិធី​កំណែទម្រង់ និង​ពង្រឹង​បន្ថែម​ទៀត ដូច្នេះ​វិស័យ​យុត្តិធម៌​ក៏​ដូចគ្នា​ដែរ​។

ប្រទេសកម្ពុជាបានប្តេជ្ញាបន្តធ្វើកំណែទម្រង់លើវិស័យផ្សេងៗចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក។ AKP-ហេង បញ្ញា

Related Posts

Previous Article

នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ ប្រជាធិបតេយ្យគួរតែដើរទន្ទឹមគ្នានឹងនីតិរដ្ឋ

Next Article

ឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជាមានកំណើន ៥.៦ ភាគរយនៅក្នុងត្រីមាសទី១